ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដណ្តើម​គ្នា​ជីក​យក​អាចម៍ដី​ក្នុង​បឹង​ធំ​រហូត​ក្លាយជា​ជម្លោះ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ​៖ បឹង​ធំ​គឺជា​ដី​បឹង​សាធារណៈ​របស់​រដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​សា​ឡិ​ត ស្រុកពារាំង ខេត្តព្រៃវែង​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​ដណ្ដើម​គ្នា​ជីក​យក​អាចម៍​លក់​យ៉ាងណា​អធិបតេយ្យ ខណៈ​កន្លង​មក មេឃុំ​ថាអោយ​គេ​ជីក ដើម្បី​ការពារ​កុំអោយ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ជុំវិញ​នោះ​រំលោភ​យក…

ខេត្តព្រៃវែង ​៖ បឹង​ធំ​គឺជា​ដី​បឹង​សាធារណៈ​របស់​រដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​សា​ឡិ​ត ស្រុក
ពារាំង ខេត្តព្រៃវែង​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​ដណ្ដើម​គ្នា​ជីក​យក​អាចម៍​លក់​យ៉ាងណា​អធិបតេយ្យ ខណៈ​កន្លង​មក មេឃុំ​ថាអោយ​គេ​ជីក ដើម្បី​ការពារ​កុំអោយ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ជុំវិញ​នោះ​រំលោភ​យក ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ស្រាប់តែ​កើត​មាន​បញ្ហា​ចម្រូងចម្រាស់​ឡើង​រហូត​ដល់​មានការ​ប្តឹងផ្តល់​គ្នា​ដោយសារ​តែ​មាន​ឈ្មួញ​ខ្លះ​ចូល​ទៅ​ជីក​បាន តែ​ឈ្មួញ​ខ្លះ​ទៀត​គេ​មិន​អោយ​ជីក​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ មាន​គ្រឿងចក្រ​មួយ​ក្រុម​បាន​ចូល​ទៅ​សុំ​ជីក​យក​អាចម៍ដី​នៅ​ក្នុង​បឹង​ធំ​នោះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ឈ្មួញ​៣​ក្រុម​ទៀត ដែល​កំពុង​ជីក​ក្នុង​បឹង​នោះ​ហាម​ឃាត់ មិន​អោយ​ជីក ទើប​កើតជា​រឿង​ជម្លោះ​រវាង​ឈ្មួញ​និង​ឈ្មួញ រហូត​មាន​អាជ្ញាធរ​ចុះ​ទៅ​ហាម​ឃាត់ និង​បញ្ជា​អោយកំលាំង​ប៉ុស្តិ៍​ឃាត់​គ្រឿងចក្រ​ទាំងអស់​លែងអោយ​ជីក ។

លុះដល់​ថ្ងៃ​ទី​១១ មិថុនា លោក​ជា សយ មេឃុំ​ព្រៃ​សា​ឡិ​ត ក៏​បាន​ហៅ​អោយ​ក្រុម​គ្រឿងចក្រ​ទាំង​នោះ​មក​ដោះស្រាយ​គ្នា​នៅ​សាលាឃុំ ហើយ​ក៏​បាន​ធ្វើ​កិច្ចសន្យា​អោយ​ផ្អាក​ជីក​សិន​រង​ចាំ​មានការ​ដោះស្រាយ​សម្របសម្រួល​គ្នា​សិន​។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ស្រាប់ តែ​ឃើញ​គ្រឿងចក្រ​មួយ​ក្រុម បាន​មក​ជីក​យក​អាចម៍ដី​នៅ​ក្នុង​បឹង​ធំ​នេះ​ទៀត​ទាំង​ដែល​មេឃុំ​ទើប​និង​អោយ​ផ្អាក ធ្វើ​អោយ​ក្រុម​ឈ្មួញ​ផ្សេង​ៗ​ទៀត ផ្ទុះ​ប្រតិកម្ម​ជា​ខ្លាំង​។

ជុំវិញ​ករណី​នេះ​ដែរ សារព័ត៌មាន​កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជា សយ មេឃុំ​ព្រៃ​សា​ឡិ​ត បាន​នោះ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥​មិថុនា​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក ខ​ល​ចូល​ហើយ តែ​គ្មាន​អ្នក​ទទួល​។

គួរ​រំលឹក​ផង​ដែរ​ថា កន្លង​មក​ក៏​មាន​ខាង​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ទាក់ទិន​ទៅ​និង​រណ្តៅ​ដី​មួយ​នេះ ពេល​នោះ លោក ជា សយ មេឃុំ​ព្រៃ​សា​ឡិ​ត​បាន​ថ្លែង​ថា គាត់​អោយ​គេ​ជីក ដើម្បី​ការពារ​បឹង កុំអោយ​ពលរដ្ឋ​រំលោភ​យក ប៉ុន្តែ​ពេល​នេះ បែរជា​កើត​មានរឿង​ដដែល ។


ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ