ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​ខ្លួន​ជា​មេ​ភូមិ​បង្ក​ភាព​អនា​ធិប​តេយ្យ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួនពី​បទ​ប្រើ​អំពើហិ.ង្សា​​ និង​តាំង​ខ្លួន​ជា​មេ​ភូមិ​បង្ក​ភាព​អនា​ធិប​តេយ្យ​។ សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​​បុរសនោះ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ពល​រដ្ឋ​រង​គ្រោះ​​ឈ្មោះ​អ៊ិន ហាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់​នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។ ជន​រង​គ្រោះ​រៀប​រាប់់​​ថា ​

ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួនពី​បទ​ប្រើ​អំពើហិង្សា​​ និង​តាំង​ខ្លួន​ជា​មេ​ភូមិ​បង្ក​ភាព​អនា​ធិប​តេយ្យ​។ សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​​បុរសនោះ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ពល​រដ្ឋ​រង​គ្រោះ​​ឈ្មោះ​អ៊ិន ហាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់​នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។ ជន​រង​គ្រោះ​រៀប​រាប់់​​ថា ​គាត់​ត្រូវ​បុរស​​តាំង​ខ្លួន​ជា​មេ​ភូមិ​ឈ្មោះ​ដួង សារ៉េត អាយុ​៣៩​ឆ្នាំ ទះ​កំផ្លៀង​ចំនួន​២​ដៃ​ ​ថែម​ទាំង​ជេរ​ប្រមាថ​​មើល​ងាយ​រូប​គាត់​ថែម​ទៀត​ផង ​។

មន្ត្រី​សមត្ថ​កិច្ច​​បញ្ជាក់​​ថា ​​​ឈ្មោះ​ដួង សារ៉េត រស់​នៅក្នុង​​ភូមិ-ឃុំ​ជាមួយ​ជន​រង​គ្រោះ​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ។ ​ជន​នោះ​​ឆ្លើយ​​សារភាព​ថា​ គេ​​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​​មែន​ ហើយ​រូ​ប​គេថែម​ទាំង​​អះ​អាង​ប្រាប់​អ្នក​ជិត​ខាង​ជា​មេ​ភូមិ​ទៀតផង​ដែរ។

ជន​សង្ស័យ​រូប​នេះ​​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​ គេ​ជា​ប្រធាន​សមា​គម​អង្គ​ការ​មួយ​ តែ​ចំពោះ​ប័ណ្ណ​សំគាល់​ជា​បុគ្គ​លិក​អង្គ​ការ​នោះ​អត់​មាន​ទេ​ ដោយអត់​បាន​ធ្វើ​។ លោក​អនុ​សេនីយ៍​ឯក អ៊ុំ សុផល អធិការ​ក្រុង​​ប៉ោយ​ប៉ែត​​ឱ្យ​ដឹង​ថា ​ជន​​សង្ស័យត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តា​ម​ច្បាប់​៕