ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​តា​កែវ​តែង​តែ​ជន់​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​

14 ឆ្នាំ មុន

ខេត្ត​តា​កែវ​​ ៖ ស្រប​ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់​ជា​បន្ត​បន្ទាប់​នោះ​ ក្នុង​ទី​ធ្លា​ផ្សារតា​កែវ​មួយ​ផ្នែក​​បាន​លិច​លង់​ដោយ​ទឹក​ភ្លៀង​ បង្កើត​ឱ្យ​មាន​ភក់​ជ្រាំ​ស្អុយ​រលួយ​ហៀរ​ចេញ​ពី​លូ​ដែល​ស្ទះ​ធ្វើ​ឱ្យ​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្សារ​លក់​​ដូរ ឬ​ទិញ​ម្ហូប​អាហារ​បាន​និយាយ​រិះ​គន់​មេ​ភាស៊ី​ផ្សារ​ថា មិន​បាន​គិតគូ​ពី​ការ​ស្តារ​ប្រព័ន្ធ​លូ​ក្នុង​ផ្សារ​​ឱ្យ​បាន​ល្អ​ដើម្បី​កុំ​ឱ្យ​ទឹក​ជន់​លិច​​នៅ​ពេល​ភ្លៀង​ធ្លាក់​នោះទេ គឺ​គិត​តែពី​​ប្រមូល​​លុយ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​​ដែល​រក​ស៊ី​លក់​បន្លែ​ក្នុង​ផ្សារភាគ​​ខាង​កើត​​បាន​ឱ្យ​ដឹង​ថា​ មួយ​រយៈ​ពេល​មាន​ភ្លៀង​ធ្លាក់​​មក​នេះ​​នៅ​កន្លែង​លក់​បន្លែ​ ផ្លែ​ឈើ លក់​ត្រី​គឺពិបាក​លក់​ណាស់​ដោយ​សារ​​ទឹក​លិច​ពាក់​កណ្តាល​គ្រែ ហើយ​ទឹក​ស្អុយ​​អសោចិ៍​បាន​ហៀរ​ចេញ​ពី​ប្រព័ន្ធ​​លូ​អត់​ហូរ​ចេញ​ទៅ​ណា​ទេ ធ្វើ​ឱ្យ​ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​​មិន​សូវ​ដាច់​ ព្រោះ​អ្នក​ទិញ​គេ​មិន​ដើរ​​កាត់​ទឹក​សំអុយ​​មក​ទិញ​នោះ​ទេ ។ ការ​​ដែល​ទឹក​ជន់​​លិច​បែប​នេះ​មិន​ដែល​ឃើញ​អ្នក​ប្រមូល​ភាស៊ីមាន​វិធាន​ការ​ចាត់​កម្មករ​មក​ស្តារ​កាក​សំណល់​ ឬ​សំរាម​ដែល​កក​ស្ទះ​ស្អុយ​រលួយ​នោះ​ឡើយ​ ​ធ្វើ​ឱ្យ​ស្ទះ​ទឹក​។ ស្ថាន​ភាព​បែប​នេះ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទាំង​អ្នក​លក់​ និង​អ្នក​ដែល​មក​ទិញ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត។

​ប្រភព​ដដែល​បន្ត​​ថា ទោះ​បី​ជា​ទឹក​លិចមាន​ទាំង​កាក​សំណល់​ស្អុយ​អសោចិ៍​បែប​ណា​ក៏​ដោយ​ ក៏​អត់​ដែល​ឃើញ​អាជ្ញា​ធរ​ក្រុង ឬ​មន្ត្រី​មន្ទី​រ​បរិ​ស្ថាន​ចុះ​មក​ណែ​នាំ​ដល់​មេភាសីុ​ផ្សារ​តា​កែវ​ដែរ​ហាក់​ដូច​ជា​ទុក​ឱ្យ​មេ​ភាស៊ី​​ផ្សារ​តាកែវ​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​ តែ​បើ​ទារ​លុយ​ប្រចាំ​ថ្ងៃ​វិញ​បើ​តូប​ណា​មិន​បង់​ឱ្យ​ ឬ​តវ៉ា​នោះ​ពិត​ជា​ត្រូវ​សមត្ថ​កិច្ច​ចាត់​ការ​មិន​ខាន​។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​មិន​ខ្វល់​ពីរឿង​កាក​សំណល់​ស្អុយ​រលួយ​ពេល​ភ្លៀង​ជន់​លិច​នោះ ​ផ្លូវ​ជុំ​វិញ​ផ្សារ​ទាំង​អស់​ត្រូវ​មេ​ភាស៊ីផ្សារធ្វើ​អាជីវ​កម្ម​ផ្ញើ​កង់​ម៉ូតូ​ក្នុង​តម្លៃ​ខ្ពស់​ហួស​ពី​សៀវ​ភៅ​បន្ទុក​១​ទ្វេ​ជា​៣​ធ្វើ​ឱ្យ​ស្ទះ​ចរា​ចរ​ណ៍រាល់​ព្រឹក​អត់​មាន​អាជ្ញា​ធរ​ ឬ​សមត្ថ​កិច្ច​ចុះ​ទៅ​ណែ​នាំ​ឡើយ។ កាល​ពី​ខែ​​មេសា គេ​សង្កេត​ឃើញ​ថា រថ​យន្ត​ក្រុម​ចំរុះ​របស់​ក្រុង​ចុះ​ចាប់​អ្នក​លក់​ដូរ​នៅ​តា​មចិញ្ចើម​ថ្នល់​មិន​ប្រណី​ដៃ​ឡើយ​ តែ​បើ​គេ​​យក​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​ធ្វើ​អាជីវ​កម្ម​ផ្ញើ​កង់​ម៉ូតូ​រាល់ថ្ងៃ​នោះ​ បែរ​ជា​មិន​ហ៊ាន​​ចាត់​វិធាន​ការ​ទៅវិញ ៕