ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ីនឡាដេន ​​រស់នៅក្បែរ​​រដ្ឋធានី​​​​ប៉ាគីស្ថាន​រយៈ​ពេល​ដល់​៥​ឆ្នាំ​

14 ឆ្នាំ មុន

មន្ត្រីយោធា​​ជាន់ខ្ពស់​​​ប៉ាគីស្ថាន​​​បានប្រាប់​​អ្នក​​កាសែត​​​មួយក្រុម​​ថា ស្ត្រី​ម្នាក់​ដែលអះអាង​ថា ជា​ប្រពន្ធ​របស់​​​អូសាម៉ា​ ប៊ីនឡាដេន ​បានប្រាប់​​អ្នក​ស៊ើប​​អង្កេត​​ថា ប្តីរបស់​គាត់ជា​​​មេ​ដឹកនាំ​​ភេរវ​កម្ម​អាល់កៃដា​​​បានរស់នៅ​ក្នុង​តំបន់ Abbottabad អស់​រយៈ​ពេលដល់​​​​​៥​ឆ្នាំ ។ ​ស្ត្រី​រូបនេះ​បានប្រាប់​​អ្នក​​ស៊ើប​​​អង្កេត​ទៀត​ថា គាត់មិន​បាន​​ចេញ​ក្រៅ​បន្ទប់​​នៃ​

មន្ត្រីយោធា​​ជាន់ខ្ពស់​​​ប៉ាគីស្ថាន​​​បានប្រាប់​​អ្នក​​កាសែត​​​មួយក្រុម​​ថា ស្ត្រី​ម្នាក់​ដែលអះអាង​ថា ជា​ប្រពន្ធ​របស់​​​អូសាម៉ា​ ប៊ីនឡាដេន ​បានប្រាប់​​អ្នក​ស៊ើប​​អង្កេត​​ថា ប្តីរបស់​គាត់ជា​​​មេ​ដឹកនាំ​​ភេរវ​កម្ម​អាល់កៃដា​​​បានរស់នៅ​ក្នុង​តំបន់ Abbottabad អស់​រយៈ​ពេលដល់​​​​​៥​ឆ្នាំ ។ ​ស្ត្រី​រូបនេះ​បានប្រាប់​​អ្នក​​ស៊ើប​​​អង្កេត​ទៀត​ថា គាត់មិន​បាន​​ចេញ​ក្រៅ​បន្ទប់​​នៃ​និវេសនដ្ឋាន​​​​នោះ​​អស់រយៈ​ពេល​​៥​ឆ្នាំ ហើយ​ប្តី​​របស់គាត់អូសាម៉ា ប៊ីនឡាដេន ​​បាន​នៅ​ទីនោះរហូតដែរ​។​

តាមប្រភពព័ត៌មាន​ថា ប្រពន្ធ​របស់​​ប៊ីនឡា​ដេន ​៣នាក់ និង​​កូន​ៗ​​១៣នាក់​​ត្រូវ​បាន​ឃុំ​ខ្លួន​​ដោយអាជ្ញាធរ​​​ប៉ាគីស្ថាន​។​ ប្រពន្ធប៊ីនឡាដេន​​​ម្នាក់​​ដែលជា​ជនជាតិ​យេម៉ែន ដែលត្រូវ​បាញ់​ចំ​ជើង​​​​ក្នុងប្រតិបត្តិ​ការ​​របស់កង​​កុំម៉ង់ដូពិសេស​​​អាមេរិក​ដែល​​បាន​សម្លាប់​អូសាម៉ា ប៊ីនឡាដេន ​​និយាយថា ប៊ីនឡា​ដេន​​ នៅ​រស់​​ពេលគាត់​​សន្លប់ ប៉ុន្តែ​​​កូនស្រី​​ម្នាក់​របស់​​ប៊ីនឡាដេន ​​អះអាង​បញ្ជាក់​ថា ​ឪពុក​របស់​​​នាង​ត្រូវ​​បានបាញ់ស្លាប់​នៅ​​ចំពោះ​​មុខនាង​។​

​តាមរបាយការណ៍​​​​មួយ​ថា ក្នុងអំឡុង​ពេល​នៃ​ការ​​​​រស់នៅ​​ក្នុង​និវេសនដ្ឋាន​​នោះ ប៊ីនឡាដេន ​​​មិន​ចេញ​​ក្រៅទេ គឺ​​នៅ​​​សម្ងំ​​​ក្នុងបន្ទប់​​​សម្ងាត់​រហូត ។ ​ប៉ុន្តែ​​​បើ​ទោះ​បីជា​ខំប្រឹង​​​លាក់ខ្លួន​​​ពួនអាត្មា​​​យ៉ាង​ណា​ក៏ដោយ ​​​ក៏នៅទីបំផុតប៊ីនឡាដេន ​នៅតែ​ត្រូវ​​បាញ់​ស្លាប់​​​ដដែល​។​ ​ការ​ស្លាប់​​របស់ប៊ីនឡាដេន ​​ធ្វើ​ឱ្យ​ពលរដ្ឋ​​អាមេរិក​​​មានក្តី​​​រីករាយយ៉ាង​ខ្លាំង ៕​