ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងឃា.តកម្មសម្លា.ប់ច្រកវ៉ាលីចោល នៅមាត់ទន្លេ ដោយឃាត់ខ្លួនបាន៤នាក់

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ ទីបំផុត សំណុំរឿង​ឃា​.​ត​កម្ម​មួយ​ដែល​ជន​ដៃដល់​បាន​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ច្រកចូល​ក្នុង​វ៉ា​លី ហើយ​ដឹក​ស​.​ពយ​ក​ទៅ​ទម្លាក់​ចោល​នៅ​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈ​ត្រូវ​បាន​អ្នកនេសាទ​២…

ខេត្ដកណ្ដាល ៖ ទីបំផុត សំណុំរឿង​ឃា​.​ត​កម្ម​មួយ​ដែល​ជន​ដៃដល់​បាន​ស​ម្លា​.​ប់​ជន​រង​គ្រោះ​ច្រកចូល​ក្នុង​វ៉ា​លី ហើយ​ដឹក​ស​.​ពយ​ក​ទៅ​ទម្លាក់​ចោល​នៅ​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈ​ត្រូវ​បាន​អ្នកនេសាទ​២ នាក់​ប្តី​ប្រពន្ធ ចេញ​ទៅ​រាយ​មង​ប្រទះ​ឃើញ​វ៉ា​លី​។

ពេល​នេះ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​សហការ​គ្នា​ចាប់ខ្លួន​ជន​ជា​ឃា​.​តករ​ជា​បន្តបន្ទាប់ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចំនួន​៤ នាក់ ពោល គឺ​មិន​បាន​ដល់​១០​ថ្ងៃ​ផង សមត្ថកិច្ច​បំបែកសំណុំរឿង​ឃា​.​ត​កម្មនេះ ។
ចំពោះ​ជនសង្ស័យ​ទាំង​៤ នាក់​មាន ៖
១.​ឈ្មោះ DAI MINGXING ហៅ QI SHI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។
២.​ឈ្មោះ HONG QI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។
៣.​ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៣​នាក់​ជា​ជនជាតិ​ចិន និង​ស្នាក់​នៅ​ជាមួយ​គ្នា អគារ​ជង​យ័ន ផ្លូវលំ ភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៤.​ឈ្មោះ LI CHEN ហៅ BING អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​អគារ​ព្រី​ន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បានដឹង​ច្បាស់​ថា ជន​រង​គ្រោះ​មានឈ្មោះ YI MING DALI ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​អគារ​ជង​យ័ន ផ្លូវលំ ភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជា​អ្នកនេសាទ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ប្រទះ​ឃើញ​ស​.​ព​ច្រក​ក្នុង​វ៉ា​លី នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​ស​.​ព​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ​ភេទ​ប្រុស ហើយ​សង្ស័យ​ជា​ជនជាតិ​ចិន ។

តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៊​ន ច​ន្ទ័​ណា​វី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ និង​ប្តី​ឈ្មោះ ចាន់ មក​រា ហៅ​ឌាំ​ង មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​យប់ ពីរ​នាក់​ប្តី​ប្រពន្ធ​គាត់​បាន​នាំ​គ្នា​ចែវ​ទូក ដើម្បី​ទៅ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ លុះដល់​ចំណុច​ខាងជើង​ផ្ទះ​ក៏​ចាប់ផ្តើម​រាយ​មង និង​រាយ​បណ្តែត​រហូត​ចម្ងាយ​ប្រហែល​ជិត​១​គីឡូម៉ែត្រ​ក៏​ប្រទះ​ឃើញ​វ៉ា​លី​ពណ៌​ខ្មៅ​១ នៅ​លើគោក​ជាប់មាត់​ច្រាំង​ទន្លេ ឃើញ​ដូច្នោះ​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ចែវ​ទូក​ចូល​ទៅ​មើល ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាន​យកដៃ​ទៅ​រ៉ូ​តវ៉ា​លី​បង្ហើប​មើល​បន្តិច​ក៏​បានឃើញ​វត្ថុ​ក្នុង​វ៉ា​លី​នោះ ដូច​ជា ស្បែក​កង្កែប និង​ពោះវៀន​មាន់ រួច​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ចែវ​ទូក​ត្រឡប់​មក​ផ្ទះ​វិញ ។

លុះដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧​ព្រឹក គាត់ (​ប៊​ន ច​ន្ទ័​ណា​វី​) និង​ប្អូនថ្លៃ​ឈ្មោះ ចាន់ លី​ហ្សា ភេទ​ស្រី អាយុ​១៣ ឆ្នាំ មិន​អស់ចិត្ត​ក៏​បាន​នាំ​គ្នា​ដើរ​ពី​ផ្ទះ​ទៅ​មើល​វ៉ា​លី ដែល​បានឃើញ​ពី​ថ្ងៃមុន​នោះ​ម្តងទៀត លុះ​ពេល​ទៅ​ដល់ គាត់ និង​ប្អូនថ្លៃ​ស្រី បាន​នាំ​គ្នា​ចុះ​ទៅ​មើល និង​រ៉ូ​តវ៉ា​លី​នោះ ស្រាប់តែ​ឃើញ ស​.​ព​មនុស្ស​នៅ​ក្នុង​វ៉ា​លី​ក៏​ភ័យ​ស្លន់ស្លោ ហើយ​ក៏​បាន​ក្រឡេក​មើលឃើញ​វ៉ា​លី​តូច​មួយទៀត​នៅ​ក្នុង​ព្រៃ​ក៏​ទៅ​រ៉ូ​ត​មើល​វ៉ា​លី​នោះ​ទៀត ឃើញ​មាន​សំលៀក​បំពាក់​នៅ​ក្នុង​វ៉ា​លី និង​ក្រដាស​ជូត​មាត់​ប្រ​ឡា​.​ក់ដោយ​ឈា​.​ម បន្ទាប់​ពី​ឃើញ​ដូច្នេះ​ទើប​គាត់​សម្រេចចិត្ត​រាយការណ៍​ប្រាប់​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​បានដឹង ដើម្បី​ទៅ​រាយ ការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ជ្រាប​ជា​ព័ត៌មាន ។

ក្រោយ​ពី​មានការ​ប្រទះ​ឃើញ​ស​.​ព​ច្រក​ក្នុង​វ៉ា​លី​នោះ​ទើប​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ស​.​ព ។ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​.​ព​រួចរាល់​ហើយ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចុះ​បើក​ការ​ស៊ើប​អ​ង្គេ​ត ស្រាវជ្រាវ ក្រោម​ការ​សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បំបែកសំណុំរឿង​ឃា​.​ត​កម្មនេះ ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​តាម​ជំនាញ មិន​បាន​ដល់​១០ ថ្ងៃ​ផង​សមត្ថកិច្ច​កំណត់​បាន​អត្ដសញ្ញាណ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤ នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ធ្វើ​ទា​រុ​.​ណ​កម្ម​វា​.​យ​ដុំ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៣ ជា​កន្លែងធ្វើការ​របស់​ក្រុមហ៊ុន​ចិន ស្ថិត​នៅ​ភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នោះ​ប្រាកដ​មែន ។

ការ​ធ្វើ​ទា​រុ​.​ណ​កម្ម​រហូត​ដល់​មរណៈភាព​ជន​រង​គ្រោះ គឺ​ពួក​គេ​ខឹង​ជន​រង​គ្រោះ​លួច​លុយ​របស់​ក្រុមហ៊ុន​ចំនួន​៧០០០ ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​ធ្វើ​ទា​រុ​.​ណ កម្ម​រហូត​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ហើយ ពួក​គេ​បាន​រៀបចំ​យក​វ៉ា​លី​ធំ​មួយ​ច្រកជន​រង​គ្រោះ​ចូល និង​យក​ស្តុ​តរុំ​ពី​ក្រៅ រួច​ឲ្យ​បក្ខពួក​២​នាក់​ជា​ជនជាតិ​វៀតណាម ដឹក​ស​.​ព​ចេញពី​បន្ទប់​ធ្វើ​ទា​រុ​.​ណ​កម្ម តាម​រថយន្ត​១​គ្រឿង​ម៉ាក STAREX ពណ៌​ស

យក​ទៅ​ទ​ម្លា​.​ក់​ចោល​នៅ​ច្រាំង​ទន្លេ ក្នុងស្រុក​ពញា​ឭ ខេត្តកណ្តាល តែ​ម្តង​ទៅ ។ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព និង​ការ​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​ព្រហ្មទណ្ឌ​ឧ​ក្រិ​.​ដ្ឋ​ជាក់ស្តែង ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ