ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​«​បុក​ទូរ​» ​នៅ​ភ្នំពេញ​គេ​ស្គាល់​មុខ​អស់ហើយ ចេញ​ទៅ​ធ្វើ​សក​ម្ម​ភាព​តាម​បណ្តា​ខេត្ត ​ត្រូវ​អស់លក្ខណ៍​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ ចោរ​ជើង​ចាស់​ចំនួន​៣​នាក់​ ជា​មុខសញ្ញា​លួច​ «​បុក​ទូរ​» ដែល​នៅ​តាម​ទីផ្សារ​

ខេត្ត​ឧត្តរ​មាន​ជ​យ័ ៖ ចោរ​ជើង​ចាស់​ចំនួន​៣​នាក់​ ជា​មុខសញ្ញា​លួច​ «​បុក​ទូរ​» ដែល​នៅ​តាម​ទីផ្សារ​តូច​ធំ និង​ទីប្រជុំជន​នានា ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​អាជីវករ និង​ប្រជាពលរដ្ឋ​គេ​ស្គាល់​មុខ​អស់ ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចេញ​ទៅ​ធ្វើ​សកម្មភាព​«​បុក​ទូរ» ​លួច​លុយ​អាជីវករ​លក់​ខោអាវ​នៅ​ចំណុច​តូប​មុខ​ផ្សារ​សំរោង ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។ តែ​ទោះជា​យ៉ាងណា​ក្តី​ ជនសង្ស័យ​មុខសញ្ញា​លួច​ទាំង​៣ នាក់​នោះ​ត្រូវ​បាន​សមត្ត​កិច្ច​តាម​ប្រមាញ់ នឹង​ឃាត់ខ្លួន​មក​វិញ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​​​៣នាក់​​ខាងលើ​រួម​មាន ១-​ឈ្មោះ សេង ធី ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ជន​ដៃដល់​) ២-​ឈ្មោះ ហ៊ាន ណា​ក់ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្ដាល ឃុំ​ព្រៃ​ក្របៅ​ស្រុក​កងមាស ខេត្តកំពង់ចាម (​អ្នក​ផ្សំ​គំនិត​) ​និង​៣-​ឈ្មោះ វន វឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា លា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​បើក​ម៉ូតូ​កង់​បី) ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃខែ​ខាងលើ​ជន​រង​គ្រោះឈ្មោះ ធ សុ​លាង ភេទ​ស្រី អាយុ​៣២ ឆ្នាំ មុខរបរ ជា​អ្នកលក់​ខោអាវ​នៅ​មុខ​ផ្សារ​សំរោង បាន​ទៅ​លក់ដូរ​ដូច​សព្វដង ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​ដើរ​ចូល​ទៅ​សួរ​រក​ទិញ​ខោអាវ ដោយ​បាន​រើស​មើល និង​ទាញ​ទម្លាក់​ៗ រួច​ឲ្យ​ជន​រង​គ្រោះ​វេច​ខ្ចប់​មួយ ចំនួន​ហាក់ដូច​ធ្វើ​ជា​ទិញ ។ លុះ​ពេល​ជន​រង​គ្រោះ​កំពុង​ជាប់រវល់​មមាញឹក ស្រាប់តែ​ជនសង្ស័យ​បាន​ឆ្លៀតឱកាស​លួច​យក​លុយ​របស់​ជន​រង​គ្រោះ ដែល​ទុក​នៅ​ក្នុង​ថតតុ​ចំនួន​១០០ ដុល្លារ​អា​មេ​រិ​ក និង​លុយ​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល រួច​គេចខ្លួន​ឡើង​ជិះ​ម៉ូតូ​កង់​បី ដែល​បក្ខពួក​នៅ​ចាំ​តាម​ផ្លូវ​៦៨​ចាស់ ទល់មុខ​ធនាគារ​អម្រឹត ឆ្ពោះទៅ​ទិស​ខេត្តសៀមរាប ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

បន្ទាប់​ពី​បានដឹង​ថា ​ចោរលួច​យក​លុយ​នោះ​ចេញ​ផុត​ទៅ ជន​រង​គ្រោះ​បាន​ទៅ​បណ្តឹង​ភ្លាម ទើប​លោក​​អធិការ​នគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​នគរ​បា​ល​ស្រុក​ក្រឡាញ់ ធ្វើការ​ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​នៅ​តាម​ផ្លូវ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង វិញ ដើម្បី​ធ្វើ​កសាង​សំណុំរឿង​តាម​ទៅ​សាលាដំបូង​ខេត្ត​តាម​នា​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ