ខេត្តក្រចេះ ៖ កូនសត្វផ្សោតមួយក្បាលត្រូវបានក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្ត ក្រចេះ រកឃើញនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយតាមការសន្និដ្ឋានកូនសត្វផ្សោយនោះវាទើបនឹងកើតថ្មីៗ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក ឲ្យដឹងថា ក្រុមការងារក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលបានប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបានកាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ក្នុង ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្ត្រីជំនាញបានបញ្ជាក់អោយដឹងទៀតថា តាមការអង្កេតកូនផ្សោតទើបកើតថ្មីនេះ អាចនឹងមានអាយុប្រមាណជា០៥ថ្ងៃប៉ុណ្ណោះ ខណៈកំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលផ្សេងទៀត ។ ហើយជាការកត់សម្គាល់នេះ ជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ២០២៣នេះ ។
ចែករំលែកព័តមាននេះ