ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​យក្ស​បើក​ចូល​ក្រុង​ស្ទះ​ពេញ​ផ្លូវ​ ខណៈ​សេចក្ដីជូនដំណឹង​​​សាលាខេត្ត​សាប​ដូច​ទឹកទន្លេ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្ដី​ពី ​«​កា​រប​ញ្ឈ​ប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចូល​ក្នុង​ក្រុង​បាត់ដំបង​» ដែល​ទុក​រយៈពេល​០១​ឆ្នាំ មុន​ពេល​ចាប់ផ្ដើម​ចុះ​អនុវត្តស​.​ជ​.​ណ​នេះ​។ ហើយ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី០៩ មិថុនា នេះ ស​.​ជ​.​ណ…

ខេត្តបាត់ដំបង​ ៖ សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្ដី​ពី ​«​កា​រប​ញ្ឈ​ប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចូល​ក្នុង​ក្រុង​បាត់ដំបង​» ដែល​ទុក​រយៈពេល​០១​ឆ្នាំ មុន​ពេល​ចាប់ផ្ដើម​ចុះ​អនុវត្តស​.​ជ​.​ណ​នេះ​។ ហើយ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី០៩ មិថុនា នេះ ស​.​ជ​.​ណ នេះ លើស​ផុតកំណត់​រយៈ​ជាង​មួយ​ខែ​ហើយ តែ​គេ​នៅ​តែ​ឃើញ​រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​ចូល​ពេញ​ក្រុង​ដដែល ធ្វើ​ឲ្យ​កកស្ទះចរាចរ​ណ៍​​ពាសពេញ​ផ្លូវ​​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ ដែល​បង្ហាញ​ថា ស​.​ជ​.​ណ របស់​លោក​អភិបាលខេ្ត គ្មាន​ប្រសិទ្ធ​ភាព និង​សាប​ដូច​ទឹកទន្លេ​ ។

ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី៩ មិថុនា គេ​ប្រទះ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​វែង​ៗ ដូច​រថភ្លើង​ប្រភេទ «​វ៉េ​អង​»​ចំនួន​ពីរ​គ្រឿង បាន​ពើបប្រទះ​គ្នា​បង្ក​ការ​កកស្ទះ នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ដ៏​មមារញឹក​មួយ​កន្លែង​ក្បែរ​សាលា​បឋម​សិក្សា​អូរ​តា​គាំ ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។ រថយន្ត​យក្ស​ទាំង​ពីរ​គ្រឿង​នេះ បាន​បង្ក​ឲ្យ​មានការ​កក់ស្ទះ​ចរាចរ​ណ៍​ រំខាន​ដល់​អ្នកដំណើរ​មួយ​ស្របក់ តែ​មិន​រំខាន​ដល់​ការងារ​សមត្ថកិច្ចអាជ្ញាធរ​សង្កាត់ ឬក្រុង​ទេ​។

ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​រថយន្ត​វែង​ៗ​ទាំង​ពីរ​គ្រឿង​នោះ ដែល​បើកបរ​ចូល​កន្លែង​ផ្លូវ​តូច​ចង្អៀត ធ្វើ​ឲ្យ​មានការ​កកស្ទះ និងអាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ដទៃ​ទៀត​ងាយ​បំផុត ​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​ពេល​រថយន្ត​កំពុង​ពើបប្រទះ​គ្នា​
ចំ​កណ្ដាល​ផ្លូវបែក​ជា​​៤ នោះ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ជួយ​ធ្វើ​អន្តរា​គម​ន៍​ស​ម្រួល​ចរាចរ​ណ៍​​ទេ គេ​ទុក​ឲ្យ​រថយន្ត​ខ្លួន​វែង​ដូច​រថភ្លើង​នោះ ​បើកបរ​ឆ្លងកាត់​យ៉ាង​អនា​ធិ​ប​តេ​យ្យ ខណៈ​កូនសិស្ស​ចេញពី​សាលា​ផង និងអ្នកដំណើរ​ខ្វែងខ្វាត់​ផង ដែល​មើលទៅ​ប្រឈម​នឹង​ហានិភ័យ​បំផុត​ ។

ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បើក​ចេញចូល​ក្នុង​ក្រុង​បាត់ដំបង យ៉ាង​អនា​ធិ​ប​តេ​យ្យ គ្មាន​សណ្ដាប់ធ្នាប់ គ្មាន​របៀប​នៅ​លើ​ដងផ្លូវ​ដ៏​តូច​ចង្អៀត និងមមារញឹក​បំផុត ដែល​គេ​មើលឃើញ​ថា អាច​ប្រឈម​​នឹង​គ្រោះថ្នាក់​បំផុត សម្រាប់​អ្នកដំណើរ​នានា អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ក៏​បាន​សម្រេច​ចេញ សេចក្ដីជូនដំណឹង ស្ដី​ពី​« ប​ញ្ឈប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ចូល​ក្នុង​ក្រុង​បាត់​ដំបង និង​ផ្លាស់​ប្ដូរ​ទីតាំង​ឃ្លាំង​ស្ដុក​ទំនិញ​ទៅ​នៅ​ក្រៅ​ក្រុង​បាត់ដំបង​» ចុះ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ ​។ គោលបំណង​នៃ​ស​ជ​ណ គឺ​រដ្ឋបាល​ខេត្ត «​ចង់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្ដុក​ទំនិញ ឬ ម្ចាស់​រថយន្ត​ធុន​ធ្ងន់​នានា ចូលរួម​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព​សាធារណៈ និង​ការពារ​ថែរក្សា​ផ្លូវថ្នល់​ឲ្យ​បាន​យូរអង្វែង​»​ ។

សេចក្ដីជូនដំណឹង​នោះ លោក​អភិបាលខេត្ត បាន​ជំរាប​ជូនដំណឹង​ដល់​ម្ចាស់​ឃ្លាំង​ស្ដុក​ទំនិញ​ទាំង​អស់​ក្នុងភូមិ​សាស្ត្រ ក្រុង​បាត់ដំបង សុំ​ស្នើ​ឲ្យ​ប្ដូរ​ទីតាំង​ឃ្លាំង​ស្ដុក​ទំនិញ ដែល​មាននៅ​ក្នុង​ក្រុង​បាត់​ដំបង ទៅ​នៅ​តាម​ផ្លូវ​វាង​ក្រុង​វិញ​។ នៅ​ក្នុង ស​ជ​ណ លោក សុខ លូ បាន​ដាក់​កំហិត​រយៈពេល​យ៉ាង​យូរ​មួយ​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ ដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២៣ ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​ឃ្លាំង​ស្ដុក​ទំនិញ​ទាំងអស់​ត្រូវធ្វើ​ឲ្យ​រួចរាល់ (​ប្ដូរ​ឃ្លាំង​ពី​ក្នុង​ក្រុង ទៅ​នៅ​ផ្លូវ​វាង​ក្រុង​)​។ លោក​អភិបាលខេត្ត បាន​លើក​ហេតុផល​យ៉ាង​ដូច្នេះ​ថា «​កន្លង​មក មាន​បងប្អូន អាជីវករ ពាណិជ្ជករ និងអ្នក​ប្រកប​អាជីវកម្ម​ផ្សេង​ៗ បាន​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់​ចូល​ក្នុង​ក្រុង ធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ និងរង​មតិ​រិះគន់​មក​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពុំ​បាន​ធ្វើការ​ទប់ស្កាត់ ឬ ហាមឃាត់​ទៅ​លើ​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់ ចូល​ក្រុង​បាត់ដំបង​» នេះ​ជា​មូលហេតុ ដែល​នាំ​ឲ្យ​លោក​អភិបាលខេត្ត​សម្រេច​ចេញ ស​ជ​ណ ខាងលើ​នេះ​។

នៅ​ក្នុង ស​ជ​ណ លោក សុខ លូ បាន​ប្រកាស​ថា រដ្ឋបាល​ខេត្ត នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​ការ​ដឹក​ជញ្ជូន​រថយន្ត​ធុន​ធ្ងន់ ចូល​ក្នុង​ក្រុង​បាត់ដំបង​ ។ លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ទុក​ឲ្យ​ប្ដូរ​ទីតាំង​ឃ្លាំង​ចេញ​ក្រៅ​ក្រុង​នេះ ប្រសិនបើ​ម្ចាស់​ឃ្លាំង​ស្ដុក​ទំនិញ​ពុំ​ទាន់​បាន​ប្ដូរ​ទីតាំង​ទៅ​ផ្លូវ​វាង​ក្រុង ស្នើ​ឲ្យ​មានការ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ធុន​ធ្ងន់ មក​រថយន្ត​តូច​ៗ និង ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ ដែល​មាន​ទម្ងន់​លើស​ពី​១៦​តោន (​ទម្ងន់​សរុប​) ធ្វើ​ចរាចរ​ណ៏​ក្នុង​ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ផ្ទុយ​ពី​ខ្លឹមសារ ដែល​មាន​ចែង​នៅ​ក្នុង ស​ជ​ណ របស់​លោក​អភិបាលខេត្ត​ខាងលើ​នេះ​។ បើ​ពិនិត្យ​លើ​កាល​បរិ​ច្ឆេ​តនៃ ស​ជ​ណ ដែល​លោក​អភិបាលខេត្ត ទុក​ឪ​សា​នុ​វាទ​រយៈពេល​មួយ​ឆ្នាំ គឺ បាន​ផុត​ហើយ​។

មិនតែប៉ុណ្ណោះ ថែម​ទាំង​លើ​កំណត់​រហូត​ដល់​ជាង​មួយ​ខែ​ទៀត​ផង​។ ប៉ុន្តែ​ជាក់ស្ដែង ​រហូត​មក​ដល់​ពេល​នេះ គេ​មិនឃើញ​ម្ចាស់​ឃ្លាំង​ស្ដុក​ទំនិញ ឬ ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ណា​ម្នាក់ បាន​គោរព ឬ យក​ភ្នែក​អាន ស​ជ​ណ របស់​លោក​អភិបាលខេត្ត​ឡើយ​។ រីឯ​សមត្ថកិច្ច ឬ អាជ្ញាធរ ដែល​គេ​អួត​ថា ជា​អ្នក​អនុវត្ត​ច្បាប់ ឬ ជា​អ្នក​អនុវត្ត ស​ជ​ណ នេះ ក៏​ពុំ​ឃើញ​មា​នក​ម្រើ​តដៃ​ជើង​ដែរ បើ​ទោះជា​មាន​រថយន្ត​ខ្នាត​យក្ស​ស​ណ្ដោ​យ​កន្ទុយ​វែង​ៗ​ដូច​រថយន្ត​ភ្លើង បើក​ដឹក​ទំនិញ​ចូល​ក្រុង បង្ក​ការ​កកស្ទះ​ចរាចរ​ណ៏​ស្ទើរ​រាល់ថ្ងៃ​ក្ដី​។

ដោយឡែក ​បើ​និយាយ​ពី​មន្ត្រី​ចរាចរ​ណ៏​វិញ ពូន​ស្ទាក់ស្ទើរ​គ្រប់​ច្រកល្ហក នៅ​តាម​ផ្លូវ​ចូល​ក្រុង ដែល​​គេ​អះអាង​ថា មាន​ភារកិច្ច​ចាំ​ស្ទាក់ ឬ ចាំ​ទប់ស្កាត់​រថយន្ត​ធុន​ធ្ងន់​ចុ​ល​ក្រុង តែ​បែរជា​គេ​ឃើញ​រថយន្ត​ធុន​ធ្ងន់ នៅ​តែ​អាច​បើក​ចូលលុក​លុយ​ពេញ​ក្នុង​ក្រុង​បាន​ដដែល​។ មតិ​រិះគន់​ខ្លះ​បាន​និយាយ​​បែប​ចំអក​លែង​សើច​ដល់​មន្ត្រី​យាមផ្លូវ​ថា «​រថយន្ត​សណ្ដោង​កន្ទុយ​វែង​ៗ ដូច​រថភ្លើង បើក​កាត់មុខ​មន្ត្រី​យាមផ្លូវ តែ​បែរជា​មើល​មិនឃើញ សង្ស័យ​រថយន្ត​ចេះ​បំបាំងកាយ ឬ ក៏​រថយន្ត​នោះ​ចេះ​ហោះ ទើប​សមត្ថកិច្ច​មើល​មិនឃើញ​បែប​នេះ​» ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ