ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ​​ទៅដាក់​កម្រង​ផ្កា​​នៅ GROUND ZERO​​ អមដោយ​​ប្រជាជនក្រុង​​ញូវយ៉ក​ច្រើន​ពាន់នាក់​

14 ឆ្នាំ មុន

យន្តហោះ​​​ប្រធានាធិបតី AIR FORCE ONE បានចាកចេញ​​ពីទីក្រុង​​​ញូវយ៉ក ​​កាល​ពី​ថ្ងៃ​ទី​​៥ ឧសភា ។ លោកបារ៉ាក់ អូបាម៉ា ​​​បាន​អញ្ជើញ​​​​ទៅគោរព​វិញ្ញា​ណ​ក្ខន្ធ​​បណ្តា​ជន​រងគ្រោះ​ដោយ​​សារ​ការ​​ វាយប្រហារ​​​ភេរវកម្ម​ថ្ងៃទី​​១១ កញ្ញា ​​ក្នុងពិធី​មួយ​នៅត្រង់​​​ GROUND ZERO ជាមួយ​គ្រួសារជន​រងគ្រោះ​​​៥០គ្រួសារ​។​ ក្នុងទិវា​ដែល​មាន​​​ថ្ងៃក្តៅ​ហែង​នេះ លោក​អូបាម៉ា ​បានដាក់​កម្រង​ផ្កា​​​ពណ៌ក្រហម បៃ​តង ​និង​ស​​ជូន​ជា​កិត្តិយស​​ដល់​ជនរងគ្រោះ​​ប្រមាណ​ជា​​៣.០០០នាក់

យន្តហោះ​​​ប្រធានាធិបតី AIR FORCE ONE បានចាកចេញ​​ពីទីក្រុង​​​ញូវយ៉ក ​​កាល​ពី​ថ្ងៃ​ទី​​៥ ឧសភា ។ លោកបារ៉ាក់ អូបាម៉ា ​​​បាន​អញ្ជើញ​​​​ទៅគោរព​វិញ្ញា​ណ​ក្ខន្ធ​​បណ្តា​ជន​រងគ្រោះ​ដោយ​​សារ​ការ​​វាយប្រហារ​​​ភេរវកម្ម​ថ្ងៃទី​​១១ កញ្ញា ​​ក្នុងពិធី​មួយ​នៅត្រង់​​​ GROUND ZERO ជាមួយ​គ្រួសារជន​រងគ្រោះ​​​៥០គ្រួសារ​។​ ក្នុងទិវា​ដែល​មាន​​​ថ្ងៃក្តៅ​ហែង​នេះ លោក​អូបាម៉ា ​បានដាក់​កម្រង​ផ្កា​​​ពណ៌ក្រហម បៃ​តង ​និង​ស​​ជូន​ជា​កិត្តិយស​​ដល់​ជនរងគ្រោះ​​ប្រមាណ​ជា​​៣.០០០នាក់ ​​ដោយសារ​ការ​​វាយប្រហារ​អគារ​ភ្លោះ​​​មជ្ឈ​មណ្ឌល​​​ពាណិជ្ជ​កម្ម​​ពិភពលោក (WTC) ។ ​នេះជាលើក​ទីមួយហើយ​ដែល​​​លោក​បារ៉ាក់​ អូបាម៉ា ​​​មកកាន់ទីតាំង​​​ WTC តាំង​ពី​លោក​ឡើងធ្វើប្រធានាធិបតី​​​​មក ដោយ​នា​​​ខួប​នៃការ​វាយប្រហារ​​​ភេរវ​កម្ម​​ថ្ងៃទី​១១ កញ្ញា ​​​២​ឆ្នាំ​​មុន លោករៀប​ចំពិធី​​នៅក្រុង​​​វ៉ាស៊ីនតោន ៕