ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​​ផ្នែកសាសនា​​នៅទីក្រុង​គែរ ប្រទេស​​​អេហ្ស៊ីប​​ស្លា.ប់6នាក់​

14 ឆ្នាំ មុន

មន្ត្រី​អេហ្ស៊ីប​​នានា​និយាយ​​​​ថា មនុស្ស​យ៉ាង​ហោចណាស់​​​៦​នាក់​​បានស្លា.ប់​​​បាត់បង់ជីវិត​​​ និង​​​​​១២០នាក់ទៀត​​​រង​របួស​ក្នុងការប៉ះទង្គិចគ្នា​​​ដោយសារ​​​សាសនានៅ​ ខាង​ក្រៅវិហារ​មួយនៅ​ក្នុង​​ទីក្រុងគែរ កាលពីថ្ងៃទី​​​៧​ ឧសភា​ កន្លង​មក​ ។ ​ការប៉ះទង្គិចគ្នា​​​​​នោះបង្កឡើង​ដោយ​ក្រុម​​អ្នក​កាន់​សាសនា​​មូស្លីម​​ ដែល​ពោរពេញ​​ទៅដោយកំហឹង​​​ជាមួយក្រុម​អ្នក​កាន់សាសនា​​អូតូដុក ដោយ​​ដំបូង​​ពួក​អ្នក​​កាន់សាសនា​​​មូស្លីម​​​វាយ​ប្រហារ​លើ​​ក្រុមអ្នកកាន់ ​សាសនា​​​អូតូដុក ដោយសារ​របាយ​​​​​​​ការណ៍​​នានាដែល​​​ថា

មន្ត្រី​អេហ្ស៊ីប​​នានា​និយាយ​​​​ថា មនុស្ស​យ៉ាង​ហោចណាស់​​​៦​នាក់​​បានស្លាប់​​​បាត់បង់ជីវិត​​​ និង​​​​​១២០នាក់ទៀត​​​រង​របួស​ក្នុងការប៉ះទង្គិចគ្នា​​​ដោយសារ​​​សាសនានៅ​ខាង​ក្រៅវិហារ​មួយនៅ​ក្នុង​​ទីក្រុងគែរ កាលពីថ្ងៃទី​​​៧​ ឧសភា​ កន្លង​មក​ ។ ​ការប៉ះទង្គិចគ្នា​​​​​នោះបង្កឡើង​ដោយ​ក្រុម​​អ្នក​កាន់​សាសនា​​មូស្លីម​​ដែល​ពោរពេញ​​ទៅដោយកំហឹង​​​ជាមួយក្រុម​អ្នក​កាន់សាសនា​​អូតូដុក ដោយ​​ដំបូង​​ពួក​អ្នក​​កាន់សាសនា​​​មូស្លីម​​​វាយ​ប្រហារ​លើ​​ក្រុមអ្នកកាន់​សាសនា​​​អូតូដុក ដោយសារ​របាយ​​​​​​​ការណ៍​​នានាដែល​​​ថា ស្ត្រី​​ម្នាក់ត្រូវ​​ឃុំខ្លួន​ទាំង​គ្មាន​​​ទោស​កំហុស​​ក្រោយពី​​នាង​ប្តូរ​​ទៅកាន់​សាសនា​អ៊ិស្លាម​​វិញ ។​
អ្នក​នាំពាក្យ​​​ក្រសួង​មហាផ្ទៃ​​​អេហ្ស៊ីប លោក Alla Mahmaud ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា មនុស្ស​​​​៦​នាក់បានត្រូវ​​ស្លាប់​ និង​​​ជាង​​​​១០០នាក់ ​​រង​របួសក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​​នេះ ។​
ការប៉ះទង្គិចគ្នា​​នោះបានបណ្តាល​ឱ្យព្រះ​វិហារ​​​​​សាសនា​មូស្លីម​​មួយរង​​​ការ​ដុត​បំផ្លាញ​​​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​​​យ៉ាង​ធ្ងន់​ធ្ងរ ៕