រាជធានីភ្នំពេញ ៖ មិនថា ប្រទេសកម្ពុជា ឬប្រទេសណាមួយឡើយ តែងតែមានទំនៀមទម្លាប់ប្រពៃណីជារបស់សម្គាល់ជាតិសាសន៍ខ្លួន ឬជំនឿទៅលើការអ្វីមួយតាំងពីដូនតាមកម្ល៉េះ តែជំនឿខ្លះក៏ត្រូវបានពលរដ្ឋគោរពធ្វើតាម និងខ្លះទៀតក៏ត្រូវបានបាត់បង់ផងដែរ ។
ជាក់ស្តែងពុទ្ធបរិស័ទមួយរូប ធ្លាប់បានចោទសួរលោកម្ចាស់គ្រូ ឧសក សាន សុជា (តាំងពីលោកគ្រូ គង់នៅភេទជាសង្ឃ) ថា ពេលដែលយើងទិញរបស់ថ្មីមកប្រើ តើយើងគួរត្រូវប្រសិទ្ធីដែរឬទេ? ឧទាហរណ៍ ដូចជា ម៉ូតូជាដើម ។

ដើម្បីឲ្យកាន់តែច្បាស់នោះ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ៖ គួរឬមិនគួរហ្នឹង ឆ្លើយវាមិនកើតទេ ទាល់តែយល់ថា ម៉េចទើបបានយកទៅប្រសិទ្ធីហ្នឹង? ហើយមិនយកទៅហ្នឹងយើងយល់ថាម៉េចដែរ? ព្រោះយើងរាល់ថ្ងៃហ្នឹងវាឃើញ អ៊ីចឹងមែនបានប្រទេសយើងរស់នៅ ឃើញញឹកៗញយៗអាយើងអត់ជឿហ្នឹងក៏វាចូលមកដែរ (ទេខ្ញុំមិនទៅជឿអីទេ អារឿងផ្តេសផ្តាស ប៉ុន្តែគេទិញម៉ូតូមកគេឲ្យលោកសូត្រ ឃើញគេទិញឡានមកឲ្យលោកសូត្រ តែយើងអត់ជឿទេណាពីមុនមក បើយើងអត់ទាន់មានលុយទិញ ដ៏ពេលមានលុយទិញ អេមិនកើតទេហី គេសូត្រគ្រប់គ្នា ។

ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ សានសុជា ក៏មានសង្ឃដីកាបន្តថា ៖ ឥឡូវទៅមើលអាហ្វ្រិចមើល៎ ជនជាតិអាហ្វ្រិចវាមានម៉ូតូជិះទេពួកហ្នឹង ហើយវាដែលនិមន្តលោកសូត្រអត់? ហើយម៉េចមិនចង្រៃបុកគ្នាងាប់អស់ទៅ? ថាមកពីអី ? គឺមកពីមិនមែនឃើញលោកផង ដល់អត់ឃើញលោកអត់ចង្រៃដែរ អ៊ីចឹងលោកមេចង្រៃហ្មង កើតលោកកើតចង្រៃឲ្យគេទៅសូត្រ ។ ដល់ស្រុកអាហ្វ្រិកអត់មានលោក អត់មានចង្រៃ ។ ចង្រៃរឿងផ្សេងមិនដឹងទេ បើចង្រៃរឿងទិញម៉ូតូឲ្យលោកសូត្រ ទៅសួរអាហ្វ្រិកមើល៎ កន្លែងអត់លោកនោះ អ៊ីចឹងបានគេឲ្យដើរ រៀន ចង្រៃនៅលើស្អី ព្រះពុទ្ធរកឃើញច្បាស់ណាស់ គឺមកពីអកុសលក្នុងចិត្តហ្នឹងឯង វាគ្មានពីណាធ្វើឲ្យ និងគ្មានពីណាដោះចង្រៃឲ្យនរណាដែរ ។
លើសពីនេះទៅទៀត លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីការ ៖ វាអត់មានអីច្បាស់ជាងធម៌ព្រះពុទ្ធទេ តែយកធម៌ព្រះពុទ្ធទៅដោះចង្រៃ ធ្វើឲ្យចង្រៃបណ្តោយ ។ ព្រះពុទ្ធបង្រៀនយើង ឲ្យរួចពីចង្រៃហ្នឹងគឺទិដ្ឋិក្នុងក្បាលយើងហ្នឹង មែនចង្រៃរឿងអីទេ រឿងម៉ូតូថ្មី មិនថ្មីអីទេ គឺចង្រៃក្នុងក្បាលយើងតែម្តង បង្កើតឲ្យវាទៅជាចង្រៃ មិនបានស្រោចដូចជាមិនសុខខ្លួន ហ្នឹងចង្រៃបាត់ អ៊ីចឹងក្បាលយើងអន់ជាងក្បាលអាហ្វ្រិក អាហ្វ្រិកវាអត់ដែលបង្កើតតួចង្រៃថា បើអញទិញម៉ូតូថ្មី អញត្រូវឲ្យលោកសូត្រមន្តឲ្យ វាអត់ដែលបង្កើតតួចង្រៃមួយនៅក្នុងម៉ូតូដែលគាត់ទិញហ្នឹងផង ។ ហើយយើងនេះម៉េចបានចេះតែបង្កើតចង្រៃអ៊ីចឹង ថាវាទិដ្ឋិនៅក្នុងក្បាលយើងហ្នឹង ញឹកៗញកៗឃើញតែលោកធ្វើអ៊ីចឹង ។ ដល់អ៊ីចឹងទៅ បើមិនបានឲ្យលោកសូត្រវាមិនស្រួលក្នុងខ្លួនសោះ សូត្រទៅដូចជាស្រួលខ្លួន ។ អរ ឥឡូវមិនចាំបាច់ទៅប្រទេសណាទេ ទៅមើលតែប្រទេសអូស្ត្រាលីនេះមើល មានជនជាតិអូស្ត្រាលីណា ដែលយកឲ្យលោកសូត្រនោះ ហើយម៉េចមិនចង្រៃអស់ទៅ មកពីគេអត់បានបង្កើតរឿងចង្រៃក្នុងក្បាលរបស់គេ ដូច្នេះរឿងចង្រៃនេះអត់មាននៅក្នុងឡានទេ ចង្រៃនៅក្នុងក្បាលមនុស្សអត់ព្រមដោះចេញ ។ ហើយនៅក្នុងនោះលោកសង្ឃក៏ជាមូលហេតុនាំឲ្យចង្រៃកក្នុងក្បាលគេដែរ ព្រោះអត់ពន្យល់ពីហេតុផលគេ ទៅតាំងដោះចង្រៃឲ្យគេ ។

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា៖ ព្រះពុទ្ធបង្រៀនមនុស្សឲ្យដោះចង្រៃចេញពីក្បាល ដោះចង្រៃចេញពីចិត្ត មិនមែនបង្កើតឲ្យគេចង្រៃហើយ ឲ្យខ្លួនឯងទៅដោះឲ្យគេនោះទេ មែនទេ ។ គឺព្រះពុទ្ធបង្រៀនឲ្យគេដោះចង្រៃចេញពីក្បាលតែម្តង កុំឲ្យចង្រៃមកវល់ដល់យើងទៀត ។ ដូចអាត្មាអ៊ីចឹង អាត្មាដោះចង្រៃចេញតែពីក្បាល មនុស្សទេ អាត្មាមិនមែនដែលសូត្រឲ្យពីណាអស់ចង្រៃទេ ប៉ុន្តែបើមនុស្សស្តាប់យល់គាត់មិនទៅអ៊ីចឹងៗ បើអស់ចង្រៃចេញពីក្បាលទៅហើយ ។ ដល់អស់ចង្រៃចេញពីក្បាល និងពីចិត្តហើយ ចាំបាច់ឲ្យពីណាដោះចង្រៃឲ្យទៀត យើងដោះចេញពីតួចង្រៃតួទិដ្ឋិហ្នឹងហើយ ។
លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកាបន្ថែមថា ៖ អ៊ីចឹងបានអាត្មាទៅខ្មែរ ជួបញោមកូនចិនម្នាក់ គាត់មកជួបអាត្មាថា ក្បែរផ្ទះគាត់គេថា គាត់ចង្រៃគ្រប់គ្នា ព្រោះអីគាត់អត់សែន អត់បន់ អត់ស្រន់ អត់ព្រេនអីនោះ ដល់គាត់ដោះចង្រៃចេញពីចិត្តគាត់ វាមានតួចង្រៃអីទៀត ដល់ខែអត់សែនអី គាត់អត់មានអារម្មណ៍ថាចង្រៃ ។ អ៊ីចឹងបានដោះចេញ ដល់ខែហ្នឹង អត់សែនចង្រៃហ្មង ដេកវាមិនសុខ យីតិចវាចេះទៅ វាចុះទៅ ឃើញចង្រៃទេ វាកូរក្បាលយើង វានៅមិនសុខ ឲ្យអស់៤ទៅ៥០០អីចឹងទៅ ហើយបើដោះចង្រៃចេញពីក្បាលចេញវាលែងអស់ហើយ៤ទៅ៥០០ហ្នឹង ។ អ្នកស្តាប់អាត្មាយល់មានច្រើនហើយ ដែលឈប់ចំណាយលើរឿងអ៊ីចឹងៗនោះ អ៊ីចឹងហើយអាចង្រៃនោះក៏វាអស់ ហើយចំណាយលុយកាក់ធ្វើអីផ្តេសផ្តាសនោះក៏វាលែងអស់ទៅ ។

លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ៖ មានរឿងច្រើនណាស់ ដែលព្រះពុទ្ធបង្រៀនមនុស្សឲ្យដោះចង្រៃចេញពីក្បាល ដោះចង្រៃចេញពីចិត្ត ។ ឧទាហរណ៍ដូចព្រានម្នាក់ ព្រានម្នាក់ហ្នឹងទទេៗ ស្រាប់តែក្រណាត់សំពត់ដែលគាត់ទុកដណ្តប់នោះ កណ្តុរវាកាត់ តែគាត់អត់យល់ថា កណ្តុរកាត់ទេ គាត់ថា យីសំពត់នេះណាស់ ព្រោះទុកល្អចេស ស្រាប់តែវាដាច់ចឹង បើទុកប្រើប្រាស់វាដាច់ចឹង ចុះបើរុំក្បាលអញវាមិនដាច់ក្បាលអញទៅហើយ ។ ហើយឃើញចង្រៃទេ? សំពត់មានទៅចង្រៃអី មកពីកណ្តុរកាត់ហ្នឹង តែមកពីគាត់អត់ដឹង គាត់ថា ទទេៗសំពត់ហ្នឹងវាដាច់អ៊ីចឹង ។ (តាមពិតទៅសំពត់វាអត់ចង្រៃអីទេ តែគាត់បង្កើតចង្រៃក្នុងក្បាលរបស់គាត់) អត់ហានទុកសំពត់ហ្នឹងទេ គាត់ឲ្យអ្នកបម្រើគាត់យកទៅចោលឲ្យឆ្ងាយ គាត់ផ្តាំទៀតណាស់ថា ចោលឲ្យឆ្ងាយ កុំឲ្យពីណាឃើញ ហើយយកមកប្រើ ល៎តែគេកើតចង្រៃអីហ្នឹង គេប្តឹងដល់អញ់ ម្ចាស់របស់វា ។ ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គដឹង ព្រោះអង្គទៅយកសំពត់ហ្នឹង លុះលឺដំណឹងថាព្រះសមរណៈគោតម្តទៅយកសំពត់ហ្នឹង គាត់នោះភ័យតែម្តង(ក្បាលគាត់នោះចង្រៃទៀតហើយ) ។ អញ់ថា យកទៅបោះចោលឲ្យឆ្ងាយ កុំឲ្យពីណាយកមកប្រើ បើមនុស្សសាមញ្ញយកមកប្រើមិនអីទេ ហើយនេះលេងព្រះព្រះសមរណៈគោតម្តយកមកប្រើ ល៎តែចង្រៃព្រះអង្គគ្រោះថ្នាក់អីទេ សម្តេច មន្ត្រីអីរករឿងអញ់ងាប់ ទៅៗឯងទៅចាត់ចែង យកសំពត់ថ្មី១គូឲ្យអញ់(និយាយមួយអ្នកបម្រើ) គាត់ធ្វើដូចជ្រះថ្លា តែគ្មានទៅជ្រះថ្លាអីទេ ទៅដោយចង្រៃ ក្បាលគាត់នៅតែចង្រៃ ។ គាត់យកសំពត់ថ្មីទៅប្រគេនព្រះអង្គ ដោយថា លឺថា ថ្ងៃមុនព្រះអង្គរើសបានសំពត់កញ្ចាស់មួយនៅព្រៃ សំពត់ហ្នឹងចាស់ហើយព្រះអង្គ សុំព្រះអង្គប្រើអាថ្មីនេះវិញទៅ ទុកអានោះឲ្យខ្ញុំយកទៅបោះចោលវិញទៅ វាចាស់ហើយ វារហែកផងអីផង ។

លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្តថា ៖ ម្នាលព្រាន អ្នកកុំភ័យអី រឿងគ្រោះថ្នាក់ រឿងចង្រៃអី វាកើតឡើង តថាគតនឹងផ្តាំសាវៈទាំងអស់ឲ្យជាសាក្សីថា បើតថាគតគ្រោះថ្នាក់ដោយប្រការណាមួយ ព្រោះតែប្រើប្រាស់នូវសំពត់នេះ គឺហាមផ្តាច់មិនឲ្យអ្នកណាម្នាក់ទៅរករឿងអ្នកទេ អ្នកកុំភ័យអី យើងប្រាប់នឹងទូលព្រះរាជា ទៅសេដ្ឋី គហិបតីអីទាំងអស់ដែលគេជ្រះថ្លាជាមួយនឹងតថាគតហ្នឹងថា បើតថាគតប្រើសំពត់ហ្នឹងទៅវាគ្រោះ វាភ័យ វាចង្រៃរហូតដល់ជីវិតអីក៏ដោយ តថាគតមិនឲ្យគេទៅរករឿងអ្នកទេ អ្នកស្ងប់ចិត្តចុះ ។ គាត់នោះក៏ថា(ព្រាន) អរ ចឹងព្រះអង្គ អ៊ីចឹងខ្ញុំម្ចាស់អត់មានរឿងអីទេព្រះអង្គ ។
លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ៖ ឃើញទេថា មនុស្សបង្កើតចង្រៃនៅក្នុងចិត្ត ទៅរកលោកគិតថា ឲ្យអត់ចង្រៃ តែទៅបង្កើតចង្រៃថែម អ៊ីចឹងសាមណៈមែនទែនទៅ ត្រូវពន្យល់គេឲ្យអស់ចង្រៃពីក្បាលទៅគេលែងទៅដោះចង្រៃហើយ ពន្យល់ឲ្យតែភ្លឺមើល ទើបអស់ចង្រៃ ៕
ចែករំលែកព័តមាននេះ