ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងរលឹម​ស្រិច​ៗ ស្រាប់តែ​រន្ទះបាញ់​លាន់​កក្រើក ធ្វើ​ឱ្យ​គោ​២​ក្បាល​ដួល​ព្រម​ៗ​គ្នា​កណ្ដាល​វាលស្រែ

2 ឆ្នាំ មុន
  • បាត់ដំបង

សត្វ​គោ​ចំនួន​២​ក្បាល ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ដួល​ងា​.​ប់​ភ្លាម​ៗ​នៅ​កណ្ដាល​វាលស្រែ តែ​ម្ចាស់​ដែល​ដើរ​ឃ្វាល​បាន​រួច​ផុត​ជីវិត ខណៈ​ផ្ទៃមេឃ​ងងឹត និង​ភ្លៀង​កំពុង​តែ​រលឹម​ស្រិច​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​គោ​ចំនួន​២​ក្បាល ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ដួល​ងា​.​ប់​ភ្លាម​ៗ​នៅ​កណ្ដាល​វាលស្រែ តែ​ម្ចាស់​ដែល​ដើរ​ឃ្វាល​បាន​រួច​ផុត​ជីវិត ខណៈ​ផ្ទៃមេឃ​ងងឹត និង​ភ្លៀង​កំពុង​តែ​រលឹម​ស្រិច​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង​ខាងលិច ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​នៅ​ពេល​ម្ចាស់​គោ​ឈ្មោះ រី ចិន្ដា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បាន​ដេញគោ​របស់​គាត់​យក​ទៅ​ឃ្វាល​នៅ​ខាងលិច​ភូមិ ដែល​ជាទី​កន្លែង​អ្នក​ភូមិ​ដទៃ​ទៀត​តែងតែ​ដេញគោ​យក​ទៅ​ឃ្វាល​នៅ​ទីនោះ​។

បើ​តាម​អ្នក​ភូមិ​ក៏​បាន​និយាយ​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ មេឃ​ហាក់​ពុំ​មាន​ភ្លៀង​ខ្លាំង​នោះ​ទេ ស្រាប់តែ​មាន​រន្ទះបាញ់​យ៉ាង​សាហា​.​វ​តែ​ម្ដង​។ អ្នក​ភូមិ​និយាយ​បន្ត​ថា ពេល​នោះ​មេឃងងឹត​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​រលឹម​តិច​ៗ តែ​គ្មាន​ផ្គរ គ្មាន​ខ្យល់​នោះ​ទេ ប៉ុន្តែ​នៅ​សុខ​ៗ​ស្រាប់តែ​មាន​រន្ទះបាញ់​ក្ដាំង​តែ​ម្ដង​។

ចំណែក​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​មាន​ផ្លេកបន្ទោរ ស្រាប់​សំឡេង​ស្នូរ​រន្ទះ​បាន​លាន់​កក្រើក​ព្រម​គ្នា រីឯ​សត្វ​គោ​ពីរ​ក្បាល​ដែល​កំពុងស៊ី​ស្មៅ​នៅ​កណ្ដាល​វាលស្រែ​នោះ ក៏​ដួល​ព្រម​ៗ​គ្នា​តែ​ម្ដង ប៉ុន្តែ​ម្ចាស់​គោ​ពុំ​មាន​គ្រោះថ្នាក់ ដោយសារ​បាតុភូត​រន្ទះបាញ់​នេះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នេះ​គឺជា​បាតុភូត​ធម្មជាតិ ដែល​កើតឡើង​ដោយ​គេ​ពុំ​បានដឹង​ជា​មុខ​ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ស្រែ​ចម្ការ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​មាន​អាកាសធាតុ​មិនល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ