ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អេមីរ៉ា​ត​អារ៉ាប់​រួម​ប្តឹង​ទារ​​ពី​ប្តី​​ជាង​10​លាន​ដុល្លារ​​ពី​បទ​អ​សមត្ថ​​ភាព​ផ្លូវ​ភេទ​

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​អេមីរ៉ាតអារ៉ាប់​រួម​​ម្នាក់​​បង្កើត​នូវរឿង​រ៉ាវ​ល្បី​ រន្ទឺ​ដោយ​ប្តឹង​តុលា​ការ​ក្នុង​ទី​ក្រុង​​ឌូបៃ ទាម​ទារ​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​ចំនួន​១០,៩៩​លាន​​ដុល្លារ ​ពី​បទ​មិន​អាច​​មាន​ការ​រួម​រ័ក និង​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​ផ្នែកផ្លូវភេទ​បាន រហូត​ធ្វើ​ឱ្យ​​នាង​មាន​ការ​តប់​ប្រមល់​ផ្លូវចិត្ត ។

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​អេមីរ៉ាតអារ៉ាប់​រួម​​ម្នាក់​​បង្កើត​នូវរឿង​រ៉ាវ​ល្បី​រន្ទឺ​ដោយ​ប្តឹង​តុលា​ការ​ក្នុង​ទី​ក្រុង​​ឌូបៃ ទាម​ទារ​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​ចំនួន​១០,៩៩​លាន​​ដុល្លារ ​ពី​បទ​មិន​អាច​​មាន​ការ​រួម​រ័ក និង​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​ផ្នែកផ្លូវភេទ​បាន រហូត​ធ្វើ​ឱ្យ​​នាង​មាន​ការ​តប់​ប្រមល់​ផ្លូវចិត្ត ។

ស្ត្រី​ខាង​លើ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ប្តី​របស់​​នាង​​មិន​​ព្រម​រួម​ដំណេក​ជា​មួយ​​នាង​​រយៈ​ពេល​៤​ខែ​ចាប់តាំង​​ពី​បាន​រៀប​ការ​កាល​ពី​ឆ្នាំ​២០០៨ លុះ​ក្រោយ​​មក​នាង​ក៏​​ដឹង​ថា គេ​​អសមត្ថ​ភាព​ផ្លូវ​ភេទ។ កន្លង​មក​​នាង​តែង​តែរក្សា​ការ​សម្ងាត់​​​ពី​រឿង​នេះ ព្រោះ​​​តែ​ទំនៀម​ទម្លាប់​របស់​ជន​មូស្ល៊ីម ​និង​ព្យា​យាម​​បន់​ស្រន់​ដល់​ព្រះ​អាឡាហ៍ ក្នុង​ក្តី​សង្ឃឹម​ថា បញ្ហារបស់​​នាង​​នឹង​ល្អ​ប្រសើរ​ឡើង​វិញ។ ​មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​ ​នាង​ថែម​ទាំង​ត្រូវបាត់​បង់​​ប្រាក់​ចំណូល​ទៀត​ផង ព្រោះ​​ត្រូវលា​ឈប់​ពី​ការ​ងារ៕