គេថាលោកស្រីកាឡាប្រូនី សាកូហ្ស៊ី មានផ្ទៃពោះកូនភ្លោះ
យោងតាមសារព័ត៌មានបារាំងថា លោកស្រីកាឡាប្រូនី សាកូហ្ស៊ី ស្រ្តីទីមួយបារាំងមានផ្ទៃពោះកូនភ្លោះ ហើយការប្រសូត្របុត្រកូនភ្លោះនេះគ្រោងក្នុងខែតុលាខាងមុខនេះ ។ ចាប់តាំងពីរៀបការកាលពីឆ្នាំ២០០៨ ជាមួយប្រធានាធិបតីបារាំងមក លោកស្រីកាឡាប្រូនី បច្ចុប្បន្នមានអាយុ៤៣ឆ្នាំ ធ្លាប់អះអាងជាច្រើនលើកពីបំណងចង់មានកូនមួយជាមួយលោកនីកូឡាស់ សាកូហ្ស៊ី ។ នាពេលថ្មីៗនេះស្ត្រីទីមួយបារាំងរូបនេះចាប់ផ្តើមបោះបង់ ចោលបារី ។
ចែករំលែកព័តមាននេះ