ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! អេ ភូ​ថង និង​កូន​ៗ នាំ​គ្នា​ទៅ​បួស​ដោយ​គ្មាន​វត្តមាន​កូនសិស្ស​សំណព្វ​ធឿ​ន ធា​រ៉ា

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ មហាជន​ទូទៅ ជា​ពិសេសអ្នក​និយម​ទស្សនា​កីឡាប្រដាល់​គុន​ខ្មែរ បានបង្ហាញ​ការ​

រាជធានី​ភ្នំពេញ ៖ មហាជន​ទូទៅ ជា​ពិសេសអ្នក​និយម​ទស្សនា​កីឡាប្រដាល់​គុន​ខ្មែរ បានបង្ហាញ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​បានឃើញ​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​រហស្សនាម​កែងឆេះ​ ជង្គង់​ទិព្វ អេ ភូ​ថង និង កូនប្រុស​២​រូប​ដែល​សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​នា​ពេល​បច្ចុប្បន្ន​គឺ​កីឡាករ ម៉ឺន មេ​ឃា និង​អេ អាំ​ម៉ា​រី​ន​ភូ​ថង មក​បួស​នៅ​ឯ​វត្ត​ទួល​អង្គ​ក្រពើ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មានថ្ងៃ​កន្លង​ទៅ​នេះ​។

ចំពោះ​ការ​សាង​ផ្នួស​នេះ​ដែរ លោក​អេ ភូ​ថង បាន​បញ្ជាក់​ប្រាប់​ក្នុង​វី​ដេ​អូ​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Moliny Journalist នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែមិថុនា ឆ្នាំ ២០២៣ ឱ្យ​ដឹង​ថា គឺ​ក្នុង​គោល​បំណង​បំពេញ​កតវេទី​ជា​កូន​កតញ្ញូ សងគុណ​លោកឪពុក​អ្នក​ម្ដាយ​របស់​លោក​។

ចំណែក​អ្នកស្រី សាំង សុ​ម៉ា​លី ដែល​ជានិច្ចកាល​នៅ​ជិត​លោក អេ ភូ​ថង សឹងតែ​គ្រប់ពេលវេលា​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ និង​ក្នុងសកម្មភាព​កីឡា​នោះ បាន​បញ្ជាក់​ប្រាប់​ពី​ការសាង​ផ្នួស​របស់​ប្ដី​និង​កូន​ៗ​ថា ម៉ឺន មេ​ឃា បានសុំ​គាត់​បួស​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​ដើម្បី​សងគុណឪពុក​ម្ដាយ តែ​ពួក​គាត់​មិន​យល់ព្រម​ចេះ​តែ​បង្អាក់ ព្រោះ​ខ្លា.ច​កូន​បួស​ហើយ​មិន​ព្រម​សឹក​វិញ ។ លុះក្រោយ​ពី​ឡើង​វាយ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជាលើក​ទី​១​នៅ​សង្វៀន​CNC ម៉ឺ​ន មេ​ឃា បាន​សុំបួស​ទៀត តែ​គាត់​មិន​យល់ព្រម​ទេ ខណៈ​កូនប្រុស​រូប​នេះ​នៅ​តែ​ចិញ្ចឹមចិត្ត​ចង់​បួស​ដដែល​។

ជាក់ស្ដែង​ម៉ឺន មេ​ឃា ឱ្យ​តែ​ដណ្ដើម​បាន​ខ្សែក្រវាត់ម្ដង​ៗ​តែងតែ​សុំ​គាត់​បួស តែ​គាត់​នៅ​តែ​មិន
អនុញ្ញាត​។ ចុង​ក្រោយ ពេល​ដណ្ដើម​បាន​មេដាយមាស​ស៊ី​​ហ្គេ​ម កូនប្រុស​មឿ​ន មេ​ឃា​, អេ អាំ​ម៉ា​រី​ន និង​កូនពៅ បាន​សុំ​ពួក​គាត់​បួស​ព្រម​គ្នា​តែ​ម្ដង​។

អ្នកស្រី​សាំង សុ​ម៉ា​លី បន្ត​ថា ដោយ​មិនអាច​ឃាត់​កូន​ៗ​បាន គាត់​ក៏​យក​រឿង​កូនសុំ​បួសហ្នឹង​ទៅ​ពិភាក្សា និង​បញ្ចុះបញ្ចូល​ស្វាមី​អ្នកស្រីរហូត​យល់ព្រម ។ ពេល​នោះ​លោក​អេ ភូ​ថង បាន​និយាយ​ថា បើ​កូន​ៗ​បួស គាត់​ក៏​សុំ​បួស​ដែរព្រោះ​កាល​ម្ដាយ​គាត់​ខូច​គាត់​ចង់​បួស​សងគុណតែ​មិន​បាន​បួស​។ អ្នកស្រី​សាំង សុ​ម៉ា​លី បន្ត​ថា ដើម្បី​បំពេញ​បំណង​កូន​ៗ​និង​ស្វាមី អ្នកស្រី​ក៏​យល់ព្រមឱ្យ​បួស​ជុំ​គ្នា​តែ​ម្ដង​ទៅ​កុំឱ្យ​ខាតបង់​ពេលវេលា និង​ម្ហូបអាហារ ដែល​ការ​បួស​នោះ​ដោយទាំង​កូនប្រសា​ម្នាក់​ទៀត​ដែល​បាន​សុំ​គាត់​បួសសងគុណ​ឪពុក​ម្ដាយ​គេ​ដែរ ។

នៅ​ក្នុង​ពិធី​បំបួស​លោក​អេ ភូ​ថង និង​កូន​ៗរបស់​លោក​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ថា គេ​មិនឃើញ​វត្តមាន​កីឡាករ​ធឿ​ន ធា​រ៉ា ដែលជា​កូនសិស្ស​សំណព្វ​របស់​លោក​អេ ភូ​ថង ចូលរួមទេ ក្នុង​ពេល​ព័ត៌មាន​ផ្លាស់​ក្លិប​របស់​កីឡាករ​រូបនេះ​ក៏​កំពុង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ បន្ទាប់​ពី​លោក​អេ ភូ​ថង បាន​ទម្លាយ​រឿង​នេះ ។ ទោះបី​យ៉ាងណា ព័ត៌មាន​ផ្លាស់​ក្លិប​របស់​កីឡាករធឿ​ន ធា​រ៉ា ត្រូវ​បាន​ស្ងប់ស្ងាត់​បន្តិច​ទៅ​វិញ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ចេញ​មុខ​បដិសេធ​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន​នា​ពេល​ចុង​ក្រោយថា​ រូបគេ​មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្លាស់​ក្លិប​ជាមួយ​អ្នក​ណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ