ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ចៅក្រម​​ស៊ើបអង្កេត​​​សាលាក្តី​ខ្មែរ​​ក្រហម​បញ្ចប់​​ការ​ស៊ើបអង្កេត​​​សំណុំរឿង​​​០០៣

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​​ជូនដំណឹង​​​​របស់ការិយាល័យ​​​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​​​សាលា​ក្តីខ្មែរ​​ក្រហម ​​កាលពីថ្ងៃទី​​​​២៩ មេសា ​២០១១ ​​ឱ្យ​ដឹង​​ថា ​ការ​ស៊ើបអង្កេត​​​របស់​សហ​ចៅក្រម​​លោក​យូ ​ប៊ុនឡេង និង​​លោក​ចៅ​ក្រម​​​​ស៊ីគហ្វ្រីដ ប៊្លុង ​(Siegfried Blunk) ទៅ​លើ​សំណុំរឿង​​​០០៣ របស់​​មេដឹកនាំ​ខ្មែរ​ក្រហម​​​ត្រូវ​បាន​​បញ្ចប់​​​ហើយ​

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​​ជូនដំណឹង​​​​របស់ការិយាល័យ​​​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​​​សាលា​ក្តីខ្មែរ​​ក្រហម ​​កាលពីថ្ងៃទី​​​​២៩ មេសា ​២០១១ ​​ឱ្យ​ដឹង​​ថា ​ការ​ស៊ើបអង្កេត​​​របស់​សហ​ចៅក្រម​​លោក​យូ ​ប៊ុនឡេង និង​​លោក​ចៅ​ក្រម​​​​ស៊ីគហ្វ្រីដ ប៊្លុង ​(Siegfried Blunk) ទៅ​លើ​សំណុំរឿង​​​០០៣ របស់​​មេដឹកនាំ​ខ្មែរ​ក្រហម​​​ត្រូវ​បាន​​បញ្ចប់​​​ហើយ​។

លោក​យូ ប៊ុនឡុង​ ​បានសរសេរ​​​ថា យើង​​យូ ប៊ុនឡេង ​និង​លោក​​ស៊ីគ​ហ្វ្រីដ ប៊្លុង សហ​ចៅក្រម​​​ស៊ើបអង្កេត​​នៃអង្គ​ជំនុំជម្រះ​​វិសាមញ្ញ​​​ក្នុងតុលា​ការ​​កម្ពុជា​ហៅ​សាលា​ក្តី​​​ខ្មែរក្រហម​​​​​​​​បាន​​ឱ្យ​ដឹង​ថា សហចៅក្រម​ស៊ើប​​​សួរ​ចាត់ទុក​​ថា កិច្ច​​ស៊ើបសួរ​​ត្រូវ​បាន​​បញ្ចប់​​​សព្វ​គ្រប់​ហើយ ។​ ទោះបីជា​យ៉ាង​​​នេះ មន្ត្រី​​​សាលាក្តី​​ខ្មែរក្រហម​មិន​បាន​​បញ្ជាក់​ថា ​មាន​ជន​ជាប់​សង្ស័យ​ចំនួន​​ប៉ុន្មាននាក់​​នោះ​​​ទេ ដែល​ជាប់ពាក់ព័ន្ធ​​នៅក្នុងសំណុំរឿង​​​​០០៣​​នេះ​។ ​លោក​​ឌឹម ​សុវណ្ណារុំ ​​អ្នកនាំពាក្យ​​​​សាលា​ក្តី​​​ខ្មែរ​ក្រហម​បាន​ថ្លែង​​​ថា លោក​​​ជាប់​​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​​បានទេ ៕​