ប្រទះឃើញគ្រា.ប់បែកទម្ងន់២៣០គីឡូក្នុងស្រះចិញ្ចឹមត្រី
- កណ្តាល
ខេត្តកណ្តាល ៖ ពិតជាសំណាងមែន ចំពោះអ្នកកាយដីប្រទះឃើញគ្រា.ប់បែកទម្ងន់ចំនួន២៣០គីឡូមិនផ្ទុះ នៅក្នុងស្រះចិញ្ចឹមត្រីមួយកន្លែងក្នុងខេត្តកណ្តាល ។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ បានលើកឡើងថា គ្រា.ប់បែកទម្លាក់ពីយន្តហោះនេះនៅស្អាត ខ្លាញ់គោនៅឡើយទេ! សំណាងហើយ ដែលមិនកា.ប់ចំក្បាលផ្ទុះ ។

ស៊ីម៉ាក់ថា បន្ទាប់ពីទទួលបានការរាយការណ៍ដែលប្រជាពលរដ្ឋប្រទះឃើញគ្រា.ប់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់បានដោះបន្សាប គ្រា.ប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាមកប់ជាប់ក្នុងដីជាយូរឆ្នាំមកហើយ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំពោះទីតាំងនោះឋិតនៅកន្លែងដែលកំពុងមានការជីកស្រះ ដើម្បីចិញ្ចឹមត្រី ។
ជាមួយគ្នានោះដែរ ស៊ីម៉ាក់ សូមរាយការណ៍មកអង្គភាពជាបន្ទាន់ក្នុងករណីលោកអ្នកប្រទះឃើញគ្រា.ប់ ឬវត្ថុសង្ស័យដែលអាចបង្កគ្រោះថ្នាក់ផងដែរ ៕



ចែករំលែកព័តមាននេះ