ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​គ្រឿងចក្រ​ជីក​ស្រះ​ក្នុង​តំបន់២ ដែល​ជា​តំបន់ហាមឃាត់

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​រថយន្ត​មួយ​គ្រឿង និង​អេ​ស្កា​វ៉ាទ័​រ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថ​​កិច្ច​ចម្រុះចាប់​ឃាត់​បញ្ជូន​មក​កាន់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមា​ញ់​ និង​នេសាទ​ ខេត្តកំពង់ឆ្នាំង ខណៈ​ដែល​ពួក​គេ​បាន​ជីក​កាយ​ដី​តំបន់​២ ​ធ្វើ​ជា​ស្រះ​ និង​លើក​ជា​ដី​ទួល​ជាប់​នឹង​ខ្ទម​អ្នកតា​ ដែល​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​គ្មាន​ច្បាប់​។…

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ម្នាក់​រថយន្ត​មួយ​គ្រឿង និង​អេ​ស្កា​វ៉ាទ័​រ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថ​​កិច្ច​ចម្រុះចាប់​ឃាត់​បញ្ជូន​មក​កាន់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមា​ញ់​ និង​នេសាទ​ ខេត្តកំពង់ឆ្នាំង ខណៈ​ដែល​ពួក​គេ​បាន​ជីក​កាយ​ដី​តំបន់​២ ​ធ្វើ​ជា​ស្រះ​ និង​លើក​ជា​ដី​ទួល​ជាប់​នឹង​ខ្ទម​អ្នកតា​ ដែល​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​គ្មាន​ច្បាប់​។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា​ ឆ្នាំ​២០២៣ នៅ​ចំណុច​ខ្ទម​អ្នកតា ក្នុងភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ​ស្រុក​រលាប្អៀរ​ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ករណី​ជីក​កាយ​ដី​តំបន់​២ ធ្វើ​ជា​ស្រះ​ និង​លើក​ជា​ដី​ទួល​នៅ​ចំណុច​ខាងលើ​នេះ​ គឺជា​ទ​ង្វើ​ខុសច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត​ ។ ដី​តំបន់​២​នៅ​ចំណុច​ខាងលើ​នេះ​មាន​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ ដែល​ត្រូវ​គេ​ជីក​ធ្វើ​ជា​ស្រះ​ជម្រៅ​មួយ​ម៉ែត្រ​កន្លះ ​និង​ហើយ​លើក​ជា​ទួល ចេតិយ​និង​ម៉ុងរ​សពរបស់​លោក ទុំ​សារី ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កំពង់​រាំង ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​បៀរ​។

តាម​ការ​អះអាង​របស់​ស្ត្រី​ម្នាក់​ជា​កូនស្រី​របស់​លោក​ទុំ​សារី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ពី​គេ​ដែល​មាន​ឯ​ក​សារ​ភូមិ​ឃុំ​ត្រឹមត្រូវ ហើយ​ការ​ជីក​ស្រះ​លើកដី​ធ្វើ​ជា​ទួល​ចេ​តី​យ៍ និង​ម៉ុង​សព​នេះ ជាប់​នឹង​ខ្ទម​អ្នកតា​ដែល​ជាទី​សក្ការៈ​ពី​បុរាណ គឺ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ​ស៊ុ​យ ជា​អ្នក​ធានា​អះអាង​រត់​ច្បាប់​សម្រាប់​ការ​ជីករ​ស្រះ​និង​លើក​ជា​ដី​ចូល​នេះ​។

ដោយឡែក​ អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងចក្រ​ម្នាក់​ និង​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​ម្នាក់ បាន​បើក​រត់គេច​ពី​ចំណុច​ខាងលើ​នេះ ​ទោះបី​សមត្ថកិច្ច​ឃាត់​ក៏​មិន​ស្តាប់​ ។ មិនតែប៉ុណ្ណោះ​ អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​នោះ​ ពេល​សមត្ថ​កិច្ច​បើករថយន្ត​តាម​ពីក្រោយ​ស៊ីផ្លេឲ្យ​ឈប់​ គេ​​បែរជា​ចង់​យក​ប្រមោយ​អេ​ស្កា​វ៉ា​ទ័​រ​វាយ​រថយន្ត​សមត្ថកិច្ច​ទៀត​ផង ​។

ករណី​នេះ ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ឆ្លង​យោបល់​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ។ ​ចំណែក​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​ដែល​រត់គេច​ខ្លួន​បាត់​នោះ និង​បញ្ជូន​រថយន្ត​និង​អេ​ស្កា​វ៉ា​ទ័​រម​ក​ទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កសាង​សំណុំរឿង​តាម​នីតិវិធី ​។

លោក​ព្រះរាជអាជ្ញា ​ក៏​បាន​បញ្ជារ​ឱ្យ​សមត្ថកិច្ច​តាម ស្រាវជ្រាវ​អត្តសញ្ញាណ​ និង​តាម​ចាប់ខ្លួន​ដល់​ផ្ទះ​ប​ញ្ជូ ន​មក​តុលាការ​។ ពីព្រោះ​ទ​ង្វើ​ខាងលើ​នេះ​គឺជា​ការ​ប្រ​ឆាំ ង​នីតិវិធី​របស់​សមត្ថកិច្ច​។
ដោយឡែក ​ករណី​ឈូស​ឆាយដី​តំបន់​២ ជីក​ស្រះ​និង​លើក​ធ្វើ​ជា​ដី​ទួល ខុសច្បាប់​នៅ​ចំណុច​ខាង​លើ​នេះ លោក​ព្រះរាជអាជ្ញា ក៏​បាន​បញ្ជារ​ឲ្យ​លោក​លី​ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ស្រាវជ្រាវ​ការ​កាន់កាប់​ដីធ្លី និង​កសាង​សំណុំរឿង​ប ញ្ជូ​ន​មក​កា ន់​អយ្យការ​តុលាការខេត្ត​កំពង់ឆ្នាំង​ផង​ដែរ​ ៕​ ​

អត្ថបទសរសេរ ដោយ