ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​​ម្នាក់​កោរ​ពុក​មាត់​ជាលើក​ដំបូង​ក្នុងអំឡុង​ពេល​10ឆ្នាំ​ បន្ទាប់​ពីតាំង​ចិត្ត​​នឹង​កោរ​ចេញ​​ដរាបណា​ប៊ីនឡាដេន ត្រូវ​ចាប់ខ្លួន​

14 ឆ្នាំ មុន

លោក​​ហ្គារី ​វ៉េតដល អាយុ​៥០​ឆ្នាំ ​គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​​មួយ​កន្លែង​​នៅ​ក្នុង​តំបន់​​អេហ្វ្រា​តា រដ្ឋ​វ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ​​ដែលធ្លាប់​​ប្រកាស​​ក្រោយ​​ពេល​​កើត​​ហេតុការណ៍​​​១១ កញ្ញា ​ឆ្នាំ​២០០១​ថា នឹង​មិនកោពុក​មាត់​​​ដរាបណា​​​ប៊ីនឡាដេន មិន​​ទាន់​​ត្រូវ​​បាន​ចាប់ខ្លួន​។​ បច្ចុប្បន្ន​​ដល់​ពេល​វេលា​ដែល​​លោក​​ត្រូវធ្វើ​តាម​ការប្រកាស​នោះ​ហើយ​​​​ ដោយ​​កោរពុកមាត់​​​ចេញ​​ជា​លើក​ដំបូង​ចាប់តាំង​ពី​រក្សា​មក​ក្នុង​អំឡុង​​ ពេល​​១០ឆ្នាំ​។ លោកបាន​បន្ត​​​ថា ​ទម្រាំ​នឹង​បង្ខំ​ចិត្ត​​កោរ​​ពុកមាត់​​​ចេញ​ ត្រូវ​ចំណាយ​ពេល​​ស្មិង​ស្មាធិ៍​សម្រេចត​ចិត្ត​​ប្រមាណ​​​៥នាទី ។

លោក​​ហ្គារី ​វ៉េតដល អាយុ​៥០​ឆ្នាំ ​គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​​មួយ​កន្លែង​​នៅ​ក្នុង​តំបន់​​អេហ្វ្រា​តា រដ្ឋ​វ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ​​ដែលធ្លាប់​​ប្រកាស​​ក្រោយ​​ពេល​​កើត​​ហេតុការណ៍​​​១១ កញ្ញា ​ឆ្នាំ​២០០១​ថា នឹង​មិនកោពុក​មាត់​​​ដរាបណា​​​ប៊ីនឡាដេន មិន​​ទាន់​​ត្រូវ​​បាន​ចាប់ខ្លួន​។​ បច្ចុប្បន្ន​​ដល់​ពេល​វេលា​ដែល​​លោក​​ត្រូវធ្វើ​តាម​ការប្រកាស​នោះ​ហើយ​​​​ដោយ​​កោរពុកមាត់​​​ចេញ​​ជា​លើក​ដំបូង​ចាប់តាំង​ពី​រក្សា​មក​ក្នុង​អំឡុង​​ពេល​​១០ឆ្នាំ​។ លោកបាន​បន្ត​​​ថា ​ទម្រាំ​នឹង​បង្ខំ​ចិត្ត​​កោរ​​ពុកមាត់​​​ចេញ​ ត្រូវ​ចំណាយ​ពេល​​ស្មិង​ស្មាធិ៍​សម្រេចត​ចិត្ត​​ប្រមាណ​​​៥នាទី ។

ស្រប​ពេល​ជាមួយគ្នានេះ ក៏​មាន​របាយ​ការណ៍​​ផ្សាយ​​ឱ្យ​ដឹង​ថា ក្រោយ​ពី​លោកប៊ីនឡា​ដេន ​​​ត្រូវ​បានសម្លាប់​ក្រុមអាជីវករ​​ផលិត​​វត្ថុ​អនុ​ស្សាវរីយ៍​​​មាន​ដូច​ជា​អាវ​យឺត ​ស្រោម​មុខ និង​វត្ថុ​​ផ្សេង​ៗទៀត​​​ទាក់​ទិន​​នឹង​​ប៊ីនឡាដេន ​​បានចេញ​ដាក់​លក់​នៅ​​តាម​ហាង និង​​វ៉េបសាយ​ភ្លាមៗ ដោយ​លទ្ធ​ផល​​បង្ហាញ​​ថា ទទួល​ការ​ចាប់​អារម្មណ៍​​បំផុត​ពី​សំណាក់​​អតិថិជន​។​ ក្រៅពី​​នេះ​ក៏​​​មាន​របាយការណ៍​បញ្ជាក់​ទៀត​ថា ទាហានប៉ាគីស្ថាន​​​បានចូល​ចាប់ខ្លួន​​​លោក​សេម ​រ៉េស ខាន កសិ​ករ​ម្នាក់​​អាយុ​​៥០ឆ្នាំ ​ស្នាក់​នៅ​លំនៅ​ឋាន​ខាងក្រោយ​​ជាប់​នឹង​ភូមិ​គ្រឹះ​​​ប៊ីនឡា​ដេន ។ ​កូនប្រុស និង​បង​ប្អូន​ញាតិ​មិត្ត​​​របស់​គេ (លោក​ខាន) ​បាន​និយាយ​ថា ​លោក​ខាន​ត្រូវ​​ទាហាន​ចូល​ចាប់ខ្លួន​​​​ទៅសាកសួរ​​ក្រោយ​​ពី​​​​គាត់ និង​​បក្សពួក​ចេញទៅ​ឈរ​សម្លឹង​​​មើល​ភូមិ​គ្រឹះ​​​ប៊ីនឡាដេន ​​កាលពីព្រឹក​​​ថ្ងៃ​ចន្ទកន្លង​មក​​។

ស្របពេលជាមួយគ្នានេះ ​​ក៏មាន​​អ្នក​ស្រុក​​ជា​ច្រើន​​នាក់​បានបញ្ជាក់​​ថា ក្រុម​​គ្រួសារ​នេះ​​គ្រាន់​តែ​​​ជា​កសិក​រក្រីក្រ និង​​ជា​មនុស្ស​​បរិសុទ្ធ​ប៉ុណ្ណោះ ​ព្រោះ​ពួក​គេ​ស្គាល់​​ច្បាស់​ណាស់​ ។​ ទោះ​ជាយ៉ាង​ណា​ ​​ទាហានប៉ាគីស្ថាន​​​បាន​ប្រគល់​​ការ​ការពារ​​ភូមិ​គ្រឹះ​​របស់​ប៊ីនឡា​ដេន​​ដល់​អាជ្ញាធរ​ប៉ូលិស ​​និងថែមទាំង​​អនុញ្ញាត​​ឱ្យ​​ក្រុម​សារព័ត៌មាន​​​ចូលទៅ​ក្នុងបរិវេណ​ជុំវិញ​​​អគារ ប៉ុន្តែ​​ហាមចូលទៅ​ក្នុង​​បរិវេណ​ភូមិ​គ្រឹះ​​ ហើយ​ប៉ូលិស​​​​បានចូលទៅត​អំពូល​ភ្លើង​​​​នៅខាង​ក្រោយ​​​អគារ​​ឱ្យភ្លឺ​​​​​​​​ក្នុង​ពេល​យប់ ៕