ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកឡានសាំ​យ៉ុ​ង​១​គ្រឿងសុខៗ ស្រាប់តែ​ភ្លើង​ឆេះ ម្ចាស់ស្រែកហៅ​អ្នក​ស្រុក​ឱ្យ​ជួយ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​បើក​សុខ​ៗ ស្រាប់តែ​មាន​

ខេត្ត​ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​បើក​សុខ​ៗ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ឡើង បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​រត់​មក​ជួយ​ពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១រសៀល ថ្ងៃ​ទី៧ មិថុនា នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ 8A ត្រង់​ចំណុច​ភូមិ​កំចាយមា​យ​ជើង ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២Q-៦៧០៨ ដែល​មាន​ម្ចាស់​ឈ្មោះ នៅ សិទ្ធិ ភេទ​ប្រុស អាយុ៤៧ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​ចេក​២ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ខាងលើ​​ធ្វើ​បើកបរ​មក​ពី​ទិស​ខាងកើត​ ​ឆ្ពោះទៅ​លិច​តែ​ម្នាក់ឯង លុះ​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​សុខ​ៗ ​ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ក្បាល​រថយន្ត ។ បន្ទាប់​មក​ក៏​ឆ្លង​រាលដាល​ចូល​ក្នុង​រថយន្ត ហើយ​ភ្លាម​នោះ​ អ្នកបើកបរ​បាន​ឈប់​រថយន្ត​នៅ​លើ​ផ្លូវ ​និង​ស្រែកហៅ​អ្នកស្រុក​ឲ្យ​ជួយ ។ ភ្លាម​ៗ​នោះ​ដែរ​ អ្នកស្រុក​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​យក​ធុង​ដងទឹក​ជះ​ពន្លត់ ប៉ុន្តែ​អណ្ដាត​ភ្លើង​មិន​រលត់​ បែរជា​ឆេះ​កាន់តែ​ខ្លាំង​ឆ្លង​រាលដាល​ពេញ​រថយន្ត​ទាំងមូល ទើប​អ្នកស្រុក​រាយការណ៍​ទៅ​សមត្ថកិច្ច នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​។

សាក្សី​ដដែល​នេះ​បាន​អះអាង​ថា ដោយ​មានការ​ជួយ​បាញ់​ទឹក​ពន្លត់​ពី​ក្រុម​ឡានទឹក​ផង ​និង​​មេឃ​បាន​ធ្លាក់​ភ្លៀង​មក​យ៉ាង​ខ្លាំង​ផង ទើប​ប្រមាណ​ជា​១​ម៉ោង​ក្រោយមក អណ្ដាតភ្លើង​ក៏​ត្រូវ​បាន​ពន្លត់​ជា​ស្ថាពរ ប៉ុន្តែ​រថយន្ត​មួយ​គ្រឿង​នេះ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ គឺ​ត្រូវ​ផ្លូវ​ឆេះ​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​អកុសលខាងលើ​​នេះ មិន​បាន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​ខូចខាត​រថយន្ត​និង​ទំនិញ​ខ្លះ​ៗ​នៅ​ក្នុង​រថយន្ត​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ