ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុប​មិត្ត​ស្រី​ចេញ​ពី​ហាង​ឆ្លៀត​​ប្រឡែង​គ្នា​បុក​រថយន្ត​​សន្លប់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ឧសភា បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព ១​ឃ ០៩៧១ បាន​ជួប​នឹង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈ​ឌុ​ប​មិត្ដ​ស្រី​ចេញពី​ហាង​ផឹកស៊ី​​ដែល​ទំនង​រវល់​តែ​ប្រឡែង​គ្នា​មិន​បាន​មើលទៅ​មុខក៏​​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ឧសភា បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព ១​ឃ ០៩៧១ បាន​ជួប​នឹង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈ​ឌុ​ប​មិត្ដ​ស្រី​ចេញពី​ហាង​ផឹកស៊ី​​ដែល​ទំនង​រវល់​តែ​ប្រឡែង​គ្នា​មិន​បាន​មើលទៅ​មុខក៏​​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2​L-0494 ដែល​ឈប់​នៅ​​លើ​ចិញ្ចើមថ្នល់​ខាងស្ដាំ បណ្ដាល​ឱ្យ​ដួល​ទៅ​នឹង​ថ្នល់​សន្លប់​តែ​ម្ដង។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែក​តាម បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

​តាម​ព័ត៌​មាន​​ពី​មន្ត្រី​​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា បុរស​​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ហ៊ុយ ហេង អាយុ​​៣៨​ឆ្នាំ មាន​ទីលំនៅ​បឹង​ទំពុន ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បាន​ជិះ​ឌុ​ប​មិត្ដ​ឈ្មោះ​ជឹ​ម ស្រី​ពៅ អាយុ​២៤​ឆ្នាំ​ ចេញ​ពី​​ហាង​ផឹកស៊ី​​ ខណៈ​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពី​ក្រោយ​​ដែល​ឈប់​​លើ​ចិញ្ចើម​ថ្នល់​​ខាង​ស្តាំ​បណ្តាល​ឱ្យ​ដួល​សន្លប់​​ស្តូក​ស្តឹង​។ ​អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​​ហៅ​រថយន្ដ​​សា​មុ​យ​គ្លី​និកប​ញ្ញា​ស័​ក្ដិ​ដឹក​យក​ទៅ​ព្យា​បាល ​ប៉ុន្តែ​ពេល​ខាង​រថយន្ដ​សា​មុ​យ​ដឹក​បុរស​​រង​គ្រោះ​យក​ទៅ​​នោះ​ក៏​បាន​ប្រាប់​ឱ្យ​នារី​​ជា​មិត្ត​ស្រី​ទូរស័ព្ទ​ទៅ​ប្រាប់​បងប្អូន តែ​នារី​នោះ​ប្រាប់​ថា ​អត់​ស្គាល់​ទេ ទើប​ខាង​រថយន្ដ​​សា​មុ​យ ឆែក​រក​លេខ​ក្នុង​ទូរស័ព្ទ​របស់​ជន​​រង​គ្រោះ​​ហើយ​បាន​ទាក់​ទង​ទៅ​ក៏​ចំ​លេខ​របស់​ប្រពន្ធ​ជន​​រង​គ្រោះ​​តែ​ម្ដង។ ពេល​ប្រពន្ធ​ជន​រង​គ្រោះ​មក​ដល់​គ្លីនិក​មិត្ដ​ស្រី​រូប​នោះ បាន​គេចខ្លួន​បាត់​ស្រមោល។ ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ​ច្រា​យ ចិន្ដា អាយុ​២៨​ឆ្នាំ មានកូន​ពីរ​នាក់ ។

ចំណែក​អ្នកបើកបរ​រថយន្ដ​ឈ្មោះ​គ្រី អុ​ន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជួ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ដកណ្ដាល បានឱ្យ​ដឹង​ថា គាត់​ដឹក​អ្នកលក់​បន្លែ​ចំនួន​២០​នាក់ ដែល​យក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​ដើម​គ ពេល​លក់​អស់​ក៏​ដឹក ត្រឡប់​ទៅ​ផ្ទះ​វិញ។ ខណៈ​ពេល​បើករថយន្ដ​មក​ដល់​មុខ​វិទ្យាល័យ​បឹង​ត្របែក​រថយន្ដ​រកកល​រលត់​ក៏​បើក​ទៅ​ឈប់​អែប​ចិញ្ចើមថ្នល់​​ម្ខាង​ ទើបនឹង​ឈប់​​បាន​បន្តិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​មក​បុក​ពីក្រោយ​ដួល​​ស​ន្លប់​តែ​ម្ដង ។

អ្នកលក់​បន្លែ​ដែល​ជិះ​លើ​រថយន្ដ​ទាំងអស់​បាន​នាំ​គ្នា​ស្រែ​កថា ​បុរស​នេះ​ជិះ​ម៉ូតូ​​មិន​មើល​មុខ​ទេ រវល់​តែ​ប្រឡែង​គ្នា​ជាមួយ​មិត្ដ​ស្រី​លើ​ម៉ូតូ ទើប​ជ្រុល​​មក​បុក​រថយន្ដ​​បែប​នេះ។ មើលទៅ​បុរស​រង​គ្រោះ​​ទំនងជា​ស្រវឹង​​​ផងដែរ ។ បន្ទាប់​មក​រថយន្ដ​ដឹក​បន្លែ​បាន​បើក​ហួស​ទៅ​​ឈប់​នៅ​មុខ​រោងចក្រ គង់ ហុង ហើយ​ត្រូវ​ប៉ូលិស​ចរាចរ​ឃាត់​​យក​ទៅ​ស្នងការ​ប៉ូលិស​ចរាចរ​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី៕