ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន ៖ ​ភ្នាក់​ងារ​ស៊ើប​ការណ៍​មិន​ដឹង​​កន្លែង​លាក់ខ្លួន​ប៊ីនឡាដេន

14 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​អះ​អាង​ថា ​ភ្នាក់​ងារ​ស៊ើបការណ៍​របស់​ប្រទេស​លោក ពុំ​បាន​ដឹង​​ពី​កន្លែង​លាក់​ខ្លួន​របស់អូ​សាម៉ា ប៊ីនឡាដេន ​ហើយ​​ពុំ​បានលេងល្បែង​ដៃ២ឡើយ ។
​ពេលទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ប៉ារីស នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោកយូស៊ូហ្វ ហ្ស៊ី​ឡានី ​បានជួប​ធ្វើសំភាសន៍​មួយ​ជាមួយ​កាសែត​បារាំង LE FIGARO ។ ​កាសែត​នេះ​បាន​សួរ​លោក​ថា ​កាលពី​​ខែតុលា ឆ្នាំ២០០៩ ​រដ្ឋ​មន្ត្រី​មហាផ្ទៃ​​របស់​លោក​គឺ​លោក

នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​អះ​អាង​ថា ​ភ្នាក់​ងារ​ស៊ើបការណ៍​របស់​ប្រទេស​លោក ពុំ​បាន​ដឹង​​ពី​កន្លែង​លាក់​ខ្លួន​របស់អូ​សាម៉ា ប៊ីនឡាដេន ​ហើយ​​ពុំ​បានលេងល្បែង​ដៃ២ឡើយ ។
ពេលទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ប៉ារីស នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោកយូស៊ូហ្វ ហ្ស៊ី​ឡានី ​បានជួប​ធ្វើសំភាសន៍​មួយ​ជាមួយ​កាសែត​បារាំង LE FIGARO ។ ​កាសែត​នេះ​បាន​សួរ​លោក​ថា ​កាលពី​​ខែតុលា ឆ្នាំ២០០៩ ​រដ្ឋ​មន្ត្រី​មហាផ្ទៃ​​របស់​លោក​គឺ​លោក REHMAN MALIK ពេល​ទទួល​គណៈ​ប្រតិភូ​​អាមេរិក​មួយ​បានថ្លែង​ថា អូសាម៉ា ប៊ីនឡាដេន ​ពិត​ជា​មិន​ស្ថិត​នៅ​ក្នុង​​ប្រទេស​ប៉ាគីស្ថានឡើយ តែប្រហែលជា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ឬអាហ្វហ្គានីស្ថាន​ ។​​ តើ​លោក​ឆ្លើយបែបណាដែរ ពេល​ដែលភេរវកររូបនេះ បែរជា​រស់នៅ​ក្បែរទីក្រុងមួយ​ដែលមាន​បន្ទាយ​យោធា​ប៉ាគីស្ថានទៅវិញ​?
ចំពោះ​​សំណួរនេះ លោក​ហ្ស៊ីឡានីឆ្លើយថា ​លោក​ MALIK បាន​និយាយ​ជាពិសេស​ថា ​អាជ្ញាធរ​ប៉ាគីស្ថាន​​ពុំ​បានដឹង​ថា តើ​ប៊ីនឡាដេន ​ស្ថិត​នៅ​ទីណាឡើយដូចគ្នា​នឹងបណ្តាភ្នាក់​ងារ​​ស៊ើបការណ៍​ពិភពលោក​ទាំងមូល​ដែរ ។
ចំពោះ​សំណួរថា តើ​មានកិច្ចសហប្រតិបត្តិ​​ការ​ដែរ រវាង​ប៉ាគីស្ថាន និងសហរដ្ឋ​អាេមរិក ក្នុង​ការតាម​រកប៊ីនឡាដេន? នាយករដ្ឋ​មន្ត្រី​ប៉ាគី​ស្ថាន​ឆ្លើយថា ក្នុង​ការ​តស៊ូប្រឆាំង​ភេរវកម្ម​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នាយ៉ាងខ្លាំងរវាង CIA និង​ភ្នាក់​ងារ​ស៊ើប​ការណ៍​​ប៉ាគីស្ថាន​ ISI ។ រឿងនេះ ពុំ​មែន​តែខ្ញុំម្នាក់​ឯងទេ ដែលបាន​និយាយ​ ទោះ​បី​ជាលោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​អនុ​ប្រធានាធិបតី​លោកប៊ីដេន​ និងរដ្ឋមន្ត្រី​ការបរ​ទេស​អាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន ក៏​និយាយ​ដែរ ៕