ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រី​សតសង់​​រំ​លោ​.​ភ​​លើ​ដី​​ស្ទឹង​សង្កែ ត្រូវ​​ម្ចាស់​សំណង់ និង​រដ្ឋបាល​ខេត្ត​វា​.​យ​កម្ទេច​ចោល​មួយ​ផ្នែក​ និងកាយដីចេញឲ្យអស់ពីបាត

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីបំផុត​សំណង់​«​រី​សត​» ដែល​មហាជន​រិះគន់​ថា បាន​ធ្វើ​រំ​លោ​.​ភ​បំពាន​លើ​ដី​ចំណី​ស្ទឹង​សង្កែ នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ត្រូវ​បាន​ម្ចាស់​សំណង់ និង​រដ្ឋបាល​ខេត្ត​យល់ព្រម​វា​.​យ​កម្ទេច​ចោល​មួយ​ផ្នែក​ខាង​មុខ​ហើយ…

ខេត្តបាត់ដំបង ៖ ទីបំផុត​សំណង់​«​រី​សត​» ដែល​មហាជន​រិះគន់​ថា បាន​ធ្វើ​រំ​លោ​.​ភ​បំពាន​លើ​ដី​ចំណី​ស្ទឹង​សង្កែ នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ត្រូវ​បាន​ម្ចាស់​សំណង់ និង​រដ្ឋបាល​ខេត្ត​យល់ព្រម​វា​.​យ​កម្ទេច​ចោល​មួយ​ផ្នែក​ខាង​មុខ​ហើយ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា ទុ​យ គី ដែល​ទទួល​ស្ថាបនា​គម្រោង​នេះ​ពី​ម្ចាស់​សំណង់​កាយ​ដី​ចេញ​ឱ្យ​អស់ពី​បាត​ស្ទឹង​ទៀត​ផង ។ នេះ​បើ​តាម​ប្រសាសន៍​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ។

លោក សុខ អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​លើ​ទីតាំង​សំណង់​រី​សត​នោះ​ដោយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ក្រោយ​ពី​មានការ​រិះគន់​បែកផ្សែង​តាម​បណ្ដាញ​សង្គម នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អំពី​រឿង​មានការ​សាងសង់​សំណង់​រឹង​មាំ​រំ​លោ​.​ភលើ​ដី​ចំណី​ស្ទឹង​សង្កែ​ត្រង់​ចំណុច​ភូមិ​ឃុំ​ខាងលើ តែ​អាជ្ញាធរ​ធ្វើ​មិនដឹង​មិន​ឭ​អំពី​រឿង​នេះ ។

លោក សុខ លូ ហាក់​បាន​ទទួលស្គាល់​ថា រឿង​នេះ​ពិតជា​មានការ​រិះគន់​ខ្លាំង​ពី​មហាជន​មែន ។ ជា​ពិសេស​អ្នកលេង​បណ្ដាញ​សង្គម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​វា​.​យ​ប្រហារ​លោក​មិន​សំចៃ​ឡើយ ពី​រឿង​សំណង់​ខាងលើ​នេះ ។

លោក​អភិបាលខេត្ត ក៏​បាន​មាន​ប្រសាសន៍ ដោយ​មិន​អនុញាត​ឲ្យ​ថត​សំឡេង​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត ខ្ញុំ​មិន​បានដឹង​ពី​ការ​សាងសង់​សំណង់​រី​សត​នេះ​ទេ ព្រោះ​គេ​ធ្វើ​តាំងពី​ខ្ញុំ​មិន​ទាន់​មក​កាន់​ខេត្តបាត់ដំបង​ម្ល៉េះ ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​មិន​បានដឹង​ច្បាស់​អំពី​រឿង​នេះ តែ​មហាជន​បាន​និយាយ​ច្រើន​ណាស់​ពី​រឿង​នេះ​»​។ ប៉ុន្តែ​យ៉ាងណា លោក សុខ លូ បាន​បញ្ជាក់​ថា លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​គូសវាស​ជាក់ស្ដែង​លើ​ទីតាំង​សំណង់​តាម​ប​ច្ចេស ដើម្បី​ឲ្យ​ដឹង​ថា តើ​សំណង់​បេតុង​នោះ​បាន​សាងសង់​រំ​លោ​.​ភលើ​ដី​ចំណី​ស្ទឹង​ប៉ុន្មាន​មែ​ត្រ?

លោក បាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​សំណង់ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង​លើ​សំណង់​នោះ ហើយ​ម្ចាស់​សំណង់​ក៏​បាន​ឯកភាព​រួច​ហើយ ក្នុង​ការ​វា​.​យ​កម្ទេច​សំណង់​ដែល​ប៉ះពាល់​លើ​ដី​មាត់​ស្ទឹង ។

លោក សុខ លូ បាន​បញ្ជាក់​ដែរ​ថា មាន​៣​ចំណុច ដែល​ម្ចាស់​សំណង់​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត គឺ​ទី​១ ត្រូវ​កាយ​អាចម៍ដី​ឲ្យ​អស់ពី​បាត​ស្ទឹង ទី​២ ត្រូវ​វាយ​កម្ទេច​ចោល​សំណង់​(​វ៉េ​រ៉​ង់​ដា​)​ដែល​ធ្វើ​លយ​ចូល​មាត់​ស្ទឹង និង​ទី​៣ ត្រូវ​រៀបចំ​សាងសង់​ជើងទេ​ជំ​រេល​ច្រាំង​ស្ទឹង​ឲ្យ​រឹង​មាំ​តាម​លក្ខណ​:​បច្ចេកទេស ។ កិច្ចការ​វា​.​យ​បំផ្លាញ​ចោល​សំណង់​ល្មើសច្បាប់ និង​ស្ថាបនា​ច្រាំង​ស្ទឹង​ខាងលើ​នេះ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​«​ឧកញ៉ា ទុ​យ​គី​» ដែល​ទទួល​សាងសង់​គម្រោង​នេះ​ពី​ម្ចាស់​រី​សត ។ នេះ​ជា​ដំណោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​រឿង​«​សំណង់​រំ​លោ​.​ភលើ​ដី​ចំណី​ស្ទឹង​សង្កែ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ