ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តារា​សម្តែង​​​ស៊ុក សុភា ​​ហៅ​នាយខៀវ ​ត្រូវ​សត្វ​គោ​រត់​បុក

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​រថយន្តរបស់​​តារា​សម្តែង​​​ស៊ុក សុភា ​​ហៅ​​នាយខៀវ​​​​ មួយគ្រឿង ​​​ម៉ាក​​មែរ​សឺ​ដែស ពណ៌ស្ករ ​​បានទទួល​រង​ការ​ខូច​ខាត​​​បែកកញ្ចក់ជា​ច្រើន​​កន្លែង​ ​​​ដោយ​​សារ​​​សត្វ​គោ​​​មួយ​ក្បាល​ដែល​​ឈ្មួញ​ដឹក​​យកទៅ​កា.ប់នៅទី​សត្ត​ឃាត​​បឹង​សាឡាង ​ស្ថិត​ក្នុងសង្កាត់​​បឹង​​សា​ឡាង ​​ខណ្ឌ​​​ទួលគោក ​បានធ្លាក់​​​ពីលើ​​រថយន្ត​រត់​ពេញ​ផ្លូវ​​​ហើយ​​បុកជា​មួយ​

រាជធានីភ្នំពេញ ៖ ​​រថយន្តរបស់​​តារា​សម្តែង​​​ស៊ុក សុភា ​​ហៅ​​នាយខៀវ​​​​ មួយគ្រឿង ​​​ម៉ាក​​មែរ​សឺ​ដែស ពណ៌ស្ករ ​​បានទទួល​រង​ការ​ខូច​ខាត​​​បែកកញ្ចក់ជា​ច្រើន​​កន្លែង​ ​​​ដោយ​​សារ​​​សត្វ​គោ​​​មួយ​ក្បាល​ដែល​​ឈ្មួញ​ដឹក​​យកទៅ​កាប់នៅទី​សត្ត​ឃាត​​បឹង​សាឡាង ​ស្ថិត​ក្នុងសង្កាត់​​បឹង​​សា​ឡាង ​​ខណ្ឌ​​​ទួលគោក ​បានធ្លាក់​​​ពីលើ​​រថយន្ត​រត់​ពេញ​ផ្លូវ​​​ហើយ​​បុកជា​មួយ​រថយន្ត​​លោកខៀវ ​ដែល​​កំពុង​​​​បើកបរ​ក៏ជុលជាមួយ​​រថយន្ត​បណ្តាល​ឱ្យ​​​​រថយន្ត​បែក​​​កញ្ចក់​ចំហៀង និ​ងកញ្ចក់​​​មុខ​ខូច​ខាត​​អស់មួយផ្នែកធំ ​។ ​​​

ហេតុការណ៍​​​នេះ​បាន​​កើ​តមាន​​​ឡើង​លើកំណាត់ផ្លូវ​លេខ​​​​២៧១ ​ស្ថិត​ក្នុង​​​សង្កាត់ទួលទំពូងទី​២ ខណ្ឌ​ចំការមន ​កាលពី​វេលា​​​ម៉ោង​​​២​រំលងអធ្រាត្រ​​​ឈាន​ចូល​​​ថ្ងៃទី​​​៦ ឧសភា ​​​២០១១ ។​

តាមប្រភព​​ព័ត៌​​មាន​​ទាក់ទិន​នឹង​ហេតុការណ៍​​​​គ្រោះថ្នាក់​​ចរាចរណ៍​​ខាងលើនេះ​បាន​ឱ្យ​ដឹង​ថា មុនពេល​​កើតហេតុ​​ លោក​​​បានជិះ​​រថយន្ត​​របស់​ខ្លួន​​​តែម្នាក់​ឯង ​​​ធ្វើដំណើរ​​​លើ​​កំណាត់​ផ្លូវ​​​​លេខ​​២៧១ ​ក្នុងទិសដៅ​​​ពីកើតទៅលិច​​​តាម​សម្រួល ។ ​​លុះ​​​ដល់ចំណុចកើតហេតុ​ខាង​លើ​ ក៏​ជួប​​​​ជាមួយ​សត្វគោ​មួយក្បាល ​ដែល​ឈ្មួញ​ដឹក​​តាម​រថយន្ត​​ទៅចូលទី​សត្តឃាត​​​​ ហើយ​​​​របូត​ធ្លាក់​​ពីលើ​​រថ​យន្ត​​រត់ត្រេង​ត្រាង​ពេញ​ផ្លូវ​​ហើយ​ឃើញ​​រថ​យន្ត​​លោក​​​ខៀវ ​​​​​​បើក​ភ្លើង បណ្តាល​ឱ្យ​ចាំង​ភ្នែក​​​​​វា​​​សត្វ​​​គោ​នោះ​ក៏​​រត់​បុក​រថយន្ត​ ហើយ​យក​​ស្នែង​​​​ជល់​កញ្ចក់​​រថយន្តបែក​​អស់ជា​ច្រើន​កន្លែង ។ ​បន្ទាប់ពី​មាន​​​ហេតុ​ការណ៍​នេះកើតឡើង ​ម្ចាស់​រថយន្ត​​ឈ្នួល​ និង​ម្ចាស់គោ​បាន​​ចរចា​គ្នា​​​សង​ថ្លៃខូចខាត​​​រថយន្តលោកខៀវ​ ហើយ​លោក​ខៀវ ក៏​​យល់ព្រម​​​ ។​

ពាក់ព័ន្ធ​​នឹងព័ត៌​​មាន​​ខាងលើនេះ​​​​កោះសន្តិភាព​បានទូរស័ព្ទ​​​​​ទៅ​សួរនាំ​​លោក​​​ខៀវ ហើយត្រូវ​​​លោក​​​​ខៀវ​បាន​​និយាយ​ថា ​​លោកបើក​រថយន្ត​​ធ្វើ​ដំណើរ​​​​​ពីយប់មិញ​​​មាន​​ជួប​ហេតុកាណ៍ដូច្នេះ​មែន ៕