ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​.​ស​មិន​ព្រម​ដេក​ទេ បែរ​នាំ​គ្នា​រពឹស​ដៃ​កា-ប់-​បំ-ផ្លា-ញ​ស្លាកគណ​បក្ស​​

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​លើ​សំណុំរឿង «​កាប់​បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​» នៅ​ស្រុក​រុក្ខ​គិរី ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​លើ​សំណុំរឿង «​កាប់​បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​» នៅ​ស្រុក​រុក្ខ​គិរី ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រពឹសដៃ​ទាំង​០៤​នាក់​នោះ ១-​ឈ្មោះ រិ​ន បូ​រី អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ប្រុ​ញ ម៉ៃ អាយុ​២១​ឆ្នាំ ៣-​ឈ្មោះ ជិ​ម ចិន្តា អាយុ​២២​ឆ្នាំ និង​៤-​ឈ្មោះ នី​ម នុ​ន អាយុ​២៤​ឆ្នាំ​។ ពួក​គេ​ទាំង​០៤​នក់ រស់នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ។ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​ថា ជន​រពឹសដៃ​ទាំង​០៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​រុក្ខ​គិរី ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​បាន​ប្រើប្រាស​ដាវ និង​កាំបិតប៉័ងតោ​កាប់​បំផ្លាញ​ស្លាក «​គណបក្ស​ប្រជាជន​កម្ពុជា​»​បណ្ដាល​ឲ្យ​ខូចខាត​ខ្ទេចខ្ទី​អស់​គ្មាន​សល់ កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី ០៣ មិថុនា នៅ​ចំណុច​ភូមិ​ទូល​គគីរ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​ជន​ចង្រៃ​ទាំង​០៤​នាក់​នេះ​ចងគំនុំ​ជាមួយ​ស្លាក​គណបក្ស​ខាងលើ រហូត​យក​ដាវ និង​កាំបិតប៉័ងតោ ទៅ​កាប់​កម្ទេច​ចោល​ទាំង​កណ្ដាលអធ្រាត្រ​បែប​នេះ​ទេ ។ ប៉ុន្តែ​គេ​បានដឹង​តាម​រយៈ​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​ថា ការ​កាប់​បំផ្លាញ​ស្លាក​បក្ស ស៊ី ភី ភី ខាងលើ​នេះ គឺ​កើតឡើង​ក្រោយ​ពី​ក្រុម​ជន​អន្ធពាល​ទាំង​០៤​នាក់​នេះ នាំ​គ្នា​ផឹក​ស្រាស​ស្រវឹង​ធ្លាក់​ភ្នែក ។

មាន​សាក្សី​មួយ​ចំនួន​បានដឹង និង​បានឃើញ​ពី​សកម្មភាព​ក្រុម​ជនពាល​នេះ កាប់​បំផ្លាញ​ស្លាក​បក្ស ហើយ​គេ​បាន​រាយ​ការ​ណ៏​ទៅ​អាជ្ញាធរ​មូលដ្ឋាន ទើបត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំង​០៤​នាក់​នេះ​តែ​ម្ដង ។ ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​ជន​អន្ធពាល​កាប់​បំផ្លាញ​នោះ មាន​ទំហំ​១,៥​ម៉​x២​ម៉ ដែល​មាន​ស្នាម​កាប់​ចិញ្ច្រាំ​រយះ​ជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន ។

យ៉ាងណា​ក្ដី បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង ស្នងការ​រង​បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​ទាំង​០៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ មិថុនា ហើយ​តំណាង​អយ្យការ​កំពុង​សួរនាំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ