ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុកម្តាយ​ចុះ​ពីលើ​ឡាន​ផុត​​ ស្រាប់តែ​ឮ​​សំឡេង​​ផ្ទុះ​កាំភ្លើ.ង​១​គ្រាប់​ក្នុងឡាន​ ផ្អើល​យ៉ាង​រន្ធ.ត់

10 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មន្ត្រីនគ​បាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ម្នាក់​​បាន​បា.ញ់​

ខេត្តស្វាយរៀង​ ៖​ មន្ត្រីនគ​បាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ម្នាក់​​បាន​បា.ញ់​សម្លា.ប់​ខ្លួន​នៅ​ក្នុង​រថយន្ត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ ខណៈសាច់ញាតិ​សង្ស័យ​ថា មាន​វិបត្តិ​ជម្ងឺ​ប្រចាំ​កាយ​ ។

​ហេតុការណ៍​​​នេះ​​​បានបង្កការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨​​មិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ឪពុក​របស់ជនរងគ្រោះ ​​ស្ថិត​នៅ​ជប់​ព្រីង​ ឃុំ​ថ្មី ​ស្រុក​កំពង់​រោ​ទ៌​ ខេត្ត​ស្វាយ​រៀង​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៅ​ ទឹ​ត្យ​រី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​នគ​បាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​មាន​ឋានន្តរសក្តិ​វរសេនិយ៍ទោសក្តិបួនកន្លះ មានស្រុក​កំណើត​នៅ​ភូមិ​កើ​ត​ហេតុ​ខាងលើ មាន​ប្រពន្ធ​និង​កូន​២​នាក់​ (កូនស្រី​អាយុ​១០​ឆ្នាំ និង​​កូនប្រុស​អាយុ​៤​ឆ្នាំ​) នៅ​ផ្សា​រក​អណ្តើក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។

​តាម​​ប្រភពដដែល​បាន​​បន្ត​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ ​តែងតែ​មក​ផ្ទះ​ឪពុក​ម្តាយ ​ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​ប្រទេស​វៀតណាម ។​

​បើ​តាម​លោក​សៅ មាន ជា​នាយក​សាលា​បឋម​សិក្សា​ជប់​ព្រីង ត្រូវជា​ឪពុក​របស់ជនរងគ្រោះ​បាន​​រៀប​រាប់​​​ឱ្យ​ដឹង​​ថា ការ​ព្យាបាល​ជម្ងឺ​​របស់​កូនគាត់ (ជនរងគ្រោះ​) នៅ​ប្រទេស​វៀតណាម​បានជា​ធូ​រ​ស្រាល​ហើយ តែ​នៅ​ស្ពឹក​ដៃជើង​ខាងស្តាំ ទៅ​ធ្វើការ​បាន​ធម្មតា ​។ ​នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ពី​រាជធានី​ភ្នំពេញ​ជូន​ពួកគាត់ជា​ឪពុក​ម្តា​យមក​ផ្ទះ ខណៈ​គាត់​និង​ប្រពន្ធ​ចុះ​ពីលើ​រថយន្ត​ ស្រាប់តែ​ឮ​​សូរ​​​សំឡេង​​ផ្ទុះ​កាំភ្លើ.ង​១​គ្រាប់ នៅ​ក្នុង​រថយន្ត ​។ ពេល​នោះ​ក្រុម​គ្រួសារ​បើកទ្វារ​​រថយន្ត​មើលឃើញ​ជន​រង​គ្រោះ​បា.ញ់​ខ្លួនឯង​ធ្វើ​អត្ត​ឃា​.ត ក៏​នាំ​គ្នា​លើក​ចេញពី​ក្នុង​រថយន្ត​យក​មក​ដាក់​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ ដោយ​ឃើញ​មាន​ហូ​រ​ឈា.ម​ច្រើន​ក៏​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះដែរ​ ក៏ប៉ុ​​ន្តែ​ពេល​ដល់​ពាក់​កណ្តាលផ្លូវ​ គ្រូពេទ្យ​ប្រាប់​ថា ​កូនរបស់គាត់​ស្លា.ប់​បាត់បង់​ជីវិត​ទៅ​ ​បន្ទាប់មក​​ក៏​ដឹក​ស.ព​ត្រឡប់​មក​ផ្ទះ​វិញ​។​

បើ​តាម​សាច់ញាតិ​​​របស់​ជនរងគ្រោះ​​បាន​និយាយ​​ថា មូលហេតុ​មក​ពី​ជម្ងឺ​ប្រចាំ​កាយ​កើតឡើង​តាំងពី​ខែកក្កដា​ ឆ្នាំ​២០២២​មកម៉្លេះ ​គឺ​មាន​ជម្ងឺលើសឈាម (​ស្ពឹក​១​ចំហៀង​ខ្លួន​ខាងស្តាំ​ ឬ​​ស្លា.ប់​១​ចំហៀង​​ខ្លួន​)​ បាន​ព្យាបាលជា​ធូរ​​ស្រាល​ហើយ អាច​បើកឡាន​បាន ​។ ​កាលពី​៧​ទៅ​៨​ថ្ងៃមុន​ ជនរងគ្រោះ​បាន​មក​ខ្ចី​រថយន្ត​ឪពុក​ជិះ​បើក​ដឹក​​ប្រពន្ធ​​កូន​ដើរ​លេង​រហូត​ដល់​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ពេល​ត្រឡប់​មក​វិញ​នាំ​ប្រពន្ធ​កូន​មកផ្ទះ ហើយ​​ទៅ​ភ្នំពេញ​វិញ ​។

​តាម​ប្រភពពីសាច់ញាតិបានបន្ត​ថា កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ ឆ្នាំ​២០២៣ ឪពុក​ម្តាយ​ជិះ​តាក់ស៊ី​ទៅ​ភ្នំពេញ​ពិនិត្យ​សុខភាព ជន​រង​គ្រោះ​ក៏​បើកឡាន​ជូន​ឪ​ពុកម្តាយ​​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព រួច​ក៏​បើក​ជូន​ឪពុកម្តាយ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ដល់​ផ្ទះ​ ម្តាយ​ឪពុក​ចុះ​ពីលើ​រថយន្ត ស្រាប់តែ​ជន​រង​គ្រោះ​យក​កាំភ្លើ.ងខ្លី​បា.ញ់​សម្លា.ប់​ខ្លួន​តែ​ម្តង ។​ ​សាច់ញាតិ​បាន​សម្តែងក្តីរន្ធត់ និង​សោកស្តាយ​ថា ​មិន​គួរណា​ជនរងគ្រោះ​​គិត​ខ្លីបា.ញ់​សម្លា.ប់​ខ្លួន ស្លា.ប់​ចោល​ប្រពន្ធ​ និង​កូន​នៅ​តូចៗ​ឲ្យ​កំព្រា​បែប​នេះ​សោះ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​រាយការណ៍​ថា មាន​ករណី​កូន​បា.ញ់​សម្លា.ប់​ខ្លួន​រួចមក​ សមត្ថកិច្ច​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទិ៍ និង​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម រួច​បាន​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស.ព បាន​រកឃើញ​ថា ជន​រង​គ្រោះ​បាន​យក​កាំភ្លើ.ងខ្លី​បា.ញ់​សម្លា.ប់​ខ្លួន គឺ​បា.ញ់ត្រូវ​ចំ​សៀត​ថ្កា​ខាងឆ្វេង​ធ្លាយ​ទៅ​ត្រចៀក​ខាងស្តាំ ហើយ​ក្បាល​គ្រាប់​បុ.ក​ទៅ​ត្រូវ​កញ្ចក់​រថយន្ត​ខាងស្តាំ​ធ្លុះ​ទៅ​ក្រៅ សំណាង​ហើយ​ឪពុក​របស់ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត​ផុត​ កុំ​អីអាច​រង​គ្រោះ​ដែរ​។​

សមត្ថកិច្ចជំនាញបានរកឃើញ​មាន​សំបក​ឡត​គ្រាប់​១ និង​អាវុ.ធ​ខ្លី​១​ដើម នៅ​ក្នុង​រថយន្ត​ម៉ាក​​កាមរី​ បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AF-8728 ។ ក្រោយ​ពី​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​ សមត្ថកិច្ច​​​បាន​បញ្ជាក់ថា ជន​រង​គ្រោះ​ពិតជា​បា.ញ់​សម្លា.ប់​ខ្លួន​ប្រាក​ដ​មែន មូលហេតុ​មាន​ជម្ងឺ​ប្រចាំ​កាយ និង​ ​បាន​ប្រគល់​ស​.​ព​ឲ្យ​ក្រុម​គ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ