ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​​ទ្វារ​អានសេះ​​នឹង​បើក​​ដំណើ​រការ​​ឡើងវិញ​​​​ថ្ងៃទី​១០ ឧសភា

14 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ​ច្រកអានសេះ​​​ដែលជា​ច្រក​ទ្វារ​ដ៏សំខាន់​មួយផង​ដែរ សម្រាប់​ការ​ទំនាក់ទំនង​​លើ​វិស័យ​​ទេសចរណ៍​​​ វប្បធម៌ និង​​​​ពាណិជ្ជកម្ម​​​​ក្នុង​ខេត្តព្រះវិហារ ​ទល់មុខ​គ្នា​នឹង​ខេត្ត​ឧប៊ុន ​​​ប្រទេស​សៀម ​ដែលភាគីសៀម​​បាន​សម្រេច​​បិទច្រក​​​ទ្វារ​នេះ​​ជា​​ឯក​តោភាគីតាំង​ពីខែ​កុម្ភៈ ឆ្នាំ​​២០១១ ​កន្លង​​មក​ ទល់​នឹង​ពេលនេះ​​នឹង​ត្រូវ​បើក​​ដំណើរការ​​​​ជា​

ខេត្តព្រះវិហារ​ ៖ ​ច្រកអានសេះ​​​ដែលជា​ច្រក​ទ្វារ​ដ៏សំខាន់​មួយផង​ដែរ សម្រាប់​ការ​ទំនាក់ទំនង​​លើ​វិស័យ​​ទេសចរណ៍​​​ វប្បធម៌ និង​​​​ពាណិជ្ជកម្ម​​​​ក្នុង​ខេត្តព្រះវិហារ ​ទល់មុខ​គ្នា​នឹង​ខេត្ត​ឧប៊ុន ​​​ប្រទេស​សៀម ​ដែលភាគីសៀម​​បាន​សម្រេច​​បិទច្រក​​​ទ្វារ​នេះ​​ជា​​ឯក​តោភាគីតាំង​ពីខែ​កុម្ភៈ ឆ្នាំ​​២០១១ ​កន្លង​​មក​ ទល់​នឹង​ពេលនេះ​​នឹង​ត្រូវ​បើក​​ដំណើរការ​​​​ជា​ផ្លូវការឡើង​​​វិញនៅ​ព្រឹក​ថ្ងៃអង្គារ ទី​១០ ​​ឧសភា ខាង​មុខ​​នេះ។

តាមប្រភព​ឱ្យ​​ដឹងថា​ ​កាលអាជ្ញាធរ​​​សៀម​បិទ​ច្រក​ទ្វារ​នេះ​គឺ​មាន​​ការតវ៉ា​​យ៉ាងខ្លាំង​​ពី​សំណាក់​​ប្រជា​ជនសៀម​​​ខេត្ត​ឧប៊ុន​ ​ប្រទេស​សៀម ​ទៅរដ្ឋាភិបាល​​លោកអាប់ភីស៊ីត ដើម្បី​សុំ​ឱ្យ​​​បើក​​ដំណើរ​ការ​​ឡើងវិញ​​ក្នុងសេរីភាព​​ទំនាក់ទំនង​រកស៊ី​​នាំ​ទំនិញ​ចេញ​-ចូល​របស់ប្រជា​ជន​​​​ភូមិ​ផង​របង​ជា​មួយ​ដែល​​មានវប្បធម៌ទំនាក់​ទំនង​​គ្នា​ដ៏យូរ​លុង​​ណាស់មកហើយ ​​រវាង​ខេត្ត​ឧប៊ុន​​ និង​ខេត្តព្រះ​វិហារ ៕​