ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់ ជេ​សា ឈ្នះ​មេដាយមាស​ ជើងឯក​ពិភព​លោក ពី​ព្រឹត្តិការណ៍ IBJJF World Champion 2023

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ជឺ​ជី​តស៊ូ​ឆ្នើមរបស់​កម្ពុជា ខាន់ ជេ​សា បាន​ឈ្នះ​មេដាយមាស​ជើងឯក​

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ជឺ​ជី​តស៊ូ​ឆ្នើមរបស់​កម្ពុជា ខាន់ ជេ​សា បាន​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក ក្នុង​ព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយ​យកឈ្នះ​កីឡាការិនី Thamires Aquino សញ្ជាតិ​ប្រេ​ស៊ី​លនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជា​ការ​ប្រកួត​កម្រិត​ពិភពលោក Light Feather Weight Black Belt World Champion ដែល​រៀបចំ​ដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើ​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ ២០២៣​។

សូម​បញ្ជាក់​ថា ខាន់ ជេ​សា ជា​កីឡាការិនី​ឆ្នើម​មាន​ដើម​កំណើត​ខ្មែរ និង​ដណ្ដើម​បាន​មេដាយមាស​១ និង​ប្រាក់​១​គ្រឿង ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ