ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ចិន​២​នាក់ ក្រោយ​ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រា​.​ប់​ផ្អើល​ភ្ញៀវ​នៅ​​ឆ្នេរ​អូរ​ឈើទាល

2 ឆ្នាំ មុន
  • ព្រះសីហនុ

នគរបាល​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រា​.​ប់ នៅ​ចំណុច​ម្តុំ​ឆ្នេរ​អូរ​ឈើទាល បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រា​.​ប់ នៅ​ចំណុច​ម្តុំ​ឆ្នេរ​អូរ​ឈើទាល បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៤០​នាទី​យប់ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា នៅ​ចំណុច​ម្តុំ​ឆ្នេរ​អូរ​ឈើទាល ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ផ្ទុះ​អា​វុ​.​ធ​កើត​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​១​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។ ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​បា​.​ញ់​រះ​ជា​ច្រើន​គ្រា​.​ប់​ទៅ​លើ​រថយន្ត​១​គ្រឿង ម៉ាក Prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​2B-6673 ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចុះ​ទៅ និង​បាន​ធ្វើការ​ដកហូត​សម្បក​គ្រា​.​ប់​កា​ទុ​ស​ចំនួន​០៣​គ្រា​.​ប់ និង​នាំ​ជន​រង​គ្រោះ​ដែល​នៅ​ក្នុង​រថយន្ត​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ​បំភ្លឺ​។

ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តម​សេនី​យ៏​ស្នងការ​នគរបាល​ខេត្ត នគរបាល​ព្រហ្មទណ្ឌ​បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​១២​និង​៥0​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ អា​វុ​.​ធ​ខ្លី​១​ដើម ម៉ាក K59 បង់​១​មាន​៣​គ្រា​.​ប់​, ស្រោម​អា​វុ​.​ធ​ខ្លី​១ និង​ទូរស័ព្ទ​២​គ្រឿង​។ ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​កំពុង​សួរ​យក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ