ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រសួងមហាផ្ទៃ​ដេញ​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុង​ចំណោម​៤​នាក់​បញ្ជូន​ទៅ​តុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ និង

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ និង​ខ្សែ​.​ក​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ហ៊ាន ភ​ក្កី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​គឺជា​យុវជន​បោះបង់​ចោលការ​ស​ក្សា និង​ដើរ​មិន​ចូល​ផ្ទះ​ផង​ដែរ​។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ ជនសង្ស័យ​រួម​នឹង​បក្សពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧៦ ស្ថិត​ក្នុងភូមិ​៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​សម្រេច រួច​ជន​សង្ស័យ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​។ ប៉ុន្តែ​ពេល​នោះ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​ក្រសួងមហាផ្ទៃ ដេញ​តាម​ប្រមាញ់ រហូត​ដល់​មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ «​ពេទ្យ​លោកសង្ឃ​» ទើប​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ម្នាក់​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​មាន​បក្សពួក​ទាំងអស់​ចំនួន​៤​នាក់ និង​មាន​ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​។ ជនសង្ស័យ​បន្ត​ថា កន្លង​មក ខ្លួន​ធ្លាប់​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.​ក និង​ទូរស័ព្ទ​ដៃ​ចំនួន​២​លើក ដោយ​លើក​ទី​១ កាលពី​វេលា​ម៉ោង​៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ ពួក​គេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ពី​ជនជាតិ​បរទេស​ម្នាក់​កំពុង​តែ​ឈរ​រង់ចាំ​រថយន្ដក្រុង តែ​មិន​បាន​សម្រេច ។ ដោយឡែក​លើក​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ពួក​គេ​ទាំង​៤​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុង​ខណ្ឌ​បឹង​កេង រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កើតហេតុ​នោះ សមត្ថកិច្ច​ក៏​ដេញ​តាម​ប្រមាញ់ រហូត​ចាប់ខ្លួន​បាន​ម្នាក់ គឺ​ឈ្មោះ ហ៊ាន ភ​ក្កី នេះ បន្ទាប់​ពី​ចាប់ខ្លួន ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ