ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​វៀតណាម​មួយ​ចំនួន​មិន​បាន​ពិនិត្យ​គុណភាព​​នៅស្រុករមាសហែកទេ​

10 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មហាជន​លើក​ឡើង​ថា ទំនិញ​បន្លែ​ផ្លែ​ឈើ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​រ​តំបន់​ខ្សែ​ដែក ​ឃុំ​ត្រស់ ​ស្រុក​រមាស​ហែក ​គឺ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​គុណភាពសុវត្ថិភាពនោះ​ទេ ជា​ពិសេស ​ផ្លែ​ឪឡឹក…

ខេត្តស្វាយរៀង​ ៖ ​មហាជន​លើក​ឡើង​ថា ទំនិញ​បន្លែ​ផ្លែ​ឈើ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​រ​តំបន់​ខ្សែ​ដែក ​ឃុំ​ត្រស់ ​ស្រុក​រមាស​ហែក ​គឺ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​គុណភាពសុវត្ថិភាពនោះ​ទេ ជា​ពិសេស ​ផ្លែ​ឪឡឹក វៀតណាម​នាំ​ឆ្លង​ដែន​ចូល​មក ដាក់​លក់​នៅ​ច្រក​ទ្វា​ព្រំ​តំបន់​ព្រំដែន​ខ្សែ​ដែក គឺ​ខូចគុណភាព​ស្អុយ​ស្ទើ​ពាក់កណ្តាល ហើយ​ទុកដាក់​គ្មាន​អនាម័យ ក្បែ​ជ្រាំ​និង​គំនរ​ឪឡឹក​ស្អុយ រលួយ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​បរិភោគ មហាជន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ មេត្តា​ចុះ​ពិនិត្យ​ផង​ទាន​។

មហាជន​លើក​ឡើង​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦​មិថុនា​២០២៣​នៅ​ភូមិ​ត្រស់​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​។ មហាជន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ១​ខែ​ចុង​ក្រោយ​នេះ ឈ្មួញ​វៀតណាម នាំ​ផ្លែ​ឪឡឹក​ទុំ ឆ្លង​ដែន​ចូល​មក​លក់​នៅ​ច្រក​តំបន់​ព្រំដែន​ខ្សែ​ដែក លក់​បោះ​ដុំ​ឲ្យ​អាជីវករ​ខ្មែរ​យក​ទៅ​លក់​បន្ត នៅ​ក្នុងស្រុក​រមាស​ហែក​ស្រុក​ស្វាយ​ជ្រំ​និង​ដឹក​បន្ត​ទៅ​ខេត្តព្រៃវែង ។​ ប្រភព​បន្ត​ថា ឈ្មួញ​វៀតណាម នាំ​អំពៅស្ក ឆ្លង​ដែន​ចូល​មក​លក់​នៅ​ច្រក​តំបន់​ខ្សែ​ដែក​នេះ​ក្នុង​១​ថ្ងៃ​រាប់​ពាន់​បាច់ ហើយ​ក្នុង​១​បាច់​តម្លៃ​១៣,០០០​រៀល​ទៅ​១៤,០០០​រៀល តាម​ដើម​វែង​ក្តី​ ​។

អាជីវករ​ខ្មែរ​ម្នាក់​បាន​លើក​ឡើង​ថា រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ នៅ​ស្រុក​ខ្មែរ​ខ្វះ​ដើម​អំពៅស្ក សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អ្នកលក់​ទឹកអំពៅ ដោយ​ចំការ​អំពៅ​ក្នុងស្រុក​ត្រូវ​ប្រមូល​ផល​លក់ អស់ ហើយ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​គេ​ប្រមូល​ផល​លក់​ទៅ​ប្រទេស​វៀតណាម ទើប​អាជីវករ​ឈ្មួញកណ្តាល​ខ្មែរ​យើង​ទាក់ទង​វៀតណាម ឲ្យ​នាំ​ដើម​អំពៅស្ក ពី​ប្រទេស​វៀតណាម​ឆ្លង​ដែល​មក​លក់​ឲ្យ​ខ្មែរ​យើង​វិញ ​។

ប្រភព​បន្ត​ថា វៀតណាម​គេ​លក់​ក្នុង​១​បាច់​តម្លៃ​១៣,០០០​រៀល​ទៅ​១៤,០០០​រៀល​។​ក្រុម​អាជីវករ​ខ្មែរ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​តាម​តូប​ក្នុង​ខេត្តស្វាយរៀង​១​បាច់​តម្លៃ​១៧,០០០​រៀល ខេត្តព្រៃវែង ១​បាច់​លក់​តម្លៃ​១៨,០០០​រៀល បើ​ដឹក​ដល់​ភ្នំពេញ​និង​ខេត្តកណ្តាល​ក្នុង​១​បាច់​តម្លៃ​១៨,០០០​រៀល​ទៅ​១៩,០០០​រៀល​។ ផ្លែ​ឪឡឹក​ទិញ​ពី​វៀត​ណាម​១​គីឡូ​តម្លៃ​២,០០០​រៀល​លក់​ឲ្យ​អ្នក​បរិភោគ​១​គីឡូ​២,៥០០​រៀល​ទៅ​៣,០០០​រៀល​។​

ទាក់ទិន​ករណី​នេះ​ដែរ​សមត្ថកិច្ច​ដែល​ឈ​ជើង​នៅ​ច្រក​ទ្វា​តំបន់​ព្រំដែន​ខ្សែ​ដែក បាន​លើក​ឡើង​ថា ចំពោះ​ផ្លែ​ឪឡឹក គឺ​ឈ្មួញ​វៀតណាម​ដឹក​មក​ដាក់​លក់ គឺ​មាន​ទុំ​ជ្រុល​បែក​ច្រើន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មក​ទិញ​លក់​ជា​លក្ខណៈ​គ្រួសារ​តាម​ម៉ូតូ​រ៉ឺ​ម៉ក ហើយ​វៀតណាម​ដឹក​មក​ច្រើន ដូច​ច្នេះ​ធ្វើ​ឲ្យ​ទុំ​ជ្រុល​បែក​ខូច​ច្រើន​ក្នុង​ពី​បី​ថ្ងៃ​ខូច​ប្រមាណ​ជា​១​តោន​ទៅ​២​តោន​ត្រូវ​យក​ត្រាក់ទ័រ​រុញ​ចោល​ទម្លាក់​ក្នុង​ទឹកស្ទឹង​ក៏​ប៉ុន្តែ​មួយ​ចំនួន​ក៏​ពុំ​ទាន់​បាន​រុញ​ចោល​ទើប​នៅ​ស្អុយ​បែប​នេះ​។​

បើ​ដើម​អំពៅ ស្ករពេល​វៀតណាម​ដឹក​តាម​រថយន្ត​មក​ដល់​គឺ​អាជីវករ​ខ្មែ​យើង សាង​ផ្ទេរ​ដាក់​រ៉ឺ​ម៉ក​និង​រថយន្ត​ដឹក​ទៅ​តាម​គោលដៅ​អស់ ភ្លាម​។​ចំពោះ​មន្ត្រី​ជំនាញ កាំកុងត្រូល​គឺ​ពុំ​មាន​ឈ​ជើង​តាម​ប៉ុ​ស្ត៍​ច្រកព្រំដែន​ទេ​​ ។

អត្ថបទសរសេរ ដោយ