រាជធានីភ្នំពេញ ៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ករណីមនុស្សឃា.តដោយអចេតនា លាក់កំបាំងស.ព និងលាក់កំបាំងវត្ថុតាងត្រូវបានបំបែកសំណុំរឿងឈានដល់ការចា.ប់ខ្លួនជនសង្ស័យជាឃា.តករ២នាក់ ប្តី.ប្រពន្ធ និងជាម្ចាស់គ្លីនិច ប៉ ខាង ។

ជនសង្ស័យ២នាក់ ប្តីប្រពន្ធម្នាក់ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ប្តី និងម្នាក់ឈ្មោះ CAI HUIJUAN ភេទស្រី អាយុ៣៩ឆ្នាំ ប្រពន្ធជាជនជាតិចិនដូចគ្នា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីប្រទះឃើញស.ពមនុស្សស្រីរុំកន្ទេលត្រូវបានជនមិនស្គាល់មុខដឹកយកទៅផ្លុងចោល នៅរណ្តៅដីជីកដាក់លូ ក្នុងបុរីកាំងម៉េង ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ដែលជាម្ចាស់ គ្លីនិកពិគ្រោះជម្ងឺ ប៉ ខាង យកទៅសាកសួរ ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជាជនជាតិកូរ៉េ បានចូលទៅសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន២ប្លោក ស្រាប់តែឲ្យធ្វើជនរងគ្រោះប្រកាច់ និងដា.ច់ខ្យល់ស្លា.ប់ភ្លាមនៅក្នុងគ្លីនិករបស់ខ្លួនតែម្ដង ។
ដោយឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកស.ពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហមនឹងចងខ្សែរួចដឹកស.ពតាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ១គ្រឿង ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2BR-9719 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារបុរីកាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាលតែម្តងទៅ ។

ម្ចាស់គ្លីនិចទំនងធ្វើដូច្នេះក្នុងគោលបំណងលាក់បាំង ដើម្បីបំបាត់ដានកុំឲ្យគេដឹង ព្រោះការបាត់បង់ជីវិតជនរងគ្រោះពួកគេ២នាក់ប្តីប្រពន្ធគ្មានចេតនាចាក់ថ្នាំសម្លា.ប់ទេ អាចប្រតិកម្មថ្នាំ ។ តែទោះជាយ៉ាងណាក្តី ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ