ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ហាញ​​ក្រុម​ចោ​-​រ​-​ប្រុស​-​ស្រី​ក្នុង​បទល្មើស​លួច ឆក់ ប្លន់ និង​គាស់​ផ្ទះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រ​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៦​នាក់ ពាក់ព័ន្ធ​បទល្មើស លួច…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រ​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៦​នាក់ ពាក់ព័ន្ធ​បទល្មើស លួច ឆក់ ប្លន់ និង​គាស់​ផ្ទះ ដែល​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បង្ក្រាប​ក្នុង​១​ស​ប្តា​ហ៍កន្លង​មកនេះ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) កាន់កាប់​រក្សា​ទុក​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​រហូត​ដល់​១៥ នាក់ ក្នុង​នោះ​មាន​ចំនួន​៣ ករណី ៖

ករណី​ទី​១-​នៅ​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​១ គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ធ្វើ​សកម្មភាព ឆក់​កាបូប​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ចំណុច​កែង​ផ្លូវ​លេខ ៥០២ ស្ថិត​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​សហការ​ជាមួយ​កម្លាំង​​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ទទួល​បាន​បទបញ្ជារ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ក្រោម​ការ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ជា​លទ្ធ​នៃ​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ មាន​ប្រុស​មាន​ស្រី ដោយ​មានការ​ដកហូត​វត្ថុ​តាង​ដូច​ជា ៖

.​កាបូបស្ពាយ​កៀប​ក្លៀក​១ ពណ៌​ខ្មៅ មាន​លិខិតឆ្លងដែន​១​ក្បាល​, ប័ណ្ណ​ការងារ​១​សន្លឹក និង​ឯក​សារ​មួយ​ចំនួន​, កាបូបស្ពាយ​ចំហៀង ម៉ាក GUCCI ពណ៌​ប្រផេះ​១ , កាបូបស្ពាយ​ចំហៀង ម៉ាក GUCCI ពណ៌​ទឹកដោះគោ​១, សំបក​ខេ​ស​ទូរស័ព្ទ​៥, អាវុធ​ខ្លី​១​ដើម ម៉ាក SIGSAUER ពណ៌​ខ្មៅ មាន​លេខៈ C1YSSPSYS03 22 08061 ,​បង់​១ មាន​គ្រាប់​១, ម៉ូតូ​ចំនួន​៥​គ្រឿង , ម្សៅ​ក្រាម​ពណ៌​ស (​សង្ស័យ​​ជា​សារធាតុ​ញៀន​)៩​កញ្ចប់​, ម្សៅ​ពណ៌​ស (​សង្ស័យ​ជា​សារធាតុ​ញៀន​)៨​កញ្ចប់​, ម្សៅ​ពណ៌ សំបក​ថង់​វេច​ខ្ចប់​មាន​អក្សរ FANTA (​សង្ស័យ​ជា​សារធាតុ​ញៀន​)១០​កញ្ចប់ , ជញ្ជីង​ផ្លឹ​ង​១​គ្រឿង​, ថង់​វេច​ខ្ចប់​មួយ​ចំនួន​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

ករណី​ទី​២-​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​លួច​កាប់​.​គាស់​ដើម​ច័ន្ទ​គ្រឹះ​ស្នា របស់​អ្នក​ចាំចំការ​ឈ្មោះ ហ៊ួ​ត ហាន ភេ ទ​ប្រុស អាយុ​៤៣ ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កៅស៊ូ ឃុំ​ជើង គោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ សី ហ​នុ ។ សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាឃ វ​ណ្ណី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ វត្ថុ​តាង​ចាប់​យក​មាន ៖ គល់​ខ្លឹម​ចន្ទ​គ្រឹះ​ស្នា​ចំនួន ៥ គល់ និង​សាច់​ដើម​ខ្លឹម​ច័ន្ទ​មួយ​ចំនួន កាំបិត​លៀម​១ ដើម រណា​កាត់ឈើ​២ ។

ករណី​ទី​៣-​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា បានឃើញ​ជនសង្ស័យ​១ ក្រុម កំពុង​ធ្វើ​សកម្ម ភាព​លួច​កាត់​ខ្សែភ្លើង​ដើម្បី​យក​ស្ពាន់​លក់ នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​៣៣ ភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់ ដោយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៦ នាក់ និង​ដក​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​ចំនួន​៦​នាក់ ៖ ១-​ឈ្មោះ លុ​ញ សីហា ហៅ​អួ​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ លុ​ញ ច​ន្ថា ហៅ មុន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​កម្មករ​អេ​ត​ចាយ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​កូន​ម្ចាស់ផ្ទះ ទីតាំង​ទិញ​ខ្សែភ្លើង​) ។ ៣-​ឈ្មោះ អេ​ង តា​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រើស​អេ​ត ចាយ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

៤-​ឈ្មោះ សន លី​ហួរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​អេ​ត​ចាយ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។​៥.​ឈ្មោះ អុ​ន ជីវៀន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ៦.​ឈ្មោះ កែវ ដា​រ៉ូ ហៅ អូន ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ ទិញ​អេ​ត​ចាយ មាន​ទីលំនៅ​ម្តុំ​អូរ​៣ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១-​កន្ត្រៃ​កាត់​ខ្សែភ្លើង​១ ២-​កូនកាំបិត​សម្រាប់​ចិត​ខ្សែភ្លើង យក​ស្ពាន់ ចំនួន​២​។៣-​កាំបិតប៉័ងតោ​ដង​ដែក​១ ៤-​ឧបករណ៍​សម្រាប់​គៀប​ខ្សែភ្លើង​សក យក​ស្ពាន់​១ ៥-​ដំបង​ដែក ចំនួន​២ ៦.​ស្ពាន់ និង​សំបក​ខ្សែភ្លើង ដែល​ត្រូវ​បាន​សក​រួច មួយ​ចំនួន ។ ជនសង្ស័យ​ទាំង​១៥ នាក់ និង​វត្ថុ​តាង​កំពង់​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ