ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យា​សាស្ត្រ​​ព្រមា.ន​ថា AI អាច​នឹង​បំផ្លា.ញ​មនុស្ស​ទាំង​អស់ និង​ឡើង​គ្រប់​គ្រង​ពិភពលោក

2 ឆ្នាំ មុន

ក្រុម​អ្នក​ជំនាញ​ប្រមើល​ឃើញ​ថា​មាន​លទ្ធភាព​៥០%​ដែល​បញ្ញា​សិប្បនិម្មិតអាច​នឹង​​​កម្ទេច​មនុស្ស​​លោក​​ឱ្យ​វិនាស​សាប​សូន្យ​ពី​លើ​ភព​ផែន​ដី​នេះ​​នា​ពេល​អនាគត​។ ​ប្រៀប​បាន​នឹង​កាំ​បិត​ចិត​ដង​ឯង​។​ សូម្បី​តែ​​មនុស្ស​យើង​ដែល​ជា​អ្នក​បង្កើត​អេអាយ​ក៏​មិន​អាច​ប៉ាន់​ស្មាន​ត្រូវ​ថា​ហេតុ​ការណ៍​​នេះ​អាច​នឹង​កើត​ឡើង​ដោយ​របៀប​ណា​ ឬ​​អាច​នឹង​កើត​ឡើង​នៅ​ពេល​ណា​​​ឱ្យ​ពិត​ប្រា​កដ​នោះ​ទេ​។ មូល​ហេតុ​ដោយ​សារ​ភាព​ឈ្លាស​វៃ​របស់​​អេអាយ​នឹង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​ៗ​រហូត​ដល់​វ៉ាដាច់​​​​​មនុស្ស​។​ ​បើ​ទុក​ជា​មនុស្ស​ទូទៅ​​មិន​បារម្ភ​អំពី​​គ្រោះថ្នាក់​នៃអេអាយ,​ ​ប៉ុន្តែ​​​អ្នក​ជំនាញ​ម្នាក់​គិត​ថា​មាន​​លទ្ធភាព​៥០%​ដែល​អេអាយ​នឹង​កម្ទេច​មនុស្ស​។ លោក​មេក ថិចម៉ាក (Max…

ក្រុម​អ្នក​ជំនាញ​ប្រមើល​ឃើញ​ថា​មាន​លទ្ធភាព​៥០%​ដែល​បញ្ញា​សិប្បនិម្មិតអាច​នឹង​​​កម្ទេច​មនុស្ស​​លោក​​ឱ្យ​វិនាស​សាប​សូន្យ​ពី​លើ​ភព​ផែន​ដី​នេះ​​នា​ពេល​អនាគត​។ ​ប្រៀប​បាន​នឹង​កាំ​បិត​ចិត​ដង​ឯង​។​ សូម្បី​តែ​​មនុស្ស​យើង​ដែល​ជា​អ្នក​បង្កើត​អេអាយ​ក៏​មិន​អាច​ប៉ាន់​ស្មាន​ត្រូវ​ថា​ហេតុ​ការណ៍​​នេះ​អាច​នឹង​កើត​ឡើង​ដោយ​របៀប​ណា​ ឬ​​អាច​នឹង​កើត​ឡើង​នៅ​ពេល​ណា​​​ឱ្យ​ពិត​ប្រា​កដ​នោះ​ទេ​។ មូល​ហេតុ​ដោយ​សារ​ភាព​ឈ្លាស​វៃ​របស់​​អេអាយ​នឹង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​ៗ​រហូត​ដល់​វ៉ាដាច់​​​​​មនុស្ស​។​

​បើ​ទុក​ជា​មនុស្ស​ទូទៅ​​មិន​បារម្ភ​អំពី​​គ្រោះថ្នាក់​នៃអេអាយ,​ ​ប៉ុន្តែ​​​អ្នក​ជំនាញ​ម្នាក់​គិត​ថា​មាន​​លទ្ធភាព​៥០%​ដែល​អេអាយ​នឹង​កម្ទេច​មនុស្ស​។ លោក​មេក ថិចម៉ាក (Max Tegmark)​ ​ជា​សាស្ត្រាចារ្យ​រូប​វិទ្យា និង​ជា​អ្នក​ឯកទេស​ខាង​អេអាយ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ម៉ាសាឈូសេត (MIT) កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ ​និង​ផ្ដល់​ការ​ព្យាករដ៏​​គួរ​ឱ្យ​ភ័យ​ខ្លាច​អំពីជោគ​វាសនា​របស់​មនុស្ស​លោក​នា​ពេល​អនាគត​ បើ​អេអាយ​កាន់​តែ​រីក​ចម្រើន​ម្លឹង​ៗ​។​

លោក​មេក ថិចម៉ាក (Max Tegmark)​ ​ជា​សាស្ត្រាចារ្យ​រូប​វិទ្យា និង​ជា​អ្នក​ឯកទេស​ខាង​អេអាយ​

យោង​តាម​សាស្ត្រាចារ្យ​រូប​នេះ, ប្រវត្តិ​សាស្ត្រ​បាន​បង្ហាញ​យើង​ថា​មនុស្ស​លោក​ក្នុង​នាម​ជា​សត្វ​លោក​ដែល​មាន​​ប្រព័ន្ធ​ខួរ​ក្បាល​​រីក​ចម្រើន​​ខ្ពស់​បំផុត​នៅ​លើ​​ភព​ផែន​ដី​នេះ​ ក៏​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ស្លាប់​ផុត​ពូជ​​នៃ​ពពួក​សត្វ​ដែល​មាន​បញ្ញា​​តិច​ជាង​ខ្លួន។​​ ឧទាហរណ៍​ដូច​ជា​សត្វ​បក្សី​​​ឈ្មោះ​​ដូដូ (Dodo)។​

សត្វដូដូ (dodo) ​ដែល​បាន​ស្លាប់​ផុត​ពូជ​ដោយ​សារ​ស្នា​ដៃ​របស់​មនុស្ស​ ព្រោះ​វា​មាន​បញ្ញា​ខ្សោយ​ជាង​មនុស្ស​។ នៅ​ក្នុង​ធម្ម​ជាតិ​ លុះ​ត្រា​តែ​សត្វ​ខ្លាំង​ទើប​អាច​បន្ត​ជីវិត​រស់​នៅ​លើ​ភព​ផែន​ដី​បាន​។ ឬ​និយាយ​ម៉្យាង​ទៀត​ថា​ «អ្នក​ណា​ខ្លាំង អ្នក​ហ្នឹង​ឈ្នះ​»។ ធម្ម​ជាតិ​សម្រាំង​រក​តែ​អ្នក​ខ្លាំង​, ធម្ម​ជាតិ​គ្មាន​គុណ​ធម៌ គ្មាន​សីលធម៌ គ្មាន​មនោសញ្ចេត​នា​ គ្មាន​​មេត្តា ករុណាទេ​។

យោង​តាម​ហេតុ​ផល​នេះ, មនុស្ស​ក៏​អាច​មាន​ជោគ​វាសនា​ដូច​សត្វ​ដូដូ​ផង​ដែរ​ បើ​មាន​​អ្វី​មួយ​ដែល​មាន​បញ្ញា​រីក​ចម្រើន​ជាង​ខ្លួន​។ ឧបមា​ថា​​ទៅ​ថ្ងៃ​មុខ, ​បញ្ញា​របស់​អេអាយ​​​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ៗ​​រហូត​ដល់​មាន​បញ្ញា​ខ្លាំង​ជាង​មនុស្ស​​ទៅ​ទៀត​,​​ ពេល​នោះ​​គ្មាន​នរណា​អាច​ទប់​ស្កាត់​វា​បាន​ឡើយ​។​

​យើ​ងគ្រាន់​តែ​ដឹង​ថា​​បើ​​អេអាយ​មាន​បញ្ញា​​​ខ្លាំង​ជាង​មនុស្ស​, ​អេអាយ​នឹង​កម្ចាត់​មនុស្ស​ចោល​​។ នៅ​​មាន​រឿង​១​ទៀត​ដែល​យើង​មិន​ទាន់​ដឹង​​​។ តើ​រឿង​ហ្នឹង​នឹង​កើត​ឡើង​នៅ​ពេល​ណា​​​? យើង​មិន​អាច​ដឹង​ថា​តើ​ពេល​ណា​យើង​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ទេ​ បើ​បញ្ញា​របស់​យើង​ចាញ់​អេអាយ​។ ជា​ធម្មតា​ ​សត្វ​១​​ដែល​មាន​បញ្ញា​អន់​ជាង​សត្វ​​១​ទៀត​មិន​អាច​​ឈ្វេង​យល់​ដឹង​ថា​គេ​កម្ចាត់​យើង​ពេល​ណា​ទេ​​។​

សាស្ត្រា​ចារ្យ​រូប​នេះ​ថ្លែង​ថា​សត្វ​លោក​ប្រហែល​ពាក់​កណ្ដាល​ដែល​ធ្លាប់​មាន​វត្ត​មាន​នៅ​លើ​ភព​ផែន​ដី​នេះ​​ ត្រូវ​​​វិនាស​អន្ត​រាយ​​​ក្រោម​ស្នាដៃ​របស់​មនុស្ស​​។ មូល​ហេតុ​ដោយ​សារ​មនុស្ស​មាន​បញ្ញា​​ខ្លាំង​ជាង​​សត្វ​ទាំង​នោះ។ ​​ពួក​វា​​មិន​អាច​ទប់​ទល់​​​ជា​មួយ​យើង​​បាន​ទេ​​។​ ​សញ្ញា​ព្រមាន​សម្រាប់​មនុស្ស​​នៅ​ត្រង់​ថា​ ​«​​បើ​​យើង​បាត់​ម្ចាស់​ការ​លែង​អាច​​​គ្រប់​គ្រង​សង្គម​មនុស្ស​ត​ទៅ​ទៀត​ ពេល​នោះ​អេអាយ​នឹង​គ្រប់​គ្រង​យើង​វិញ​ម្ដង​​។ ​​អេអាយ​​នឹង​​មាន​បញ្ញា​កាន់​តែ​ខ្លាំង​ជាង​​​មនុស្ស​​។ នៅ​ពេល​នោះ​ហើយ​ដែល​មនុស្ស​យើង​ត្រូវ​​​ជួប​នឹង​​វាសនា​អាក្រក់​។​

សាស្ត្រាចារ្យ​ថិចម៉ាក​ជា​ភាគី​ហត្ថលេខី​ម្នាក់​នៃ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​។ សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​ព្រមាន​ពី​ហានិភ័យ​​នៃ​ការ​វិនាស​អន្តរាយ​​មនុស្ស​ជាតិ​ក្រោម​ស្នាដៃ​របស់​អេអាយ​។​ សេចក្ដី​ថ្លែង​ការណ៍​នោះ​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖  «​អាទិភាព​របស់​យើង​​គឺ​ត្រូវ​រក​វិធី​​កាត់​បន្ថយ​​​ហានិភ័យ​នៃ​ការ​វិនាអន្តរាយ​​មនុស្ស​ជាតិ​ក្រោម​ស្នា​ដៃ​របស់​អេអាយ​ ក៏​ដូច​ជា​កាត់​បន្ថយ​​ហានិភ័យ​ដោយ​សារ​កត្តា​សង្គម​ដូច​ជា​ជំងឺ​រាត​ត្បាត​ជា​សាកល​ និង​សង្គ្រាម​នុយក្លេអ៊ែរ​​​»​។

អ្នក​វិទ្យាសាស្ត្រ​លំដាប់​កំពូល​មួយ​ចំនួន​យល់​ថា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ​មនុស្ស​អាច​ដាក់​បញ្ជូល​ប្រូក្រាម​ដើម្បី​បញ្ជា​ឱ្យ​អេអាយ​​​ផលិត​អាវុធ​ស្វ័យ​ប្រវត្តិ​ ឬ​ផលិត​រ៉ូបូត​​​ប្រល័យ​ជីវិត​​ ដែល​រ៉ាប់​រង​ដោយ​អេអាយ​លាយ​មនុស្ស​ ឬ​រ៉ាប់​រង​ដោយ​អេអាយ​សុទ្ធ​​។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​, ​សូហ្វ​វែ​​ដែល​បំពាក់​នៅ​លើ​អេអាយ​កម្រិត​ស្រាល​ក៏​អាច​​សេចក្ដី​សម្រេច​ចិត្ត​ដោយ​​​ខ្លួន​ឯង ដោយ​មិន​បាច់​មនុស្ស​បញ្ជា​។ បញ្ហា​នេះ​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​មនុស្ស​​ ​បើ​យើង​​មិនចេះ​​កំណត់​​កម្ម​វិធី​ឱ្យ​អេអាយ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​

កាល​ពី​ឆ្នាំ​២០១៨, សាស្ត្រាចារ្យ​ថិចម៉ាក​ធ្លាប់​ព្រមាន​ថា​មនុស្ស​លោក​នៅ​ថ្ងៃ​ណា​មួយ​អាច​នឹង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​ស្នាដៃ​អេអាយ​ដែល​ខ្លួន​បង្កើត​។ គាត់​​​អះអាង​ថា​​មិត្ត​រួម​ការ​ងារ​របស់​គាត់​ខ្លះ​ក៏​អាច​នឹង​ទទួល​ស្គាល់​ពី​ការ​​វិនាស​នៃ​មនុស្ស​លោក​​ក្រោម​ស្នាដៃ​អេអាយ​ ព្រោះ​​ពួក​គេ​​​សម្លឹង​ឃើញ​ថា​អេអាយ​ជា​​សត្វ​លោក​ដែល​​​បន្ត​វេន​​ពី​មនុស្ស​។

មាន​ទស្សនៈ​មួយ​ទៀត​​ចង់​ឱ្យ​មនុស្ស​​រក្សា​អេអាយ​ឱ្យ​មាន​បញ្ញា​ឈ្លាស​វៃ​រីក​ចម្រើន​បែប​ហ្នឹង​ជា​បន្ត​ទៀត​ចុះ។​ ប៉ុន្តែ​ត្រូវ​​ធ្វើ​យ៉ាង​ណា​​ដាក់​​អេអាយ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​មនុស្ស​​។ មាន​ន័យ​ថា​​គ្រប់​គ្រង​វា​ឱ្យ​ដូច​ជា​សុនខ​១​ក្បាល​ដែល​ចាំ​​បម្រើ​​​ម្ចាស់។

ប៉ុន្តែ​យើង​នៅតែ​បារម្ភ​ថា​ក្រែង​លោ​យើង​បញ្ញា​មិន​ដល់វា​​ និង​មិន​អាច​គ្រប់​គ្រង​វា​បាន។​​​ យូរ​ៗ​ទៅ​, អេអាយ​កាន់​តែ​មាន​បញ្ញា​ខ្លាំង​ជាង​មនុស្ស​​ ដល់​ថ្នាក់​លែង​ស្ដាប់​បង្គាប់​មនុស្ស​​​។ ​​។​ ពួក​គេ​អាច​នឹង​​ងើប​ត​ទល់​ជា​មួយ​​មនុស្ស​​, ហើយ​ធ្វើ​ជា​ម្ចាស់​ផែន​ដី​​នេះ​តែ​ម្ដង​។ ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣, លោក​អ៊ីឡន ម៉ាស់ (Elon Musk) និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​ខាង​បច្ចេកវិទ្យា​១ពាន់​នាក់​បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ប្រឡង​ប្រជែង​គ្នា​ផលិត​អេអាយ​កាន់​តែ​ទំនើប​ទៅ​ៗ​ដែល​អាច​នឹង​មាន​ហានិភ័យ​​​​ខ្លាំង​មែន​ទែន​សម្រាប់​សង្គម​ និង​មនុស្ស​លោក​។ យូរ​ៗ​ទៅ,​ វា​អាច​នឹង​​ជះ​​ឥទ្ធិ​ពល​ដ៏​មហន្ត​រាយ​​សម្រាប់​មនុស្ស​។

លោក​អ៊ីឡន ម៉ាស់ លេង​មួយ​ក្បាច់​នេះ​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​, លោក​ថើប​ជញ្ជក់​មាត់​ជា​មួយ​រ៉ូបូត​ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដើម្បី​ជា​ការ​ពញ្ញាក់​អារម្មណ៍​មនុស្ស​ទូទៅ​អំពី​គ្រោះ​ថ្នាក់​របស់​អេអាយ

លោក​អ៊ីឡន ម៉ាស់​ ​ជា​អ្នក​ដែល​និយាយ​ឥត​សំចៃ​មាត់​​អំពី​ការ​ព្រួយ​បារម្ភ​ថា​បច្ចេកវិទ្យា​​នឹង​រីក​ចម្រើន​​​​ដល់​​ដំណាក់​កាល​មួយ​ដែល​មិន​ត្រូវ​ការ​បញ្ជា​ពី​មនុស្ស​។ ​​ឬ​រឹត​តែ​ធ្ងន់​ជាង​ហ្នឹង​ទៅ​ទៀត, ​ទោះ​បី​មនុស្ស​ចង់​បញ្ជា​ ក៏​បញ្ជា​វា​លែង​បាន។​​ វា​លែង​ស្ដាប់​បញ្ជា​របស់​មនុស្ស​។​ លោក​អ៊ីឡន​ ម៉ាស់​បាន​​ចាត់​ទុក​​ថា​អេអាយ​​​​ជា​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​អាវុធ​នុយក្លេអ៊ែរ​ឆ្ងាយ​ណាស់​ ហើយ​បង្ក​​ហានិភ័យ​ខ្លាំង​ជាង​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​ទៀត​៕​

ប្រភព៖ កាសែត Daily Mail
https://www.dailymail.co.uk/sciencetech/article-12151967/Expert-says-theres-50-chance-AI-wipe-humanity.html?fbclid=IwAR1UpijGEhGwKeaH0V1Iyblj8_cOEPBY7WdACcu_2pXnBHBWZj-ka1MXrT4

តាំង​ពី​ឆុង​កាហ្វេ ធ្វើ​ម្ហូប​ក៏​អេអាយ​អាច​ធ្វើ​បាន​ដែរ​
ដ្រូន​ក៏​បញ្ជា​ដោយ​អេអាយ ជាក់​ស្ដែង​សង្គ្រាម​អ៊ុយក្រែន​​ ត្រូវ​រុស្ស៊ី​ប្រើ​ប្រាស់​អេអាយ​បញ្ជា​ដ្រូន​ទៅ​វាយ​ប្រហារ​ចំ​គោល​ដៅ​
សព្វ​ថ្ងៃ​នេះ សូម្បី​តែ​អ្នក​វិនិយោគ​នៅផ្សារ​មូលបត្រ​ក៏​ប្រើ​ប្រាស់​អេអាយ​សម្រាប់​វិភាគ​ទិន្នន័យ​ផង​ដែរ​
លោក​អ៊ីឡន ម៉ាស់ ​​ថើប​ជញ្ជក់​មាត់​ជា​មួយ​រ៉ូបូត​ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដើម្បី​ជា​ការ​ពញ្ញាក់​អារម្មណ៍​មនុស្ស​ទូទៅ​អំពី​គ្រោះ​ថ្នាក់​របស់​អេអាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ