ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃនៅតែ​មិន​យល់​ព្រម​បញ្ហាដាក់​អ្នក​សង្កេតការណ៍នៅលើតំបន់​ជម្លោះ

14 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បញ្ហា​ការ​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ បាន​ជាប់​គាំង​ជាថ្មី​ទៀត​ហើយ​ ដោយ​សារថៃ​​ នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពីទឹកដី ៤,៦គីឡូម៉ែត្រ​ក្រឡា ជា​ថ្នូរ​នឹងការ​យល់​ព្រម​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ីនោះ ។ សំណើរ​របស់​ថៃ​ក្នុង​ការ​ស្នើឱ្យ​កម្ពុជា​ដក​កងទ័ព​ចេញ​ពីទឹកដីដែល​ថៃ​ខ្លួនឯង​បាន​អះអាង​ថា…

រាជធានី​ភ្នំ​ពេញ ៖ បញ្ហា​ការ​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ បាន​ជាប់​គាំង​ជាថ្មី​ទៀត​ហើយ​ ដោយ​សារថៃ​​ នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពីទឹកដី ៤,៦គីឡូម៉ែត្រ​ក្រឡា ជា​ថ្នូរ​នឹងការ​យល់​ព្រម​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ីនោះ ។ សំណើរ​របស់​ថៃ​ក្នុង​ការ​ស្នើឱ្យ​កម្ពុជា​ដក​កងទ័ព​ចេញ​ពីទឹកដីដែល​ថៃ​ខ្លួនឯង​បាន​អះអាង​ថា ជា​តំបន់​៤,៦ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​លោក​កាស៊ីត​ ភីរម្យ​ រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​លោក​ឡើង​ក្នុង​ជំនួប​​ក្រៅ​ផ្លូវ​ការ​ដាច់​ដោយ​ឡែកពីគ្នាជាមួយលោក ម៉ា​ទី ណាតាឡេហ្កាវ៉ា រដ្ឋមន្រ្តី​ការបរ​ទេស​ឥណ្ឌូណេស៊ី​កាល​ពីថ្ងៃ​សុក្រ ម្សិលមិញនេះ​ក្នុង​ទីក្រុង​ហ្សាកាតា មុន​ពេល​ការ​បើកកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ប្រារព្ធនៅព្រឹក​ថ្ងៃ​ទី០៧​​ ឧសភា ២០១១ ។ គួរ​បញ្ជាក់​ថា​ សំណើរ​បស់​ថ្ងៃនេះ ត្រូវបាន​រដ្ឋមន្រ្តី​ការបរ​ទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង បាន​ច្រាន​ចោលភ្លាមៗ នៅក្នុង​ជំនួប​ជាមួយរដ្ឋមន្រ្តីការ​បរទេស​ឥណ្ឌូណេស៊ី ។ នៅក្នុង​បទសម្ភាសន៍ក្រោយ​ពីបទកិច្ច​ប្រជុំ លោក​ហោ ណាំហុង​ បាន​បញ្ជាក់​ថា​ លោកបាន​ប្រាប់​​អង្គប្រជុំ​អាស៊ានថា​ យើង​មិនអាច​ដកទាហាន​របស់​យើង​ចេញពី​ទឹកដីរបស់​យើង​បានទេ​។ លោក​ប្រមុខ​ការទូត​កម្ពុជា​បន្តថា ការ​ដែល​ថៃ​ដាក់​លក្ខខណ្ឌដែល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​គឺជា​ ចេតនារបស់​ថៃ ដែល​ចង់​ច្រានចោល​មិន​ចង់​ឱ្យ​មាន​អ្នក​សង្កេតការណ៍ឥណ្ឌូណេស៊ីនៅព្រំដែនកម្ពុជា-ថៃ ៕