ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូពីមុខ​រថយន្ត​​បត់ពុំ​មើលក្រោយរថយន្ត​បុកស្លា.ប់២នាក់កណ្តាល​ថ្ងៃ

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍មួយ​បាន​កើត​ឡើង​នៅវេលាម៉ោង​១២ និង​១​២​នាទី​ថ្ងៃត្រង់​​ថ្ងៃទី៤ ឧសភា នៅលើកំណាត់​​ផ្លូវ​ជាតិ​លេខ​៤ចន្លោះគីឡូម៉ែត្រលេខ​៣៧​ និង​​៣៨ ខាង​លិច​ផ្សារ​ព្រៃ​ផ្តៅប្រមាណ​២០០​ម៉ែត្រ ​រវាង​រថ​យន្ត​​​ និងម៉ូតូ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ពីរនាក់​ស្លា.ប់​​យ៉ាង​អាណោច​អាធ័មនៅ​កន្លែង​កើតហេតុ​

ខេត្តកំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍មួយ​បាន​កើត​ឡើង​នៅវេលាម៉ោង​១២ និង​១​២​នាទី​ថ្ងៃត្រង់​​ថ្ងៃទី៤ ឧសភា នៅលើកំណាត់​​ផ្លូវ​ជាតិ​លេខ​៤ចន្លោះគីឡូម៉ែត្រលេខ​៣៧​ និង​​៣៨ ខាង​លិច​ផ្សារ​ព្រៃ​ផ្តៅប្រមាណ​២០០​ម៉ែត្រ ​រវាង​រថ​យន្ត​​​ និងម៉ូតូ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ពីរនាក់​ស្លាប់​​យ៉ាង​អាណោច​អាធ័មនៅ​កន្លែង​កើតហេតុ​ ។

​មន្ត្រី​ប៉ូលិសចរាចរ​ខេត្តលោក​វរ​សេនីយ៍​​ត្រី​យ៉ែម ​តន ​បានប្រាប់​កោះ​សន្តិភាព​ថា មុន​ពេល​កើតហេតុ​​រថយន្ត​ម៉ាក​សាំយ៉ុង​មួយគ្រឿងពណ៌​ទឹក​ប្រាក់ ​ដឹក​អ្នក​ដំណើរ​​ ពាក់​ស្លាក​លេខ​ខេត្ត​ព្រះសី​ហនុ 2A 3621 បើក​បរពីទិស​ខេត្ត​ព្រះ​សីហនុ​ទៅ​រាជ​ធានីភ្នំពេញ​ ។ លុះ​មក​ដល់​ចំណុច​ខាង​លិច​ផ្សារ​ព្រៃ​​ផ្តៅ​ប្រមាណ​២០០​ម៉ែត្រ ក៏​​បាន​បុកម៉ូតូ​គុប​មូល ​ពណ៌ទឹកប៊ិច គ្មានស្លាក​លេខ​ជិះគ្នាពីរ​នាក់ពីក្រោយ​ ពេលដែល​ម៉ូតូ​នោះ​​បត់​ដោយ​មិន​មានការ​​ផ្តល់​ភ្លើង​ស៊ីញ៉ូ​ ឬ​ពេល​ប្រុង​បត់​មិន​មើលក្រោយ បណ្តាលឱ្យ​​អ្នក​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​​កិន​ពីលើស្លាប់​ទាំងពីរនាក់ ។

​ក្រោយ​ពេល​កើត​ហេតុ អ្នក​បើកបរ​រថ​យន្ត​បាន​រត់​ គេច​​ខ្លួន​បាត់​បន្សល់​អ្នកស្លាប់​នៅ​កន្លែង​​​កើត​ហេតុ​ ១-​ឈ្មោះឃុន សុខរី ភេទ​ប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ និង២-ឈ្មោះ​​ជា លីម ភេទប្រុស ​​អាយុ​៤៨ឆ្នាំ ជិះ​ពីក្រោយ។ ​អ្នក​ស្លាប់​ទាំងពីរ​នាក់​មានទី​លំនៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​ពាំង​ល្វា ស្រុកឧដុង្គ​ ខេត្ត​កំពង់ស្ពឺ ។ រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅរក្សា​ទុក​នៅការិ​យា​ល័យ​ចរា​ចរណ៍ខេត្ត រង់ចាំធ្វើ​ការ​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់ ។

​មន្ត្រី​ប៉ូលិស​​និយាយថា​​ គ្រោះថ្នាក់នេះ​កើត ឡើងដោយសារ​អ្នកបើក​បរម៉ូតូ​​​ធ្វេសប្រហែស​​ពេល​បត់​ពុំ​មើល​មុខ​មើល​ក្រោយ​ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព​ទៀត ចំណែក​រថយន្ត​ក៏បើក​​លឿនណាស់​ដែរ ។ ក្រោយពីវាស់​វែង​​រួ​ច សព​​ជន​រងគ្រោះ​ត្រូវ​បា​ន​សមត្ថកិច្ច​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ៕