ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្ចាស់​អចលនទ្រព្យ​ម្នាក់ ត្រូវ​ចៅក្រម​សម្រេច​ឃុំ ក្រោយ​ប្រព្រឹត្ត​បទល្មើស

10 ខែ មុន
  • សៀមរាប

លោក ស៊ិ​ន សង្ហា ចៅក្រម​ជំនុំ​ជំ​រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្ចាស់​អចលនទ្រព្យ «​ដាំ សុវណ្ណ​រី អង្គរ​» ម្នាក់​មានឈ្មោះ

ខេត្តសៀមរាប ៖ លោក ស៊ិ​ន សង្ហា ចៅក្រម​ជំនុំ​ជំ​រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្ចាស់​អចលនទ្រព្យ «​ដាំ សុវណ្ណ​រី អង្គរ​» ម្នាក់​មានឈ្មោះ ហែម វ៉ា​ន់​រី អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ចោទ​ពី​បទ «​ក្លែងបន្លំ​ឯកសារ»​។

ការ​ចាប់ខ្លួន​តាម​ដីការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គា​រ៍ តាម​ដីកា​បង្កា​ប់​ចាប់ខ្លួន​ពិរុទ្ធជន លេខ​៤២ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ខ្នារ ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាល​ពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ឱ្យ​សមត្ថកិច្ច​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។

លោក​វរសេនីយ៍ឯក នួន ស័ក្តិ​ចំរើន​រិ​ទ្ធិ ស្នងការ​រង​នគរបាល​បទល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៦​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​យើង​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​លេខ​៤២ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ ដែល​ចេញ​ដោយ​លោក ស៊ិ​ន សង្ហា ចៅក្រម​ជំនុំជម្រះ​អម​សាលាដំបូង​ខេត្តសៀមរាប បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ ហែម វ៉ា​ន់​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ពុក​យុក ឃុំ​ស្រ​យ៉ូ​វ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប​។

លោក​បន្ថែម​ថា កម្លាំង​យើង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​អចលនទ្រព្យ​ម្នាក់ ក្លែងបន្លំឯកសារ តាម​ដីកា​របស់​តុលាការ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជូន​ទៅ កាន់​​តុលាការ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា រួច​យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុន ឆ្នាំ​២០២៣​នេះ​។ លោក​បាន​បញ្ជាក់​ថា ពិរុទ្ធជន​ខាងលើ​នេះ ត្រូវ​ចោទប្រកាន់​ពី​បទ «​ក្លែងបន្លំ​ឯក​សារ​» ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ។

បច្ចុប្បន្ន ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​បាន​លោក ស៊ិ​ន សង្ហា ជំនុំ​ជំ​រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ខេត្តសៀមរាប​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា​ឆ្នាំ​២០២៣​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ