ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមជ័រ​ខ្មែរ​ពិត​ៗ ! រោងចក្រ «​អឹ​ម ឡែ​ប​» បោះទុន​ជិត ៣​លាន​ដុល្លារ ផលិត​សាប៊ូ​កក់សក់ និង​គ្រឿងសម្អាង​ស្តង់ដារ​ខ្ពស់ ឆ្លើយ​តប​នឹង​ចលនា​គាំទ្រ​ផលិតផល​ជាតិ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក រោងចក្រ អឹ​ម ឡែ​ប (Mlab) ដែល​ជា​សហគ្រាស​ជា​របស់​កូន​ខ្មែរ ១០០% បាន​លេច​រូបរាង​ឡើង​នៅ​លើ​ទឹកដី​ខ្មែរ ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ផលិត​ទំនិញ​មានគុណ​ភាព​ខ្ពស់ ក្រោម​ម៉ាក​យីហោ​ខ្មែរ​ពិត​ៗ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​មាន​ចរន្ត​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​ឈ្លានពាន​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​រោងចក្រ​ផ្ទាល់​កាលពី​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ ២០២៦ មកនេះ លោក​ឧកញ៉ា សឹង ចាត​វិជ្ជា ស្ថាបនិក​សហគ្រាស អឹ​ម ឡែ​ប និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ម៉ូរៀ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រោងចក្រ​នេះ​បាន​ចាប់ផ្ដើម​ដំណើរការ​តាំងពី​ដើមឆ្នាំ ២០២៦ នេះ ។ លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា ៖ «​ការ​បង្កើត​រោងចក្រ​នេះ គឺ​កើត​ចេញពី​ការ​ឈឺចាប់ និង​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង (​ថៃ​) ។ យើង​ចង់​បង្ហាញ​ថា កូន​ខ្មែរ​ក៏​អាច​ផលិត​ផលិតផល​ដែល​មាន​ស្តង់ដារ​ខ្ពស់ និង​គិតគូរ​ពី​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ជា​ចម្បង​បាន​ដែរ​» ។

លោក​ឧកញ៉ា ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន រោងចក្រ អឹ​ម ឡែ​ប ដែល​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​ទុន​វិនិយោគ​ជិត ៣ លាន​ដុល្លារ​អា​មេ​រិ​ក មួយ​នេះ​ក្នុង​ជំហាន​ដំបូង​មាន​សមត្ថភាព​ផលិត​សាប៊ូ​កក់សក់​បាន​រហូត​ដល់​ទៅ​ជាង ៤ ម៉ឺន​ដប​ក្នុង​មួយ​ថ្ងៃ និង​បាន​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ថែម​ទៀត​ផង ។

អឹ​ម​ ឡែ​ប មាន​គម្រោង​ផលិត​ផលិតផល​ធំ​ៗ​ចំនួន ៤ មុខ​ដោយ​ក្នុង​នោះ​ផលិតផល​ចំនួន ២ បាន​ចេញ​រូបរាង​ហើយ និង​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​ប្រទេស​ដោយ​មានការ​គាំទ្រ​ខ្លាំង រួម​មាន ៖ សាប៊ូ​កក់សក់ «​សុខ​មា​ល​» ដែល​តំណាង​ឱ្យ «​សុខភាព​» ជា​ប្រភេទ​សាប៊ូ​កក់សក់ 2in1 (​កក់​ផង បន្ទន់​ផង​ក្នុង​ដប​តែ​មួយ​) ផ្សំ​ឡើង​ពី​សារធាតុ​សំខាន់​ៗ​ដូច​ជា ៖ ប្រេង​អាល់​ម៉ុ​ន (Almond oil) និង​វីតាមីន B5 ដែល​សារធាតុ​ផ្សំ​មួយ​ចំនួន​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នាំ​ចូល​ពី​ប្រទេស​ចិន កូរ៉េ និង​អឺរ៉ុប ។ «​សុខ​មា​ល​» មាន ២ ទំហំ​សម្រាប់​ជ្រើសរើស (៣០០​មិ​ល្លី​លី​ត្រ និង ៥០០​មិ​ល្លី​លី​ត្រ​) ក្នុង​តម្លៃ​សមរម្យ ។ ក្រៅពី​នេះ​មាន​ម៉ាស់​បិទមុខ ដែល​ប្រើប្រាស់​វត្ថុធាតុដើម និង​សារធាតុ​ផ្សំ​នៅ​ក្នុងស្រុក​ពិត​ៗ​តែ​ម្តង ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា សឹង ចាត​វិជ្ជា បាន​គូសបញ្ជាក់​ថា កន្លង​មក​កម្ពុជា​ពឹងផ្អែក​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​រហូត​ដល់​ទៅ​ជិត ៨០% ខណៈ​ផលិតផល​សាប៊ូ​ដែល​ផលិត​ដោយ​រោងចក្រ​ខ្មែរ​ទើបតែ​ផ្គត់ផ្គង់​ទីផ្សារ​បាន​ប្រមាណ ២០% ប៉ុណ្ណោះ ។ ហេតុនេះ លោក​ឧកញ៉ា​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យមក​ចូលរួម​គ្នា​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ជាតិ ដើម្បី​ឈាន​ទៅ​ជំនួស​ការ​នាំ​ចូល​នា​ពេល​អនាគត ៕ អត្ថបទសហការ