ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​​៧​តោន​វេច​ខ្ចប់​មិន​ត្រឹមត្រូវ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ ដោយ​​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី

10 ខែ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​ចម្រុះ បាន​រក​ឃើញ និង​ដកហូត​ផលិតផល​ដើម​ដំណើ​ត​ចេញពី​សត្វ​ទម្ងន់​៧​តោន​ដែល​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ បាន​រក​ឃើញ និង​ដកហូត​ផលិតផល​ដើម​ដំណើ​ត​ចេញពី​សត្វ​ទម្ងន់​៧​តោន​ដែល​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ក្បែរ​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិត​សត្វ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​ចុះ​ពិនិត្យ​ឃ្លាំង​១​កន្លែង​ដែល​នាំ​ទំនិញ​​ផលិតផល​ដើម​កំណើត​ចេញពី​សត្វ ដែល​កំពុង​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ជាង​២០​តោន ហើយ​ត្រូវ​បាន​ដកហូត​៧​តោន ព្រោះតែ​រក​ឃើញ​ថា ការ​វេច​ខ្ចប់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ខូចគុណភាព​ផង​ដែរ​។

លោក​បន្ត​ថា ក្រោយ​ពេល​ពិនិត្យ​ទំនិញ​ផលិតផល​ដើម​កំណើត​ពី​សត្វ ទម្ងន់​៧​តោន ក៏​ត្រូវ​បាន​ដក​ហូត​មុខទំនិញ​វេច​ខ្ចប់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ខូចគុណភាព ដោយសារ​ព្រួយបារម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី ដែល​ជា​ទំនិញ​ឈ្មួញ​ជា​ម្ចាស់​ឃ្លាំង​នាំ​ចូល​ពី​ប្រទេស​ថៃ ដើម្បី​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។

ក្រោយ​ពី​ធ្វើការ​ដកហូត ម្ចាស់​ឃ្លាំង​ត្រូវ​បាន​មន្ត្រី​ជំនាញ នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ផលិត​កម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត ចំណែក​សាច់​មាន់​ប្រហិត​ចម្រុះ​ដែល​ត្រូវ​ដកហូត​នោះ នឹង​យក​ទៅ​ដុត​កម្ទេច​ចោល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ