តម្លៃប្រេងឆៅធ្លាក់ចុះច្រើនវិញហើយដល់ក្រោម100ដុល្លារមួយធុង
តម្លៃប្រេងឆៅនៅទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះយ៉ាងខ្លាំង វិញហើយ ដល់ក្រោម១០០ដុល្លារ មួយធុងកាលពីថ្ងៃទី៥ ឧសភា ខណៈដែលពួកអ្នកវិនិយោគបានវាយតម្លៃឡើងវិញលើគ្រោះថ្នាក់ នានា ហើយជ្រើសរើសការចាកចេញពីទីផ្សារប្រេងពេលប្រាក់ដុល្លារឡើង ថ្លៃវិញ ហើយមានការធ្លាក់ចុះនៃសេចក្តីត្រូវការប្រេង ។ តម្លៃប្រេងឆៅនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៥ ឧសភា បានធ្លាក់ចុះដល់ទៅ៩,១៧ដុល្លារ ក្នុងមួយធុង ឬ៨,៣៩% គឺមកនៅត្រឹម៩៩,៨០ដុល្លារមួយធុង ។
ចែករំលែកព័តមាននេះ