ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង​មេ​គយ​ខេត្តតាកែវនាំ​កម្លាំង​​ចុះទៅ​​វាស់​ដី​​បឹង​​​របស់​​​រដ្ឋ ! (វីដេអូ)

1 ឆ្នាំ មុន
  • តាកែវ

ថ្មី​រហូត​សំរាប់​ខេត្តតាកែវ ដែល​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ តែ​រឿង​បែកធ្លាយ​ថា មេ​គយ​ខេត្តតាកែវ នាំ​កំលាំង​ជាង​៥០​នាក់​មក​វាស់ដី​បឹង​របស់​រដ្ឋ ស្ថិត​នៅ​ចំណុច

ខេត្តតាកែវ ៖ ថ្មី​រហូត​សំរាប់​ខេត្តតាកែវ ដែល​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ តែ​រឿង​បែកធ្លាយ​ថា មេ​គយ​ខេត្តតាកែវ នាំ​កំលាំង​ជាង​៥០​នាក់​មក​វាស់ដី​បឹង​របស់​រដ្ឋ ស្ថិត​នៅ​ចំណុច​ភូមិ​ចក សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ជា​រឿងថ្មី​មិន​ធ្លាប់​ជួប ។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មានកំ​លាំង​ជាង​៥០​នាក់ ដឹកនាំ​ដោយមន្ត្រី​គយ​បាន​ចុះ​មក​វាស់វែង​ដី​បឹង​របស់​រដ្ឋ​នៅ​ចំណុច​ខាងលើ ហើយ​ការ​វាស់វែង​នោះ​ទៀត​សោត ក្រុម​ខាងលើ បាន​វាស់​ចំ​លំនៅ​ឋាន​របស់​មន្ត្រី​យោធា​មួយ​គ្រួសារ ដែល​ពួក​គាត់​រស់នៅ​ជិត​៤០​ឆ្នាំ​មក​ហើយ​បាន​កើតជា​ជម្លោះ ហើយ​ក្រុម​អ្នក​វាស់វែង​ថា នឹង​រុះរើ​លំនៅ​ឋាន​នេះ​ចោល​ទាំង​បំពាន​ច្បាប់ ។

មហាជន​បានអោយ​ដឹង​ទៀត​ថា ទំនងជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ជាមួយ​អាជ្ញាធរ​ខេត្តតាកែវ​ទាំង​អស់​ហើយ​មើលទៅ បានជា​ហ៊ាន​វាស់ដី​បឹង​របស់​រដ្ឋ​បាន របស់​លោក​ស៊ុន ឆាយ ជា​មេ​គយ និង​រដ្ឋ​ករ​ខេត្តតាកែវ ។ មហាជន​បាន​បន្ត​ទៀត​ថា ដី​បឹង​របស់​រដ្ឋ​ដែល​លោក​ស៊ុន ឆាយ នាំ​កំលាំង​ចុះ​មក​វាស់វែង​បើ​គិត​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​មិន​ក្រោម​លាន​ដុល្លារ​នោះ​ទេ ដូច្នេះ​បានជា​អាជ្ញាធរ​រៀង​ស្រក់​ទឹកមាត់​តក់​ៗ ហើយ​ផ្តួចផ្ដើម​ច្បាម​យក​តែ​ម្ដង​ទៅ ។

ជុំវិញ​ករណី​ខាងលើ​ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ស៊ុន ឆាយ ជាមេ​គយនិង​រដ្ឋា​ក​រខេត្ត​តាកែវ ​បាន​ទេ ​ដោយ​លោក​មិន​ដែល​លើក​ទទួល​ទូរស័ព្ទ ។ ចំណែក​លោក​នួន សុធា ប្រធាន​មន្ទី​សុរិយោដី និង​នគរូបនីយ​​កម្ម និង​សំណង់​បានឱ្យ​​ដឹង​ដែរ​ថា លោក​ពិតជា​បានអោយ​មន្ត្រី​របស់​លោក​ចុះ​ទៅ​វាស់វែង​មែន ដោយ​មានកា​ស្នើ​សុំ​ពី​លោក​ស៊ុន ឆាយ ជា​មេ​គយ​ខេត្តតាកែវ ។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ដី​នៅ​ចំណុច​ខាងលើ គឺ​ពិតជា​ដី​បឹង​របស់​រដ្ឋ តែ​លោក​គ្រាន់តែ​ោ្យ​​វាស់​ទុក​សិន​ទេ ។ ចំណែក​វាស់​ចំ​លំនៅ​ឋាន​របស់​មន្ត្រី​យោធា គឺ​លោក​មិន​បានឱ្យ​វាស់​ប៉ះពាល់​ទេ ហើយ​អា​រឿង​មាន​ជម្លោះ ឬ​គំរាម​រុះរើ​លំនៅ​ឋាន​ចោល អ្នក​ណា​និយាយ​ត្រូវ​ទទួលខុសត្រូវ​ខ្លូ​ន​ឯង​តាម​ផ្លូវច្បាប់​ទៅ ។

ប្រធាន​មន្ទីរ​រូប​នេះ​ឆ្លើយ​មិន​រួច​ទេ នៅ​ពេល​កោះសន្តិភាព​សួរ​ថា «​តើ​លោក​មាន​ឯកសារ​ស្នើ​សុំ​ពី​មេ​គយ​ដែរ​ឬទេ? ហើយ​លោក​មេ​គយ​សម្អាង​អង្គហេតុ​អ្វី បានជា​លោក​ហ៊ាន​ចាត់​មន្ត្រី​ឱ្យ​ចុះ​ទៅ​វាស់ដី​បឹង​របស់​រដ្ឋ?

លោក​ប្រធាន​មន្ទីរ​ខាងលើ មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់​កោះសន្តិភាព​ទេ តែ​លោក​ឱ្យ​កោះ​សន្តិ​ភាព​​ទៅ​សួរ​លោក​ស៊ុន ឆាយ ទៅ ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា លោក​គ្រាន់តែ​វាស់​តាម​លោក​មេ​គយ​ទេ អោយ​ដឹង​ទិន្នន័យ តែ​ទៅថ្ងៃខាង​មុខ​ទៀត មានរឿង ​ឬ​ដី​នេះ​បាន​ទៅ​មេ​គយ ក៏​លោក​មិនដឹង​ដែរ ។

ខាង​ក្រោម​នេះ ព័ត៌មាន​បន្ថែមពាក់ព័ន្ធ ករណី​​ធ្លាយ​រឿង​មេ​គយ​ខេត្តតាកែវ នាំ​កម្លាំង​​ចុះទៅ​​វាស់​ដី​​បឹង​​​របស់​​​រដ្ឋ !

ព័ត៌មាន​បន្ថែម នឹងមាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ