ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​កាដាហ្វី​វាយប្រហារ​​​​កន្លែង​ស្តុកប្រេង​ក្នុង​​ទីក្រុង​មីស្ត្រាតា​

14 ឆ្នាំ មុន

កង​កម្លាំង​​​ដែលមាន​ភក្តី​ភាព​ចំពោះ​លោក​មូ​អាម៉ា កាដាហ្វី ​​កាលពី​ថ្ងៃទី​​៧ ​ឧសភា ​​កន្លងមក ​​បានបើក​ការវាយប្រហារ​​​​ប្រឆាំង​កន្លែង​​​ស្តុក​ប្រេង​​​ដ៏សំខាន់​ នៅក្នុងទីក្រុង​​​មីស្ត្រា​តា​​​បណ្តាល​​ឱ្យ​ធុង​ស្តុកប្រេង​​​ចំនួន​​៦​រង​ ​ការ​បំផ្លាញ​​ទាំងស្រុង ហើយ​បង្ក​ឱ្យមានភ្លើង​​ឆេះយ៉ាងសន្ធោសន្ធៅ ។ នេះបើ​តាម​​​ការ​ឱ្យ​ដឹង​ដោយ​​​​អ្នកនាំពាក្យ​​របស់​ពួក​ឧទ្ទាម​​។ ការវាយប្រហារ​​ប្រឆាំង​កន្លែង​​​ស្តុក​​ប្រេង​នេះ​​ធ្វើឡើង​​​ដោយ​ប្រើ​ យន្តហោះ​​ទម្លាក់​គ្រាប់​បែក​​​ពី​លើ​កន្លែង​​​ស្តុកប្រេង​នេះ​តែម្តង

កង​កម្លាំង​​​ដែលមាន​ភក្តី​ភាព​ចំពោះ​លោក​មូ​អាម៉ា កាដាហ្វី ​​កាលពី​ថ្ងៃទី​​៧ ​ឧសភា ​​កន្លងមក ​​បានបើក​ការវាយប្រហារ​​​​ប្រឆាំង​កន្លែង​​​ស្តុក​ប្រេង​​​ដ៏សំខាន់​នៅក្នុងទីក្រុង​​​មីស្ត្រា​តា​​​បណ្តាល​​ឱ្យ​ធុង​ស្តុកប្រេង​​​ចំនួន​​៦​រង​​ការ​បំផ្លាញ​​ទាំងស្រុង ហើយ​បង្ក​ឱ្យមានភ្លើង​​ឆេះយ៉ាងសន្ធោសន្ធៅ ។ នេះបើ​តាម​​​ការ​ឱ្យ​ដឹង​ដោយ​​​​អ្នកនាំពាក្យ​​របស់​ពួក​ឧទ្ទាម​​។ ការវាយប្រហារ​​ប្រឆាំង​កន្លែង​​​ស្តុក​​ប្រេង​នេះ​​ធ្វើឡើង​​​ដោយ​ប្រើ​យន្តហោះ​​ទម្លាក់​គ្រាប់​បែក​​​ពី​លើ​កន្លែង​​​ស្តុកប្រេង​នេះ​តែម្តង ដែល​​​​ជា​ការ​រំលោភ​បំពាន​​​តំបន់ហាម​ហោះ​ហើរ ដែល​ដាក់​អនុវត្ត​​ដោយ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​​​​ អ.ស.ប។
ទន្ទឹមនឹង​នេះ នៅក្នុងទីក្រុង​​​បេន​ហ្គាហ្ស៊ី ​​ដែលកាន់កាប់​ដោយ​​ពួកឧទ្ទាម​​​ក្រុមប្រឆាំង​​បាន​ឯក​ភាពគ្នា​បំពាក់អាវុធ​​​ដល់​ពួក​ឧទ្ទាម ។​
អនុប្រធាន​ក្រុមប្រឹក្សា​​​​​បណ្តោះអាសន្ន​​​​ជាតិ​លីប៊ី លោក Abdul Hafiz Ghoga ថ្លែង​ថា​​ ​តំណាង​​ក្រុមប្រឆាំង​​បានធ្វើដំណើរ​​​ទៅកាន់​ប្រទេស​អុីតាលី​​​ដើម្បីស្វះស្វែង​​​រក​ការ​​បញ្ចប់​កិច្ច​ព្រមព្រៀង​​​​បំពាក់អាវុធ​​​ដល់​ពួក​ឧទ្ទាម​​នេះ ។​
ពួក​ឧទ្ទាម​​លីប៊ី​​ដែលមាន​បំណង​​​យកឈ្នះ​លើ​​កង​​កម្លាំង​​​​របស់លោកកាដាហ្វី ​​ដោយការ​វាយ​ប្រហារ​​​​តាមផ្លូវ​គោក​ដោយ​​​មិនចាំបាច់​​​មានជំនួយ​​​ពីកង​ទ័ពបរទេស​នោះបានទទូច​សុំ​​ឱ្យមាន​ការ​​បំពាក់​អាវុធ​ដល់​ពួក​គេ ខណៈ​​ពេល​​ការប្រយុទ្ធ​​​​គ្នា​បានរីករាល​ដាល​ដល់ទីក្រុងនានា​។​
កន្លែង​ស្តុក​​ប្រេង​ដែល​​រង​ការ​​វាយប្រហារ​​​ដោយ​កង​កម្លាំង​​​របស់​លោក​កាដាហ្វី​​​​នោះមាន​ចម្ងាយ​ប្រហែល​​​២គីឡូម៉ែត្រ ពី​កំពង់​ផែ​​​ដ៏ស​ំខាន់​របស់​​​ទីក្រុងមីស្ត្រាតា ។​
ទីក្រុង​កំពង់​ផែ​​​មីស្ត្រាតា​​នៅភាគខាង​លិច​លី​ប៊ី​​​ដែលកាន់​​កាប់ដោយ​​ពួក​ឧទ្ទាម​​ជា​កន្លែង​​កើត​មាន​ការប្រយុទ្ធគ្នា​​​រយៈ​ពេល​​ជា​ច្រើន​​​សប្តាហ៍​មក​ហើយ នៅ​ពេល​កង​កម្លាំង​​​របស់លោក​កាដាហ្វី ​​​ព្យាយាម​​​ដណ្តើម​កាន់កាប់​ទីក្រុងនេះ ៕