ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះមហន្តរាយ​ទឹកជំនន់​​វា.យប្រហារ​​អ៊ុយ​ក្រែ​ន​​​​ឆក់​យកជីវិត​​មនុស្ស​ដល់​ជាង​​​៤០​នាក់​​ហើយ​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ចាប់តាំងពី​មានទឹកជំនន់​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​ការ​បំផ្លាញ​ទំនប់​វា​រីអគ្គិ​សនី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ចាប់តាំងពី​មានទឹកជំនន់​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​ការ​បំផ្លាញ​ទំនប់​វា​រីអគ្គិ​សនី​មួយ​នៅ​ឃ័​រ​សុ​ន​កាលពី​ស​ប្ដា​ហ៍​មុន​មក ចំនួន​អ្នក​ស្លា.ប់​មានការ​កើនឡើង​ដល់​៤៥​នាក់ ។ គួររំលឹកថា គ្រោះ​មហន្តរាយ​ទឹកជំនន់​វា​.​យ​ប្រហារ​តំបន់​ក្រុង​ឃ័​រ​សុ​ន ក្រោយ​កម្ទេច​ទំនប់​ដ៏​ធំ​នៅ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​នា​ថ្ងៃ​ទី​១៧ មិថុនា រៀបរាប់​ពី​មនុស្ស​ស្លា.ប់​១៦​នាក់ និង​៣១​នាក់​បាត់​ខ្លួន ។
រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​អះអាង​ថា មនុស្ស​១៦​នាក់​ស្លា.ប់​ ក្នុង​នោះ​១៤​នាក់​ក្នុង​តំបន់​ឃ័​រ​សុ​ន និង​២​នាក់​នៅ​តំបន់​មី​កូ​ឡា​អ៊ី​​វ ចំណែក​មនុស្ស​៣១​នាក់​នៅ​តែ​បា.ត់​ខ្លួន ។

ចំណែក​ខាង​រុ​ស្ស៊ី​​វិញ​រាប់​ឃើញ​មនុស្ស​ស្លា.ប់២៩​នាក់ នៅ​តាម​បណ្ដា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួត
ត្រា​របស់​ខ្លួន​នា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ។ នេះជា​ការ​អះអាង​របស់​លោក​អាន​ដ្រេ​អា​ឡិច​សី​អ៊ី​​អេ​ន​កូ អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​​នៅ​តំបន់​ឃ័​រ​សុ​ន​។

ទំនប់​វា​រី​អគ្គិសនី​កា​ខូ​វ​កា​ស្ថិត​ក្នុង​តំបន់​ក្រោមការ​ត្រួតត្រា​របស់​រុ​ស្ស៊ី​នៅ​ឃ័​រ​សុ​ន​រង​ការ​បំផ្លាញ
កាលពី​ថ្ងៃ​ទី​៦ មិថុនា ។ ផ្ទៃដី​ច្រើន​រយ​គីឡូម៉ែត្រក្រឡា​ត្រូវ​ទឹក​ជន់​លិច​បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន
ចេញ​ច្រើន​ពាន់​នាក់​និង​នាំ​ឲ្យ​មានការ​ភ័.យ​ខ្លា.ច​ដល់​គ្រោះ​មហន្តរាយ​ទាំង​មនុស្ស ទាំង​បរិ
ស្ថាន ។ រុ​ស្ស៊ី​​ក៏​ដូច​អ៊ុយ​ក្រែ​ន​បាន​ទម្លាក់​ការ​ទទួលខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​បំផ្លាញ​ទំនប់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ