ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តក្រចេះចេញបំភ្លឺរឿង​ករណី​ព្រួត​វាយ​​ប្ដី​របស់​ស្ត្រី​ម្នាក់បង្កឱ្យ​ពិការ​១​កំណាត់​ខ្លួន

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុមការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ចេញ​សេចក្ដី​បំភ្លឺ​ពាក់ព័ន្ធ​សារព័ត៌មាន​កោះសន្តិភាព​បាន​ចេញផ្សាយ​ករណី ​«​ស្ត្រី​ម្នាក់​អំពាវនាវ​សូម​ឱ្យ​មានការ​ស្រាវជ្រាវ​ករណី​ព្រួត​វាយ​ធ្វើ​ឲ្យ​ប្ដី​របស់​គាត់​ពិការ​មួយ​កំណាត់​ខ្លួន​» កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២២ កន្លង​មក…

ខេត្តក្រចេះ ៖ ក្រុមការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ចេញ​សេចក្ដី​បំភ្លឺ​ពាក់ព័ន្ធ​សារព័ត៌មាន​កោះសន្តិភាព​បាន​ចេញផ្សាយ​ករណី ​«​ស្ត្រី​ម្នាក់​អំពាវនាវ​សូម​ឱ្យ​មានការ​ស្រាវជ្រាវ​ករណី​ព្រួត​វាយ​ធ្វើ​ឲ្យ​ប្ដី​របស់​គាត់​ពិការ​មួយ​កំណាត់​ខ្លួន​» កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២២ កន្លង​មក បន្ទាប់​ពី​ត្រឡប់​មក​ពី​ព្យាបាល​ជា​ច្រើន​ខែ​នៅ​ប្រទេស​វៀតណាម ។ សូមរំលឹកថា៖ ស្ត្រី​ម្នាក់​អំពាវនាវ​សុំ​ឱ្យ​មានការ​ស្រាវជ្រាវ​ករណី​ព្រួត​វា​.​យ​ធ្វើ​ឲ្យ​ប្តី​គាត់​ពិការ​មួយ​កំណាត់​ខ្លួន


ជុំវិញ​ព័ត៌មាន​ខាងលើ នៅ​ថ្ងៃ​ទី​១២ មិថុនា ២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ស្នើ​សុំ​ឱ្យ​សារព័ត៌មាន​កោះសន្តិភាព​ជួយ​កែតម្រូវ​ខ្លឹមសារ​ដែល​បាន​ចុះ​ផ្សាយ​ឡើង​វិញ ដោយ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ យោង​តាម​កម្មវត្ថុ​ថា ជា​ករណី​ចោរកម្ម (​លួច​កាត់​ខ្សែភ្លើង ) នៅ​ចំណុច​ភូមិរ​វៀងជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ពាក់ព័ន្ធ​នឹង​ឈ្មោះ​វ៉ា​ន់ មុន្នី​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​អះអាង​ទៀត​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​ពិនិត្យ​ឃើញ​ថា ឈ្មោះ​​វ៉ា​ន់ មុន្នី​រិ​ទ្ធ បាន​រង​របួស​ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​តាម​ដងផ្លូវ​ដោយ​ខ្លួនឯង ហើយ​លោកនាយ​ប៉ុស្តិ៍ អ៊ុ​ច សុ​ផា​ណា ក៏​មិន​បាន​រួមគំនិត​ជាមួយ​ថៅកែ​ចិន និង​មេការ​របស់​ក្រុមហ៊ុន​ចិន​ថ្ម​ម៉ា​ប​ផ្អឹប​សំណុំរឿង​អត់​ចាត់ការ​ដូច​ការ​ចោទប្រកាន់​របស់​អង្គភាព​សា​ព័ត៌មាន​ផ្សេង​ៗ​ដែល​បាន​ចុះ​ផ្សាយ​នោះ​ទេ ។

ហើយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក៏​ពុំ​បាន​ទទួល​ពាក់​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ឈ្មោះ វ៉ា​ន់ មុន្នី​រិ​ទ្ធ ដែរ ប៉ុន្តែ​ប៉ុស្តិ៍​នគរបាល​បាន​ទទួល​តែ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ថ្ម​ម៉ា​ប់ ករណី​ចោរកម្ម​លួច​ខ្សែភ្លើង​នៅ​ក្នុង​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ករណី​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថា​ប័នអយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ។

ស្នងការដ្ឋាន​នគ​បាល​ខេត្តក្រចេះ​បន្ត​ថា ស្នងការ​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​តួនាទី​ភារ​កិច្ច​ស្រប​តាម​នីតិវិធី ទៅ​លើ​គ្រប់​បទល្មើស​ដែល​កើត​មាន​ឡើង​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ពិសេស​ការ​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ដែល​មាន​លក្ខណៈសម្បត្តិ​ទាំង​៧ ។

លិខិត​បំភ្លឺ​មាន​ដូច​ខាងក្រោម ​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ