ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជន​ជាតិ​វៀតណាម​សម្រាល​កូន​នៅ​ក្នុង​ឡាន​តាក់ស៊ី តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ

2 ឆ្នាំ មុន

ស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់​ត្រូវ​បង្ខំ​ចិត្ត​សម្រាល​កូន​នៅ​ក្នុង​ឡាន​តាក់ស៊ី​ ព្រោះ​ទ័ល​ខ្លាំង មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ឱ្យ​បាន​ទាន់​ពេល​វេលា​​​។​ ​នារី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​សម្រាល​បាន​កូន​ង៉ែត​ស្រី​​ទម្ងន់​៣គីឡូ ៨​ខាំ​។ នៅ​ពេល​នោះ​, ស្ត្រី​​រូប​នេះ​​​​ធ្វើ​ដំណើរ​​នៅ​ក្នុង​តាម​​ឡាន​​តាក់ស៊ី​​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​​​ខេត្ត​ហុង​យេន (Hung Yen)​​​ ​ឆ្ពោះ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ដុកយ៉ាង…

ស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់​ត្រូវ​បង្ខំ​ចិត្ត​សម្រាល​កូន​នៅ​ក្នុង​ឡាន​តាក់ស៊ី​ ព្រោះ​ទ័ល​ខ្លាំង មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ឱ្យ​បាន​ទាន់​ពេល​វេលា​​​។​ ​នារី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​សម្រាល​បាន​កូន​ង៉ែត​ស្រី​​ទម្ងន់​៣គីឡូ ៨​ខាំ​។ នៅ​ពេល​នោះ​, ស្ត្រី​​រូប​នេះ​​​​ធ្វើ​ដំណើរ​​នៅ​ក្នុង​តាម​​ឡាន​​តាក់ស៊ី​​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​​​ខេត្ត​ហុង​យេន (Hung Yen)​​​ ​ឆ្ពោះ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ដុកយ៉ាង (Duc Giang)។ គិត​ទៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ប្រហែល​ហាសិប​គីឡូម៉ែត្រ​ ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ឡាន​តាក់​ស៊ី​រយៈ​ពេល​​១​​ម៉ោង​។​

ទារិកា​ដែល​សម្រាល​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ នៅ​លើ​ឡាន​តាក់ស៊ី​ (ប្រភព៖ Vietnam Express)

កំពុង​ជិះ​ឡាន​សុខ​ៗ​, នារី​រូប​នោះ​ក៏​មាន​អារម្មណ៍​ថា​ចុក​ពោះ​ខ្លាំង​ដោយ​សារ​កូន​​នៅ​ក្នុង​ផ្ទៃ​កំពុង​តែ​​បម្រះ​​​។ ​​បន្ទាប់​មក, គាត់​​​ចាប់​ផ្ដើម​បែក​ទឹក​ភ្លោះ ដែល​ជា​សញ្ញា​ថា​កូន​នឹង​កើត​មក​​នៅ​ក្នុង​ពេល​បន្តិច​​​ទៀត​​។ ដូច​នេះ អ្នក​​រួម​ដំណើរ​នៅ​ក្នុង​តាក់​ស៊ី​ និង​​​អ្នក​បើក​តាក់​ស៊ី ក៏​ជួយ​ខ្នះ​ខ្នែង​សម្រាល​កូន​នៅ​ក្នុង​ឡាន​តែ​ម្ដង​។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ហ៊ាន​កាត់​ទង​សុក​ទេ​។ ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ទៅ​ដល់​មន្ទីរ​ពេទ្យ​។​​​​​ ឡាន​តាក់​ស៊ី​​ជូន​​​ទៅ​ដល់​មាត់​ទ្វារ​នៃ​បន្ទប់​សង្គ្រោះ​បន្ទាន់​តែ​ម្ដង​។​

មន្ទីរ​ពេទ្យ​ Duc Giang General Hospital នៅ​​ទី​ក្រុង​ហាណូយ ដែល​នារី​ខាង​លើ​ទទួល​សេវា​ព្យាបាល​

​​​​នៅ​ពេល​ទៅ​ដល់,​ ​​បុគ្គលិក​ពេទ្យ និង​ឆ្មប​​បាន​ផ្ដល់​ការ​មើល​ថែ​ទាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ឥឡូវ​នេះ ​ស្ត្រី​ជា​ម្ដាយ និង​ទារិកា​ត្រូវ​បាន​​​​អនុញ្ញាត​ឱ្យ​​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាក​នៅ​ផ្ទះ​។ រាល់​សេវា​សុខា​ភិ បាល​​នៅ​ពេទ្យ​នោះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​​ឥត​គិត​ថ្លៃ​​​។ ទារិកា​នេះ​ជា​កូន​ទី​៤​របស់​គាត់​។​ ​ស្ត្រី​ជា​ម្ដាយ​ប្រាប់​​​ថា​ទម្រាំ​ធ្វើ​ដំណើរ​ទៅ​ដល់​ពេទ្យ​​,​ ​គាត់​សម្រាល​កូន​​​ចប់​សព្វ​គ្រប់​ទាំង​ស្រុង​។

​​​វេជ្ជ​បណ្ឌិត​ឈ្មោះ​​ង្វៀន​ខាក់ធុយ (Nguyen Khac Thuy) ​​​ធ្វើ​ការ​ផ្នែក​សម្ភព​ ​​ប្រាប់​ថា​ស្ត្រី​រូប​នេះ​សម្រាល​កូន​​​ឆាប់​រហ័ស​ និង​គ្មាន​​​ឧបសគ្គ​​ ព្រោះ​​គាត់​ធ្លាប់​សម្រាល​កូន​បី​នាក់​រួច​មក​ហើយ​​។ ​​គ្រូ​ពេទ្យ​រូប​នេះ​បញ្ជាក់​ថា​ស្ត្រី​ជា​ម្ដាយ​ពិត​ជា​បាន​សម្រាល​កូន​រួច​រាល់​ជា​ស្ថា​ពរ ​​មុន​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ​។ ​ពេល​នោះ កូន​ង៉ែតស្រែក​យំ​យ៉ាង​ខ្លាំង​។​

កាល​ពី​ពេល​កន្លង​មក​ក៏​ធ្លាប់​មាន​ស្ត្រី​វៀតណាម​សម្រាល​កូន​នៅ​ក្នុង​ឡាន​តាក់​ស៊ី​ផង​ដែរ​។ ឧទាហរណ៍​ដូច​ជា​ករណី​នារី​មាន​​ផ្ទះ​ពោះ​ម្នាក់​សម្រាល​កូន​កាល​ពី​ឆ្នាំ​២០១៥។ អ្នក​រត់​តាក់​ស៊ី​ត្រូវ​បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អាជ្ញាធរ​ និង​រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម។ ក្រោយ​មក​​នៅ​ឆ្នាំ​២០២០​ ស្ត្រី​ម្នាក់​អាយុ​២៨​​ឆ្នាំ​សម្រាល​កូន​នៅ​ក្នុង​ឡាន​តាក់ស៊ី។​ ​​ស្ត្រី​រូប​នោះ​​ប្រាប់​ថា​គាត់​មិន​អាច​ស៊ូ​រង់​ចាំ​​រហូត​ដល់​មន្ទីរ​ពេទ្យ​​​ទេ​​។ អ្នក​រត់​តាក់​ស៊ី​ជា​ស្ត្រី​ ក៏​បាន​សហ​ការ​ជា​មួយ​សាច់​ញាតិ​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ជួយ​សម្រាល​កូន​​៕​

ប្រភព៖ Vietnam Express និង​ប្រភព​ដទៃ​ទៀត​
https://e.vnexpress.net/news/news/mother-gives-birth-to-daughter-on-taxi-4617046.html
https://vietnamnet.vn/en/minister-praises-taxi-driver-for-helping-pregnant-woman-E127633.html
https://vietnamnews.vn/a-twist-in-the-tale/772592/pregant-woman-gives-birth-in-a-taxi.html

https://tingiaitri.org/de-roi-con-nang-gan-4-kg-tren-taxi/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ