ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់និយាយ​ពីការ​លំបាក​​ក្នុង​ការ​វាយ​ឱ្យ​ត្រូវ​ចំ​កង​ទ័ព​លោក​កាដាហ្វី​

14 ឆ្នាំ មុន

​អង្គការអូតង់​​ថ្លែង​កាលពីថ្ងៃទី​​​៥ ឧសភា ​ថា​ខ្លួន​​បាន​ធ្វើ​ឱ្យមាន​​ការរីកចម្រើន​​នានានៅលីប៊ី ​ក៏​ប៉ុន្តែ​នៅតែ​​ពិបាកក្នុង​ការ​វាយប្រហារ​​​ឱ្យ​​ត្រូវ​ចំ​កងទ័ព​របស់​ លោក​មូអាម៉ា កាដាហ្វី ។​
ឧត្តមសេនីយ៍​​អ៊ីតាលី GIAMPAOLO DI PAOLA ប្រធានគណៈ​កម្មាធិការ​​យោធា​របស់​​អូតង់​​​​ក្នុង​សន្និសីទ​កាសែត​មួយ​​ ឯទីស្នាក់ការ​​អូតង់​ថ្លែង​ថា ​ការលំបាក​​ទាំងឡាយ​គឺបែប​នេះ ​ក៏ប៉ុន្តែ​​យើង​​បាន​ធ្វើ​ឱ្យ​កង​ទ័ព​របស់លោក​កាដាហ្វីចុះ​ខ្សោយ​​​​ជា​ បន្ត​បន្ទាប់​។​

អង្គការអូតង់​​ថ្លែង​កាលពីថ្ងៃទី​​​៥ ឧសភា ​ថា​ខ្លួន​​បាន​ធ្វើ​ឱ្យមាន​​ការរីកចម្រើន​​នានានៅលីប៊ី ​ក៏​ប៉ុន្តែ​នៅតែ​​ពិបាកក្នុង​ការ​វាយប្រហារ​​​ឱ្យ​​ត្រូវ​ចំ​កងទ័ព​របស់​លោក​មូអាម៉ា កាដាហ្វី ។​
ឧត្តមសេនីយ៍​​អ៊ីតាលី GIAMPAOLO DI PAOLA ប្រធានគណៈ​កម្មាធិការ​​យោធា​របស់​​អូតង់​​​​ក្នុង​សន្និសីទ​កាសែត​មួយ​​ឯទីស្នាក់ការ​​អូតង់​ថ្លែង​ថា ​ការលំបាក​​ទាំងឡាយ​គឺបែប​នេះ ​ក៏ប៉ុន្តែ​​យើង​​បាន​ធ្វើ​ឱ្យ​កង​ទ័ព​របស់លោក​កាដាហ្វីចុះ​ខ្សោយ​​​​ជា​បន្ត​បន្ទាប់​។​
ឧត្តមនាវី​ DI PAOLA ថ្លែង​ថា អូតង់​​ជួប​ការ​លំបាក​ក្នុង​ការ​​ទម្លាក់​គ្រាប់បែក​​លើ​កង​​កម្លាំង​លោកកាដាហ្វី ​​ដែល​បន្ត​បាញ់ប្រហារ​​​លើ​​​ពួក​ឧទ្ទាម​​​​ បន្ទាប់​ពី​​ដក​ថយ​ចេញ​​ពីជាយក្រុង​​​មីស្ត្រា​តា ​ជា​ទីក្រុង​​ស្ថិ​តក្នុង​​កណ្តាប់ដៃ​​ពួក​ឧទ្ទាម​​ស្ថិត​នៅ​​ជិត​ទីក្រុង​​​ទ្រីប៉ូលី ​។ លោក​បាន​​​បដិ​សេធ​​​​មិនធ្វើ​​​ការ​ព្យាករណ៍​​ថា​ តើ​​​បេសកកម្ម​​​របស់អូតង់​​នៅ​លីប៊ី​​មានរយៈ​ពេល​យូរប៉ុណ្ណោះ​ឡើយ ។ ​អ្វី​ដែល​​ខ្ញុំ​​អាច​​និយាយ​គឺ​ថា ប្រទេសទាំង​​​២៨​ជា​សមាជិក​អូតង់​​​អះអាង​​​ថា ​​នឹង​បន្តរហូត​ដល់​​​បង្កើត​​​បាន​លក្ខខណ្ឌ​​សម្រាប់​លោក​​កាដាហ្វី ​ចាក​ចេញ​ពី​អំណាច ។ ​វាស្ថិត​នៅ​​លើ​លោកកាដាហ្វី ​​ធ្វើ​ការ​​សម្រេ​ចចិត្ត​។​
ចំណែក​​ឯប្រទេស​​បារាំង​វិញ បាន​ចាប់​បណ្តាញ​​​អ្នកការទូត​លីប៊ី​​១៤​នាក់ ​​ចេញពី​ប្រទេស​របស់​​ខ្លួនដោយចាត់ទុក​ពួកគេ​ថា ជា​មនុស្ស​​​ពុំ​បាន​​ការ ។ នេះបើ​តាម​​សេចក្តី​ថ្លែង​ការណ៍​​មួយ​ចេញផ្សា​យ​កាលពី​ព្រឹកថ្ងៃទី​​៦ ឧសភា ដោយ​ក្រសួង​​​ការបរទេស​​បារាំង ។ អ្នក​នាំពាក្យ​​ក្រសួង​​ការបរទេស​​បារាំង​គូសបញ្ជាក់​ថា ​អ្នកទាំង​​​នេះ​មាន​ពេល​​ពី​​២៤​ទៅ​​៤៨ម៉ោង​​ ដើម្បី​ចាកចេញ​​ពីប្រទេស​​បារាំង ៕