ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​នៅ​​ភាគកណ្តាល​​អ៊ីរ៉ាក់​​ស្លា.ប់​15នាក់​

14 ឆ្នាំ មុន

មនុស្ស​​១៥​នាក់​បានត្រូវ​ស្លា.ប់​​ និង​​៦០នាក់​ទៀត​​រងរបួសនៅ​​ក្នុងការ​វាយប្រហារ​​​អត្តឃា.ត​ដោយ​ បំផ្ទុះគ្រាប់បែកបង្កប់ក្នុង​រថយន្ត​ប្រឆាំង​​កង​ក​ម្លាំង​​ប៉ូលិស​​​កាល​ពី ​ព្រឹកថ្ងៃទី​​​៥ ឧសភា ​នៅ​ក្នុង​​ទីក្រុង Hillah ភាគកណ្តាល​​អ៊ីរ៉ាក់ ។ នេះ​បើ​តាម​​​ការ​​ឱ្យ​ដឹង​ពី​​ប្រភព​​ប៉ូលិស​​​មូលដ្ឋាន​​​។ ប្រភព​ដដែល​បានប្រាប់​​ទីភ្នាក់ងារ​​ព័ត៌មាន​ចិនស៊ីនហួ​ថា ​តាមរបាយការណ៍​​ចុងក្រោយថា មនុស្ស​​​១៥​នាក់​​​បានស្លា.ប់​បាត់បង់ជីវិត​​​ និង​៦០នាក់ទៀត​រង​របួស​​ក្នុង​​ការ​វាយប្រហារ​​អត្តឃា.ត​​ដោយការ​បំផ្ទុះ​​ គ្រាប់បែក​​​​បង្កប់ក្នុង​​រថយន្ត ។​

មនុស្ស​​១៥​នាក់​បានត្រូវ​ស្លាប់​​ និង​​៦០នាក់​ទៀត​​រងរបួសនៅ​​ក្នុងការ​វាយប្រហារ​​​អត្តឃាត​ដោយ​បំផ្ទុះគ្រាប់បែកបង្កប់ក្នុង​រថយន្ត​ប្រឆាំង​​កង​ក​ម្លាំង​​ប៉ូលិស​​​កាល​ពី​ព្រឹកថ្ងៃទី​​​៥ ឧសភា ​នៅ​ក្នុង​​ទីក្រុង Hillah ភាគកណ្តាល​​អ៊ីរ៉ាក់ ។ នេះ​បើ​តាម​​​ការ​​ឱ្យ​ដឹង​ពី​​ប្រភព​​ប៉ូលិស​​​មូលដ្ឋាន​​​។ ប្រភព​ដដែល​បានប្រាប់​​ទីភ្នាក់ងារ​​ព័ត៌មាន​ចិនស៊ីនហួ​ថា ​តាមរបាយការណ៍​​ចុងក្រោយថា មនុស្ស​​​១៥​នាក់​​​បានស្លាប់​បាត់បង់ជីវិត​​​ និង​៦០នាក់ទៀត​រង​របួស​​ក្នុង​​ការ​វាយប្រហារ​​អត្តឃាត​​ដោយការ​បំផ្ទុះ​​គ្រាប់បែក​​​​បង្កប់ក្នុង​​រថយន្ត ។​
ភាគច្រើន​​នៃ​អ្នក​ស្លាប់ក្នុងការ​វាយប្រហារ​​នេះ​​ជាប៉ូលិស ។ ​​តាមសេចក្តី​​​រាយការណ៍​ថា ការ​វាយប្រហារ​នេះ​​កើតឡើង​​នៅពេល​កង​កម្លាំង​​​សន្តិ​សុខ​​អ៊ីរ៉ាក់​​​បង្កើន​​​ការប្រុងប្រយ័ត្ន​​​ក្នុង​ទីក្រុង​​បាដាដ ​និងក្នុងទីក្រុង​​ផ្សេង​ៗទៀត ​ក្រោយ​ពី​​មាន​លេច​ឮព័ត៌​មាន​ថា ពួក​សកម្ម​​ប្រយុទ្ធ​​​អាល់​កៃ​ដា​​​នឹង​​បើក​ការ​វាយប្រហារ​​សង​សឹក​ចំពោះ​ការ​​សម្លាប់​​មេដឹកនាំ​​របស់​ពួកគេ​​​​អូសាម៉ា ប៊ីន​ឡា​ដេន ៕