ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​២​គ្រឿង​បុ-ក​-គ្នា ​ហើយបន្ត​ហោះ​ទៅ​បុ-ក​​-​ម៉ូតូ​៣​​គ្រឿងទៀត​​លើផ្លូវ​ហាយវ៉េ​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង ពេល​កំពុង​ព្យាយាម​ដណ្ដើម​គ្នា​បើក​ឆ្លងផ្លូវ​បំបែក​ជា​៤ ត្រង់​ចំណុច​ផ្លូវ​ហា​យ​វ៉េ (​ផ្លូវជាតិ​លេខ​៥ និងផ្លូវជាតិ​លេខ​៥៧)  ហើយ​រថយន្ត​មួយ​គ្រឿង​បាន​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​០៣​គ្រឿង​ទៀត បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់  នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី…

ខេត្តបាត់ដំបង ​៖  រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង ពេល​កំពុង​ព្យាយាម​ដណ្ដើម​គ្នា​បើក​ឆ្លងផ្លូវ​បំបែក​ជា​៤ ត្រង់​ចំណុច​ផ្លូវ​ហា​យ​វ៉េ (​ផ្លូវជាតិ​លេខ​៥ និងផ្លូវជាតិ​លេខ​៥៧)  ហើយ​រថយន្ត​មួយ​គ្រឿង​បាន​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​០៣​គ្រឿង​ទៀត បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់  នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី ១២ មិថុនា ស្ថិត​ក្នុងភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់​ដំបង ​។

​បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​នេះ ផ្ដើម​ពី​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា ពេល​កំពុង​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវបែក​ជា​៤​ត្រង់​ចំណុច​ខាងលើ ហើយ​រថយន្ត​មួយ​គ្រឿង​ក៏​ជ្រុល​ហោះ​ឡើង​លើ​ចិញ្ចើមថ្នល់  បន្ទាប់​ពី​បុក​អ្នក​ជិះ​ម៉ូតូ​០៣​គ្រឿង ដែល​កំពុង​ឈប់​រង​ចាំ​ឆ្លងថ្នល់ ធ្វើ​ឲ្យ​របួស​មនុស្ស​ជា​ច្រើន​នាក់​ ។

​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA  RALLY ព​ណ៏​.ស ​ពាក់​ស្លាក​លេខ​ឧ​.​មាន​ជ័យ 2C-9898 បើកបរ​ដោយ​មន្ត្រី​ពេទ្យ​យោធា​ម្នាក់ ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ។ រីឯ​រថយន្ត​ម៉ាក  NISSAN ស្លាក​លេខភ្នំពេញ 2V-3037 ធ្វើ​ដំណើរ​ទៅ​ខាង​លិចទៅ​កើត (​កាត់​ទទឹង​គ្នា​) ​។

បើ​តាម​ពិនិត្យ​លើ​ស្លាកស្នាម គេ​ឃើញ​រថយន្ត​នី​ស្សាន់ បាន​បើក​ឆ្លង​ផុត​ចំណុចកណ្ដាល​ទៅ​ហើយ  ក៏​ត្រូវ​រថយន្តតូយ៉ូ​តា ដែល​បើក​លឿន​មិន​បន្ថយ​ជើង​សោះ បុក​ពេញទំហឹង​ចំ​ពី​ចំហៀង​ផ្នែក​ខាង​មុខ​រហូត​ធ្វើ​ឲ្យ​រថយន្ត​នី​ស្សាន់​វិល​ត្រឡប់​បែរមុខ​ទៅ​ក្រោយ​វិញ ហើយ​រថយន្ត តូ​យ៉ូ​តា​ ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​០៣​គ្រឿង​ទៀត​ដែល​ឈប់​រង់ចាំ​ឆ្លងថ្នល់​ហា​យ​វ៉េ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួសធ្ងន់ និងស្រាល​ ។ ​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​ភាគី​ភ្លាម​ៗ​ទេ​នៅ​កន្លែង​កើតហេតុ រីឯ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ទាំង​០៣​គ្រឿង​នោះ ក៏​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ដែរ តែ​មន្ត្រី​ចរាចរ​ណ៏​ដែល​ចុះ​អន្តរា​គម​ន៏ បាន​ប្រាប់​ថា  ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ មាន​ម្នាក់​រង​របួសធ្ងន់​។

មន្ត្រី​ចរាចរ​ណ៍​ហាក់​ពុំ​ទាន់​ធ្វើការ​សន្និដ្ឋាន​យ៉ាងណាលើ​ករណី​នេះ​ទេ ។   ប៉ុន្តែ​សាក្សី​ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៏ ហាក់​បាន​ដាក់បន្ទុក​ទៅ​លើ ភាគី​រថយន្ត តូ​យូ​តា របស់​មន្ត្រី​ពេទ្យ​យោធា ដែល​បើក​ក្នុង​ល្បឿន​លឿន​ហូ​សហេតុ មិន​បន្ថយល្បឿន​សោះ ពេល​ដល់​ផ្លូវ​ប្រសព្វ​ជា​៤ ទើប​ជ្រុល​ទៅ​បុក​រថយន្ត​ភាគី​ម្ខាង​ទៀត​ដែល​បើក​ឆ្លងថ្នល់​ផុត​ចំណុចកណ្ដាល​ទៅ​ហើយ​ ។​

ទោះ​យ៉ាងណា មន្ត្រី​ចរាចរ​ណ៏ បាន​នាំ​យក​រថយន្ត​ទាំង​០២​គ្រឿង និងម៉ូតូ​០៣​របស់​ជន​រង​គ្រោះទៅ​កាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ខណៈ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ