ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឃើញ​មេគោ​គេ​ចង​ក្រោយ​ផ្ទះ ក៏​ដឹក​ទៅ​បាត់ លុះ​មួយ​ថ្ងៃក្រោយ​អស់លក្ខណ៍

2 ឆ្នាំ មុន
  • បាត់ដំបង

បុរស​ម្នាក់​ត្រូវ​កម្លាំង​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ទូល​ស្វាយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ក្រោយ​ពី​បុរស​រូប​នេះ​លួច​មេគោ​គេ​មួយ​ក្បាល​បាន​តែ​មួយ​ថ្ងៃ​ក៏​ត្រូវ​

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ទូល​ស្វាយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ក្រោយ​ពី​បុរស​រូប​នេះ​លួច​មេគោ​គេ​មួយ​ក្បាល​បាន​តែ​មួយ​ថ្ងៃ​ក៏​ត្រូវ​អស់លក្ខណ៍ ខណៈ​ពេល​ម្ចាស់​បាន​ចង​គោ​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ​។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា ជន​ស​សង្ស័យ​ខាងលើ​នេះ មានឈ្មោះ ខ្លឹ​ង ចាន់ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទូល​ស្វាយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី​។ ជន​នេះ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​មុខរា​ហ៍ និង​ឃុំ​ស្ដុក​ប្រវឹក ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជាមួយនឹង​មេគោ​មួយ​ក្បាល ដែល​ជន​នេះ​លួច​ពី​ម្ចាស់​គោ​ឈ្មោះ សុខ សែ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​អណ្ដូង ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី​។

បើ​តាម​រឿងហេតុ​នៃ​បទល្មើស​ខាងលើ​នេះ ជនសង្ស័យ​ឈ្មោះ ខ្លឹ​ង ចាន់ នេះ បាន​ធ្វើ​សកម្មភាព​លួច​មេគោ​មួយ​ក្បាល​របស់​ឈ្មោះ សុខ សែ ខណៈ​ពេល​គាត់​ចង​គោ​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ព្រះ​អណ្ដូង ឃុំ​ស្ដុក​ប្រវឹក​។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ជនសង្ស័យ​ដែល​លួច​មេគោ​គេ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទើប​គេ​រាយការណ៍​ប្រាប់​សមត្ថកិច្ច រហូត​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទាំង​មនុស្ស និង​ដកហូត​បាន​ទាំង​មេគោ​យក​ទៅ​ប្រគល់​ជូន​ម្ចាស់​វិញ​។

បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ បាន​សារភាព​ទទួលស្គាល់​នូវ​ទ​ង្វើ​ល្មើសច្បាប់​របស់​ខ្លួន នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​សួរនាំ​អំពី​រឿង​នេះ​។ ក្រោយ​បញ្ចប់​ការ​សួរនាំ មេ​គោ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ