កូតឌីវ័រ ៖ រកឃើញរណ្តៅកប់សពរួមក្នុងសង្កាត់មួយនៃក្រុងអាប៊ីដហ្សាន់
កាកបាទក្រហមអន្តរជាតិថ្លែងកាលពីថ្ងៃទី៤ ឧសភា ថា រណ្តៅកប់សពរួមមួយដែលមានសាកសពមនុស្សប្រមាណជា៣០នាក់ ត្រូវបានរកឃើញនៅលើទីលានមួយនៃសង្កាត់ YO-POUGON ក្រុងអាប៊ីដ ហ្សាន់ជាកន្លែងដែលពួកក្មេងៗធ្លាប់លេងទាត់បាល់ ។ បណ្តានិយោជិតកាកបាទក្រហមបានដើរប្រមូលចាប់តាំងពីថ្ងៃទី៣ ឧសភា មកបានសាកសពមនុស្សជិត៧០នាក់នៅតាមវិថីទាំងឡាយនៃសង្កាត់ដ៏ធំនោះ ជាកន្លែងដែលពួកអ្នកស្មោះត្រង់ នឹងអតីតប្រធានាធិបតីកូតឌីវ័រ លោកឡូរ៉ង់ ហ្សេបាបូ នៅបន្តការតស៊ូប្រយុទ្ធក្នុងកន្លែងមួយចំនួន ។
ចែករំលែកព័តមាននេះ